ខេត្តបាកលីវ នឹងបន្តរក្សារបរផលិតអំបិលហើយលើកកម្ពស់តម្លៃអំបិល តាមរយៈការជំរុញ អនុវត្តនូវវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនថ្មី អនុវត្តយន្តូបនីយកម្មកសិកម្មក្នុងការបង្កបង្កើនផល សំដៅលើកកម្ពស់ទិន្នផល គុណភាពអំបិល និងកាត់បន្ថយតម្លៃផលិត រួមចំណែកលើកស្ទួយជីវភាពកសិករស្រែអំបិល។

កសិករបាកលីវ ប្រមូលផលអំបិល។
តាមប្រសាសន៍លោក ផាមវ៉ាន់ថេវ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ដើម្បីអភិរក្សលើកកម្ពស់តម្លៃអំបិលនិងអភិវឌ្ឍន៍របរផលិតអំបិល តាមទិសដៅនិរន្តរភាព ខេត្តបានសហការជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ រៀបចំ Festival របរផលិតអំបិលវៀតណាម - បាកលីវឆ្នាំ ២០២៥ “ដំណើរ ១០០ ឆ្នាំនៃរបរផលិតអំបិល - តជំនាន់” ក្រោមបធានបទ “លើកកម្ពស់តម្លៃអំបិលវៀតណាម” នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥។ នេះជាព្រឹត្តិការណ៍ដែលមានក្តីសង្ឃឹម នឹងរួមចំណែកធ្វើឱ្យអំបិលវៀតណាមនិយាយរួម និងអំបិលបាកលីវនិយាយដោយឡែក ពង្រីកនិងលើកកម្ពស់តម្លៃសេដ្ឋកិច្ច បើកទូលាយទីផ្សារនីហរ័ណ។ ពិសេសអ្នកប្រកបរបរផលិតអំបិល ព្រឹត្តិការណ៍ខាងលើនឹងជួយឱ្យរបរផលិតអំបិលត្រូវបានវាយតម្លៃត្រឹមត្រូវតាមតម្លៃ; បញ្ជាក់ពីដំណើរការប្រកបរបរផលិតអំបិល ទោះបីឆ្លងកាត់ដំណាក់កាលប្រែប្រួលជាច្រើនក៏ដោយ ប៉ុន្តែនៅតែត្រូវបានតម្កើងកេរ្តិ៍ឈ្មោះនិងយកចិត្តទុកដាក់ជាពិសេស។

ផលិតផលអំបិលបាកលីវ។
ឆ្នាំ ២០២៤ ទូទាំងខេត្តបាកលីវ បរិមាណផលអំបិលសម្រេចជាង ៧៦.០០០ តោនលើផ្ទៃដីជិត ១.៥០០ ហិកតា ក្នុងនោះ ស្រុកដុងហាយសម្រេចជាង ៦៧.០០០ តោន ស្រុកហ្វាប៊ិញជាង ៩.០០០ តោន លើសជាង ៣០០% បើប្រៀបធៀបនឹងផែនការ កើនជិត ៥០.០០០ តោនបើប្រៀបធៀបនឹងរដូវអំបិលឆ្នាំ ២០២២-២០២៣។ ក្នុងចំណោមនោះ បរិមាណផលអំបិលផលិតតាមវិធានការកម្រាលប្លាស្ទិចគឺ ២៥២ ហិកតា។ ទិន្នផលមធ្យមភាគសម្រេចជិត ៤៨ តោន/ហិកតា (ចំពោះបង្កបង្កើនផលតាមទម្លាប់ចាស់) និងជាង ៧៤ តោន/ហិកតា (ចំពោះអំបិលកម្រាលប្លាស្ទិច)។ លោក ហូមិញចៀង ប្រធានក្រុមប្រឹក្សាអភិបាលសហករណ៍ផលិតអំបិលបច្ចេកវិទ្យាទំនើបដុងហាយ ស្រុកដុងហាយ ឱ្យដឹង៖ “ឱ្យតែអាកាសធាតុអំណោយផល ងាយស្រួលលក់ចេញ តម្លៃលំនឹងអ្នកប្រកបរបរអំបិលរស់ដោយស្រួលជាមួយរបរអំបិលហើយអាចនឹងផ្សារភ្ជាប់ជាមួយរបរអំបិល។ ខ្ញុំសង្ឃឹមថា Festival របរផលិតអំបិលវៀតណាម- បាកលីវឆ្នាំ ២០២៥ អាចនឹងជាឱកាសដើម្បីអ្នកប្រកបរបរធ្វើស្រែអំបិល សហករណ៍និងអាជីវកម្មលើភូមិសាស្ត្រខេត្តមានឱកាសបើកទូលាយទីផ្សារ ផ្សាយពីសក្តានុភាព ឧត្តមភាព និងគុណភាពនៃអំបិលបាកលីវជាមិនខាន។ ផ្តើមពីនោះ រួមចំណែកលើកកម្ពស់តម្លៃអំពីសេដ្ឋកិច្ចសម្រាប់អ្នកប្រកបរបរធ្វើស្រែអំបិលផង”។ លោក ហ្វិញឡើយង្វៀង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងដៀងដុង ស្រុកដុងហាយ ឱ្យដឹង៖ “បច្ចុប្បន្ន ដើម្បីលើកកម្ពស់តម្លៃសេដ្ឋកិច្ចរបស់អំបិល អ្នកធ្វើស្រែអំបិល ខ្លះទៀត ក៏ផលិតអំបិលតាមទិសដៅកម្រាលប្លាស្ទិចដែរ។ ទន្ទឹមនឹងនោះ អ្នកធ្វើស្រែអំបិលឯទៀត ចូលរួមក្នុងសហករណ៍អំបិលផ្សេងៗ ដើម្បីកាត់បន្ថយប្រាក់ចំណាយក្នុងការផលិតងាយស្រួលក្នុងការចងសម្ព័ន្ធនិងប្រមូលទិញផលិតផល”។
ផលិតផលអំបិលបាកលីវ ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញា (ក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យា) ទទួលស្គាល់គាំពារពាណិជ្ជសញ្ញា ឆ្នាំ២០១៣។ លុះដល់ឆ្នាំ ២០២០ របរអំបិលបាកលីវ ត្រូវបានក្រសួងវប្បធម៌ទេសចរណ៍និងកីឡាទទួលស្គាល់ជាកេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិ។ បច្ចុប្បន្ន គណៈកម្មាធិការប្រជាជនខេត្តបាកលីវ បានដាក់ជូនសំណុំលិខិត ២ ច្បាប់ស្នើទៅក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ វាយតម្លៃចំណាត់ថ្នាក់ផលិតផលលំដាប់ផ្កាយ ៥ រួមមានអំបិលឧស្សាហកម្មបាកលីវ និងអំបិលគ្រាប់បាកលីវ៕
យ្វីអាញ- លីសៀ