ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/03/2025 - 15:31

អាង​យ៉ាង បង្ហាញ​មុខ​ក្លឹប​បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជាតិ 

បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ ខេត្ត​អាង​យ៉ាង ទើប​បង្ហាញ​មុខ​ក្លឹប​បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជាតិ និង​ភា​សា​ជន​ជាតិ​ដល់​កម្មា​ភិបាល និង​ទា​ហាន​នៅ​តំ​បន់​ទី​បញ្ជា​ការ។

ក្លឹប​មាន​៤ ក្រុម សិក្សា​ចាប់​ពី​ម៉ោង ៧:៣០ ដល់ ១១:០០ ថ្ងៃសុក្រ​រៀង​រាល់​សប្តាហ៍។

តាម​រយៈ​នោះ ក្លឹប​បង្កើន​បំ​ណិន​សន្ទ​នា​ជា​ភា​សា​ខ្មែរ​កម្រិត​មូល​ដ្ឋាន។ បំ​ប៉ន​ចំ​ណេះ​ដឹង​អំ​ពី​ប្រ​ពៃ​ណី ទំ​នៀម​ទម្លាប់ និង​លក្ខណៈ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ។ រៀប​ចំ​សកម្ម​ភាព​ដោះ​ដូរ​វប្ប​ធម៌ សិល្បៈ; រៀន​បទ​ចម្រៀង និង​របាំ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ។

ថ្លែង​ក្នុង​ពិធី​បង្ហាញ​មុខ​ក្លឹប វរសេនីយ៍​ឯក ង្វៀង​ធឹក​លិញ ស្នង​ការ​នយោ​បាយ​នៃ​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ខេត្ត បាន​សំ​ណូម​ពរ​ដល់​សមា​ជិក​គ្រប់​រូប រៀប​ចំ​ចាត់​ចែង​ការ​ងារ​បាន​ស្រួល​បួល ចូល​រួម​សិក្សា​ឱ្យ​ពេញ​លេញ​នូវ​រាល់​ខ្លឹម​សារ កម្ម​វិធី​និង​ធា​នា​ពេល​វេលា។ យក​ចិត្ត​ទុក​ដាក់​ស្តាប់​ការ​ណែ​នាំ​និង​តម្រង់​ទិស​របស់​គ្រូបង្រៀន; គួប​ផ្សំ​នឹង​ការ​ស្វែង​រក​ឯក​សារ​អាន​បន្ថែម និង​រៀន​កម្ម​វិធី​លើ​បណ្តាញ​សង្គម។ បង្កើន​ទំ​នាក់​ទំ​នង និង​ដោះ​ដូរ​ញឹក​ញាប់​ជា​មួយ​ជន​រួម​ជាតិ​ខ្មែរ ដើម្បី​ពង្រីក​និង​ពង្រឹង​ចំ​ណេះ​ដឹង​សន្ទ​នា និង​សរ​សេរ​អក្សរ​ខ្មែរ​ឱ្យ​បាន​ល្អ​ត្រឹម​ត្រូវ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បម្រើ​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន៕

    ប្រ​ភពៈ កា​សែត​អាង​យ៉ាង - មេង​លី

ចែករំលែកអត្ថបទ