ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/08/2024 - 16:24

ក្រុង​កឹង​ធើ

កំ​ណត់​កម្រិត​ចំ​ណាយ​សួរ​សុខ​ទុក្ខ​ជន​រួម​ជាតិ​ភាគ​តិច ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​សំ​ខាន់ៗ និង​រង​ផល​ប៉ះ​ពាល់​ដោយ​គ្រោះ​ធម្ម​ជាតិ

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ទើប​មាន​សេចក្ដី​សម្រេច​ចិត្ត​អនុ​ម័តិ​គោល​នយោ​បាយ​លើ​សំ​ណើ​កសាង​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង កំ​ណត់​អំ​ពី​ការ​ចំ​ណាយ​ កម្រិត​ចំ​ណាយ សួរ​សុខ​ទុក្ខ​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​សំ​ខាន់ៗ និង​រង​ផល​ប៉ះ​ពាល់​ដោយ​គ្រោះ​ធម្ម​ជាតិ។

ថ្នាក់​ដឹក​នាំ​ខ័ណ្ឌនិញ​កេវ (ក្រុង​កឹង​ធើ)​ជូន​អំ​ណោយ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ ឆ្នាំ​២០២៤។ រូបថតៈ ង៉ុក​ក្វៀង

តាម​រយៈ​នោះ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម ក្រុង​ចំ​ណាយ​ទឹក​ប្រាក់​ទៅ​សួរ​សុខ​ទុក្ខ​ដល់​កម្មា​ភិបាល​ចូល​និវត្តន៍ គ្រួ​សារ​គោល​នយោ​បាយ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ជា​ជន​ជាតិ​ចិន និង​ជន​ជាតិ​ភាគ​តិច​ដទៃ​ទៀត​ចំ​នួន ៥០០​.០០០ ដុងក្នុង​មួយ​គ្រួ​សារ មួយ​លើក​ក្នុង​មួយ​ឆ្នាំ (មិន​អនុវត្ត​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ)។ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ ក្រុង​ចំ​ណាយ​ទឹក​ប្រាក់​ទៅ​សួរ​សុខ​ទុក្ខ​ដល់​កម្មា​ភិបាល​ចូល​និវត្តន៍ គ្រួ​សារ​គោល​នយោ​បាយ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ជា​ជន​ជាតិ​ខ្មែរ​ចំ​នួន ៥០០​.០០០ ដុង​មួយ​គ្រួ​សារ មួយ​លើក​ក្នុង​មួយ​ឆ្នាំ។ ក្នុង​ឱកាស​បុណ្យ​សែន​ដូន​តា ក្រុង​ចំ​ណាយ​ទឹក​ប្រាក់​ទៅ​សួរ​សុខ​ទុក្ខ ៥០០​.០០០ ដុង ក្នុង​មួយ​គ្រួ​សារ មួយ​លើក​ក្នុង​មួយ​ឆ្នាំ​ដល់​កម្មា​ភិបាល​ចូល​និវត្តន៍ គ្រួ​សារ​គោល​នយោ​បាយ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ជា​ជន​ជាតិ​ខ្មែរ។ ចំ​ពោះ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​គ្រោះ​ធម្ម​ជាតិ ក្រុង​នឹង​ចំ​ណាយ​ទឹក​ប្រាក់​ដើម្បី​សួរ​សុខ​ទុក្ខ លើក​ទឹក​ចិត្ត​ក្នុង​មួយ​គ្រួ​សារ​ក្នុង​មួយ​លើក ១.០០០​.០០០ ដុង ៕

PV - ប្រែ​សម្រួលៈ ពេជ្រ​សឿន

ចែករំលែកអត្ថបទ