មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

25/11/2024 - 15:20

ដំ​ណើរ​នៃ​ការ​ជំ​រុញ​ទឹក​ចិត្ត​យុវ​តី​ខ្មែរ ហិ្វញ​គឹម​លៀង 

​ហ្វិញ​គឹម​លៀង ជា​យុវ​តី​កើត​ក្នុង​គ្រួ​សារ​ក្រ​លំ​បាក​មួយ​នៅ​ខេត្ត​កា​ម៉ាវ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា រូប​នាង​មិន​ត្រឹម​តែ​ជា​និស្សិត​ឆ្នើម​មួយ​រូប​នោះ​ទេ ថែម​ទាំង​ជា​កម្មា​ភិបាល​សម្ព័ន្ធ​យុវ​ជន - សមា​គម​គំរូ​ទៀត​ផង គឹម​លៀង​បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​សកម្ម​ភាព​សហ​គមន៍​នៅ​សា​កល​វិទ្យា​ល័យ​ថូវ​យ៉ូវ​ម៉ូក​និង​ខេត្ត​ប៊ិញ​យឿង។ ជា​មួយ​នឹង​ស្មារតី​ជម្នះ​ការ​លំ​បាក និង​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ឥត​ឈប់​ឈរ ហ្វិញ​គឹម​លៀង បាន​ក្លាយ​ជា​ប្រ​ភព​ជំ​រុញ​ទឹក​ចិត្ត​សម្រាប់​យុវ​វ័យ​ជា​ច្រើន​ឯទៀត។

យុវ​តី​និស្សិត ហ្វិញ​គឹម​លៀង។

ហ្វិញ​គឹម​លៀង តែង​រក្សា​ខ្ជាប់​លទ្ធ​ផល​សិក្សា​ឆ្នើម​របស់​ខ្លួន​ជា​មួយ​នឹង​ពិន្ទុ​ខ្ពស់។ បាន​ទទួល​កិត្តិ​នាម​ជា “សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ឆ្នើម” នៅ​ឆ្នាំ ២០២៣ របស់​គណៈ​អចិន្ត្រៃយ៍​នៃ​សម្ព័ន្ធ​យុវ​ជន​ខេត្ត ទន្ទឹម​នឹង​នោះ នាង​ទទួល​បាន​រង្វាន់​លេខ ២ ក្នុង​ការ​ប្រ​ឡង “គំ​និត​ផ្តើម​អា​ជីព​ច្នៃ​ប្រ​តិដ្ឋ” សម្រាប់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​យុវ​ជន​ខេត្ត​ប៊ិញ​យឿង នៅ​ឆ្នាំ​២០២២។ ស្នា​ដៃ​ទាំង​នេះ មិន​ត្រឹម​តែ​បញ្ជាក់​ពី​សមត្ថ​ភាព​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ នៅ​ទាំង​បង្ហាញ​ច្បាស់​ពី​តួ​នាទី​របស់​នាង​នៅ​ក្នុង​ចលនា​និស្សិត​នៅ​ភូមិ​ភាគ​ទៀត​ផង។

ស្នា​ដៃ​មួយ​ក្នុង​ចំ​ណោម​ស្នា​ដៃ​លេច​ធ្លោ​បំ​ផុត​របស់​គឹម​លៀង គឺ​គម្រោង “Brocvia - អា​ហារជំ​នួយ​បង្ការ ទប់​ស្កាត់​អ័ព្ទ​ខួរ”។ គម្រោង​នេះ មិន​ត្រឹម​តែ​ជួយ​ដោះ​ស្រាយ​តម្រូវ​ការ​សុខ​ភាព​សហ​គមន៍​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​កែ​លម្អ​ស្មារតី​និង​ការ​ចង​ចាំ​ដល់​អ្នក​ប្រើ​ប្រាស់​ទៀត​ផង។ ត្រូវ​បាន​អភិវឌ្ឍន៍​ក្នុង​បរិការណ៍​ក្រោយ​ពី​រោគ​ឆ្លង​ដ៏​កាច​សា​ហាវ COVID-១៩, “Brocvia” បាន​ទទួល​ផល​ជា​ច្រើន​នៅ​ក្នុង​ការ​ប្រ​ឡង​ផ្តើម​អា​ជីព បង្ហាញ​ពី​សមត្ថ​ភាព​ច្នៃ​ប្រ​តិដ្ឋ និង​គំ​និត​ធ្វើ​អា​ជីវ​កម្ម​របស់​គឹម​លៀង។

ក្នុង​នាម​ជា​អនុ​ប្រ​ធាន​សមា​គម​និស្សិត​នៃ​សា​កល​វិទ្យា​ល័យ​ថូវ​យ៉ូវ​ម៉ូក គឹម​លៀង តែង​ជំ​រុញ​សកម្ម​ភាព​ស្ម័គ្រ​ចិត្ត​និង​ឧបត្ថម្ភ​និស្សិត​ដោយ​ឥត​ឈប់​ឈរ។ នាង​តែង​ទំ​នាក់​ទំ​នង​ជា​មួយ​និស្សិត​ដើម្បី​ក្តោប​ក្តាប់​មតិ បំ​ណង​ប្រាថ្នា​របស់​ពួក​គេ ផ្តើម​ពី​នោះ ទើប​រៀប​ចំ​នូវ​កម្ម​វិធី​ជាក់​ស្តែង​ជា​ច្រើន ដើម្បី​ជួយ​មិត្ត​ភក្តិ​ជម្នះ​ការ​លំ​បាក​ក្នុង​ការ​សិក្សា។ គឹម​លៀង ឱ្យ​ដឹង៖ “ចូល​រួម​ការ​ងារ​សមា​គម​និស្សិត បាន​នាំ​មក​នូវ​មេ​រៀន​ដ៏​មាន​តម្លៃ​ជា​ច្រើន​សម្រាប់​ខ្ញុំ ជួយ​ឱ្យ​ខ្ញុំ​អភិវឌ្ឍន៍​ខ្លួន​និង​លត់​ដំ​ជំ​នាញ​ទន់​ចាំ​បាច់​សម្រាប់​អនា​គត”។

ការ​ដែល​បាន​ចូល​ក្នុង​កង​ជួរ​បក្ស​កុម្មុយ​និស្ត​វៀត​ណាម គឺ​ជា​របត់​ដ៏​សំ​ខាន់​មួយ​ក្នុង​ដំ​ណើរ​ជី​វិត​របស់​គឹម​លៀង។ គឹម​លៀង ចាត់​ទុក​ប្រ​ការ​នេះ​ជា​កម្លាំង​ចល​ករ ដើម្បី​បន្ត​ឈាន​មុខ​ក្នុង​សកម្ម​ភាព​សង្គម ការ​រួម​ចំ​ណែក​សម្រាប់​ស្រុក​កំ​ណើត និង​ជួយ​ជំ​រុញ​លើក​ទឹក​ចិត្ត​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ។ បង ឡេ​ត្វឹង​អាញ់ - អនុ​លេ​ខា ប្រ​ចាំ​ការ​នៃ​សម្ព័ន្ធ​យុវ​ជន​ខេត្ត​ប៊ិញ​យឿង គូស​បញ្ជាក់​អំ​ពី​យុវ​តី​គឹម​លៀង៖ “នាង​ជា​គំរូ​លេច​ធ្លោ​មួយ​រូប។ យើង​ខ្ញុំ​ជឿ​ជាក់​ថា ជា​មួយ​នឹង​ស្មារតី​ក្លៀវ​ក្លា គឹម​លៀង នឹង​បន្ត​រួម​ចំ​ណែក​កសាង​រូប​ភាព​សម្ព័ន្ធ​យុវ​ជន​សកម្ម​ក្នុង​កិច្ច​ការ​ផ្លាស់​ថ្មី​របស់​ប្រ​ទេស​ជាតិ”។

ជា​មួយ​នឹង​ការ​ឧបត្ថម្ភ​ពី​មូល​និធិ​អា​ហា​រូប​ករណ៍ វឺ​អា​យិញ​គឹម​លៀង មិន​ត្រឹម​តែ​អនុវត្ត​នូវ​ក្តី​ស្រ​មៃ​អនា​គត​ដ៏​ភ្លឺ​ស្វាង​សម្រាប់​ខ្លួន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​គ្រោង​ទុក​នូវ​ផែន​ការ​ធំ​ជូន​សហ​គមន៍​ទៀត​ផង។ យុវ​តី​ខ្មែរ​ចង់​ក្លាយ​ជា​អ្នក​នាំ​មុខ ជំ​រុញ​លើក​ទឹក​ចិត្ត​ដល់​យុវ​វ័យ​ជំ​នាន់​ក្រោយ ទន្ទឹម​នឹង​នោះ រួម​ចំ​ណែក​អភិវឌ្ឍន៍​ស្រុក​កំ​ណើត។ ហ្វិញ​គឹមលៀង ជឿ​ជាក់​ថា ការ​តស៊ូ​និង​ការ​តាំង​ចិត្ត នឹង​ជួយ​ឱ្យ​នាង​ជម្នះ​រាល់​ការ​លំ​បាក​សាក​ល្បងនិង​ធ្វើ​ឱ្យ​ក្តី​ស្រ​មៃ​ឱ្យ​ក្លាយ​ជា​ការ​ពិត៕

យោង៖ tienphong.vn- ប្រែ​សម្រួល៖ វិមាន

ចែករំលែកអត្ថបទ