មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

09/12/2024 - 15:43

ព្រះតេជព្រះគុណលឺស្មិត រួមកម្លាំងកសាងជនបទថ្មី 

ព្រះតេជព្រះគុណ លឺស្មិត ព្រះចៅអធិការវត្តសាលាពិភក្ការាម (តាសឹក) ឃុំឡុងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ តែងយកអស់ពីព្រះទ័យដើម្បីការងារសាសនា ការងារសង្គម និងខ្នះខ្នែងសហការជាមួយនឹងរដ្ឋអំណាចភូមិភាគ ដើម្បីអនុវត្តល្អការចលនាកសាងជនបទថ្មី។

ព្រះតេជព្រះគុណ លឺស្មិត កំពុងពិភាក្សាការងារវត្តជាមួយនឹងគណៈកម្មការវត្ត។

ឆ្នាំ២០១៨ ព្រះតេជព្រះគុណ លឺស្មិត បានគណៈកម្មការនិងពុទ្ធបរិស័ទតែងតាំងជាព្រះចៅអធិការវត្តតាសឹករហូតមកទល់បច្ចុប្បន្ន។ ទទួលតួនាទីជាព្រះចៅអធិការវត្ត ព្រះតេជព្រះ​គុណ លឺស្មិត បានកសាងសាលាទាន ខ្លោងទ្វារ ជួសជុលព្រះវិហារ កសាងឈាបនដ្ឋាន និងរបងវត្ត ។ល។ ក្រៅពីនោះ ព្រះអង្គនៅទាំងកៀរគរពុទ្ធបរិស័ទនិងសប្បុរសជនក្នុងនិងក្រៅខេត្តជូនអំណោយដល់អ្នកក្រ សិស្សក្រីក្រសង្វាតរៀនសូត្រចំនួន ៣០០ ចំណែករៀងរាល់ឆ្នាំ អំណោយមួយចំណែកៗគិតជាទឹកប្រាក់ ៣០០.០០០ ដុង។

ព្រះតេជព្រះគុណ លឺស្មិត មានថេរដីកា៖ “ក្នុងនាមជាព្រះចៅអធិការវត្ត អាត្មាភាពតែងយកចិត្តទុកដាក់ដល់ការរៀនសូត្ររបស់ព្រះសង្ឃ និងកូនចៅពុទ្ធបរិស័ទ។ ពង្រីកស្មារតីសាមគ្គីរវាងព្រះសង្ឃនិងពុទ្ធបរិស័ទ រក្សាទំនាក់ទំនងល្អជាមួយថ្នាក់គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ និងខ្នះខ្នែងកៀរគរពុទ្ធបរិស័ទកសាងផ្នត់រស់នៅស៊ីវិល័យ។ មិនតែប៉ុណ្ណោះ អាត្មាភាពនៅទាំងកៀរគរព្រះសង្ឃ ពុទ្ធបរិស័ទ បង្កើតបានមូលនិធិជំរុញការសិក្សារបស់វត្ត ដើម្បីជំនួយសិស្សានុសិស្សដែលមានស្ថានភាពលំបាកសង្វាតរៀនសូត្រ។ ផ្ដើមពីនោះ រួមចំណែកជាមួយនឹងសាលារៀន ផ្នែកអប់រំភូមិភាគ កាត់បន្ថយស្ថាន ភាពសិស្សបោះបង់ការរៀនសូត្រពាក់កណ្ដាលការ”។

លោក គឹមបៃលី ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងហ៊ីប ឱ្យដឹង៖ “ព្រះតេជព្រះគុណ លឺស្មិត ព្រះអង្គតែងខ្នះខ្នែងគិតគូរដល់ការងារសាសនា ការងារសង្គម ព្រះអង្គបានរួមចំណែកថវិកាដើម្បីអនុវត្តលក្ខឋានកសាងជនបទថ្មី ជនបទថ្មីកម្រិតខ្ពស់។ រាល់ពេលដែលឃុំរៀបចំការប្រជុំ តែងនិមន្តព្រះតេជព្រះគុណលឺស្មិតចូលរួម ព្រះអង្គតែងមានវត្តមាន ហើយប្រសិនបើខ្លឹមសារប្រជុំមានភាពចាំបាច់ផ្សព្វផ្សាយជូនដល់ពុទ្ធបរិស័ទ គឺព្រះអង្គតែងផ្សព្វផ្សាយជូនពុទ្ធបរិស័ទក្នុងថ្ងៃសីល។ ផ្ដើមពីនោះ រួមចំណែកលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីការអនុវត្តលក្ខឋានកសាងជនបទថ្មី។ ក្រៅពីនោះ ចាប់តាំងពីព្រះតេជព្រះគុណ លឺស្មិត កាន់តំណែងជាព្រះចៅអធិការវត្តមក សកម្មភាពវប្បធម៌ កីឡាក្នុងវត្តក៏កាន់តែមានភាពពុះពោរនិងលើកតម្លៃអត្តសញ្ញាណវប្បធម៌ជនជាតិកាន់តែល្អប្រសើរ។ល។ គំរូដ៏ល្អរបស់ព្រះតេជព្រះ​គុណ​លឺស្មិត បានប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវជូនលិខិតសរសើរ”៕  

             ម៉ាល័យ - ថាច់ធី

ចែករំលែកអត្ថបទ