យោងតាមគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង ផ្ដើមពីឆ្នាំ ២០១៩ មកដល់បច្ចុប្បន្ន ខេត្តបានបណ្តុះបណ្តាលវិជ្ជាជីវៈដល់ពលករជាជនជាតិភាគតិចប្រមាណជាង ៧.២៦០ នាក់។ ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ជនជាតិភាគតិច ត្រូវបានខេត្តយកចិត្តទុកដាក់ ផ្សព្វផ្សាយអនុវត្ត ពិសេសបង្កើនការវិនិយោគមូលដ្ឋានសម្ភារៈ បរិក្ខារបង្រៀននិងរៀន លើកកម្ពស់សមត្ថភាពកងជួរគ្រូបង្រៀន។ ទន្ទឹមនឹងនោះ ជាសន្សឹមៗធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានសម្ភារៈ គ្រឿងបរិក្ខារបណ្ដុះបណ្ដាល; បង្កើនសមត្ថភាពបង្រៀន; រួមចំណែកលើកកម្ពស់គុណភាពបណ្តុះបណ្តាលប្រភពធនធានមនុស្សរបស់មូលដ្ឋាន ក្នុងនោះ ផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនរួមជាតិភាគតិច។

ត្បាញចរបាប់ខ្មែរនៅឃុំវ៉ាន់យ៉ាវ ទីរួមខេត្តទិញបៀង។
ឆ្លងតាមរយៈកម្មវិធី គម្រោង ផែនការ អាងយ៉ាងបានបណ្តុះបណ្តាលពលករជាជនជាតិភាគតិចដែលមានមុខជំនាញ ស្វែងរកបានការងារធ្វើ រកបានប្រាក់ចំណូល កែលម្អជីវភាព រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រនៅមូលដ្ឋាន។ ខេត្តមានសាលាមធ្យមសិក្សាបណ្ដុះបណ្ដាលវិជ្ជាជីវៈជនជាតិអន្តេវាសិកមួយនៅស្រុកទ្រីតូង ឆ្នាំសិក្សា២០២៣-២០២៤ សាលាបានបើករៀន ៧០ បន្ទប់ ដោយមានសិស្សសរុប១.៧៥៥នាក់ (ជនរួមជាតិខ្មែរមានប្រមាណ ១២%)។ ម៉្យាងទៀត ខេត្តមានទម្រង់បណ្ដុះបណ្ដាលវិជ្ជាជីវៈដែលផ្សារភ្ជាប់នឹងតំបន់ជនជាតិភាគតិចមួយចំនួន ដូច៖ ទម្រង់ត្បាញសំពត់ចរបាប់ខ្មែរនៅឃុំវ៉ាន់យ៉ាវ ទីរួមខេត្តទិញបៀង; ទម្រង់សិប្បកម្មកាត់ដេររបស់ជនជាតិចាម។ល។ អាស្រ័យហេតុនេះ ទន្ទឹមនឹងការបង្កើតបានការងារធ្វើ បង្កើនប្រាក់ចំណូលថែម ទាំងពង្រីកនិងអភិរក្សអត្តសញ្ញាណជាតិ ភូមិរបរប្រពៃណីរបស់ជនជាតិភាគតិចទៀតផង៕
ថាញឡុង-ប្រែសម្រួល៖ ទីទុយ