ដោយទង្វើជាក់ស្តែង សម្ព័ន្ធយុវជនស្រុក សមាគមសហព័ន្ធយុវជនស្រុកទ្រីតូង បានឧបត្ថម្ភនិងបង្កលក្ខណៈងាយស្រួលដើម្បីសមាជិកសម្ព័ន្ធយុវជននិងយុវជន ពិសេសគឺយុវជនខ្មែរបានបង្ខិតជាមួយនឹងប្រភពទុននិងទម្រង់សេដ្ឋកិច្ចផ្ដល់ប្រសិទ្ធភាពខ្ពស់។
យុវជនខ្មែរមោះមុតអភិវឌ្ឍទម្រង់សេដ្ឋកិច្ចផ្ដល់ប្រសិទ្ធភាពខ្ពស់។
បងចៅគឹមសេង បានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រដំណាំនៅសាកលវិទ្យាល័យកឹងធើ និងដាក់ពាក្យសុំបានការងារត្រូវនឹងមុខជំនាញរបស់ខ្លួន ប៉ុន្តែគាត់សម្រេចចិត្តត្រឡប់មកស្រុកកំណើតបង្កើតអាជីព ជាមួយនឹងទម្រង់កសិកម្មវិលជុំ៖ ចិញ្ចឹមត្រីគួបផ្សំនឹងការដាំបន្លែបែបវារីវប្បកម្ម។ ឧត្តមភាពនៃទម្រង់នេះ គឺដំណាំបន្លែនឹងស្រូបយកសារធាតុចិញ្ចឹមពីទឹកនៃដំណើរការចិញ្ចឹមត្រី ហេតុនោះមិនចាំបាច់ប្រើប្រាស់ជី ឬសារធាតុចិញ្ចឹម។ ទន្ទឹមនឹងនោះ ទឹកសំណល់ពីចិញ្ចឹមត្រី បន្ទាប់ពីឆ្លងកាត់ប្រព័ន្ធដាំបន្លែបែបវារីវប្បកម្មនឹងត្រូវបានច្រោះយកសារធាតុកាកសំណល់ រួចផ្គត់ផ្គង់ដល់អាងចិញ្ចឹមត្រីវិញ ហេតុនោះមិនចាំបាច់ផ្លាស់ទឹកជាប្រចាំនោះទេ។
បងចៅគឹមសេង ឱ្យដឹងបន្ថែម បន្លែដែលដាំនោះសំខាន់គឺ៖ ត្រកួន ស្ពៃចង្កឹះ និងត្រចៀកក្រាញ់ជាដើម ដូច្នេះ បន្លែអាចប្រមូលផលបានរៀងរាល់ថ្ងៃ។ បន្លែត្រូវបានផ្គត់ផ្គង់ដល់អាជីវករ នៅតាមផ្សារនៅភូមិភាគ។ បន្ទាប់ពីប្រមូលផល ដំណាំថ្មីក៏ត្រូវបានដាំនៅតាមចន្លោះដែលនៅទំនេរ ក្រោយរយៈពេលជាង១០ថ្ងៃ គឺអាចប្រមូលផលជាបន្ត។ ទន្ទឹមនឹងនោះ ក្នុងអាងភាគច្រើនគឺចិញ្ចឹមត្រីអណ្តែង រយៈពេលពី២,៥-៣ខែអាចប្រមូលផលបាន ហើយក្នុងមួយលើកៗបានប្រមាណ៨០០គីឡូក្រាមក្នុងមួយអាង។ “មធ្យមភាគក្នុងមួយខែ គ្រួសារខ្ញុំរកបានប្រាក់ចំណេញជាង១០លានដុង” - បងចៅគឹមសេង បានឱ្យដឹងដូច្នេះ។
ដើម្បីបង្កលក្ខណៈដល់បងចៅគឹមសេង ពង្រីកទម្រង់ផលិតកម្ម សម្ព័ន្ធយុវជនស្រុកនិងសមាគមសហព័ន្ធយុវជនស្រុកទ្រីតូង បានស្នើមជ្ឈមណ្ឌលឧបត្ថម្ភយុវជនផ្ដើមអាជីពខេត្ត ឧបត្ថម្ភបុលទុន១១០លានដុងដើម្បីវិនិយោគ និងទិញគ្រឿងម៉ាស៊ីន បំពាក់សម្ភារៈបរិក្ខារ។ ក្នុងនោះ ប្រភពទុនផ្តើមអាជីពរបស់សម្ព័ន្ធយុវជនខេត្ត ឧបត្ថម្ភ៨០លានដុង ដើមទុនរបស់ធនាគារគោលនយោបាយសង្គមឧបត្ថម្ភ៣០លានដុង។ បងចៅគឹមសេង ឱ្យដឹង៖ “តាមរយៈដើមទុននេះ ខ្ញុំបានពង្រីកទម្រង់ផលិតកម្មនៅឃុំអូរឡឹម បន្តវិនិយោគអាងស៊ីម៉ងត៍២បន្ថែមទៀត សម្រាប់ចិញ្ចឹមប្រភេទត្រីពិសេសៗ ដូច៖ ត្រីផ្ទក់ ត្រីកញ្ជ្រូក ត្រីខ្ជឹង។ល។ មានតម្លៃសេដ្ឋកិច្ចខ្ពស់។ ក្រៅពីលក់ផ្ទាល់ ខ្ញុំនៅទាំងលក់លើបណ្តាញសង្គមតាមរយៈការ livestream ម្ល៉ោះហើយ ធានាបានប្រភពប្រាក់ចំណូល”។
ដើម្បីឱ្យយុវជនដែលរស់នៅតំបន់លំបាកខ្លាំង មានលក្ខណៈបង្កើតអាជីព សមាគមសហព័ន្ធយុវជនស្រុកទ្រីតូង បានស្នើសមាគមសហព័ន្ធយុវជនខេត្ត ចលនាមជ្ឈមណ្ឌលឧបត្ថម្ភយុវជនវៀតណាម ឧបត្ថម្ភមេគោ៣០ក្បាលដល់សមាជិកសម្ព័ន្ធយុវជន និងយុវជនជាជនជាតិខ្មែរក្រីក្រ និងប្រកៀកបន្ទាត់ក្រចំនួន៣០នាក់ នៅឃុំឡេទ្រី។ ក្រៅពីនោះ ដើម្បីការចិញ្ចឹមគោមានភាពងាយស្រួល យុវជនដែលទទួលបានការឧបត្ថម្ភមេគោ នៅទាំងបានហ្វឹកហ្វឺន “បច្ចេកទេសចិញ្ចឹមមេគោ” ផ្ទេរបច្ចេកទេសនៃការជ្រើសរើសពូជ សង់រោង ប្រភពចំណីសត្វ ថែទាំគោ មានផ្ទៃពោះ របៀបបង្ការនិងព្យាបាលជំងឺដែលច្រើនកើតមាននៅលើសត្វគោជាដើម។
លោកស្រី ឡេធីក្វៀងត្រាង ប្រធានសមាគមសហព័ន្ធយុវជនស្រុកទ្រីតូង ឱ្យដឹង៖ នៅពេលខាងមុខ សមាគមគ្រប់លំដាប់ថ្នាក់នៅលើភូមិសាស្រ្តស្រុក នឹងសហការជាមួយសម្ព័ន្ធយុវជនក្នុងស្រុកទ្រីតូង បន្តផ្សព្វផ្សាយតម្រង់ទិសនិងឧបត្ថម្ភយុវជន អភិវឌ្ឍន៍ទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាពខ្ពស់។ បន្តរក្សាអភិវឌ្ឍនិងពង្រីកទម្រង់ ក្រុមសហការយុវជនដែលកំពុងសកម្មភាពមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ស្ងើចសរសើរនិងជូនរង្វាន់បានទាន់ពេលចំពោះទម្រង់របៀបធ្វើល្អៗ និងសមូហភាព បុគ្គលគំរូក្នុងចលនាសាងខ្លួន បង្កើតអាជីពរបស់យុវជននៅលើភូមិសាស្រ្តស្រុកទាំងមូល៕
យោង៖ កាសែតអាងយ៉ាង-វិមាន