មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

24/06/2024 - 16:58

អ្នក​មាន​ប្រ​ជា​ប្រិយ​ ថាច់​សឿ

លោក​ថាច់​សឿ នៅ​ភូមិ​កញ្ចោង​ត្បូង​ ឃុំ​ហីវ​ទឺ ស្រុក​ទីវ​កឹង​ ខេត្ត​ត្រា​វិញ​ គឺ​ជា​បក្ខ​ជន​គំ​រូ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។​ គាត់​មិន​ត្រឹម​ខ្នះ​ខ្នែង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​គោល​មា​គ៌ា​ គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​គំរូ​លេច​ធ្លោ​ក្នុង​ការ​ពង្រីក​សេដ្ឋ​កិច្ច​ ចិញ្ចឹម​កូន​រៀន​សូត្រ​សម្រេច​ជោគ​ជ័យ។​

   លោក​ថាច់​សឿ កំ​ពុង​ស្រាវ​ជ្រាវ​ឯក​សារ​ដើម្បី​បម្រើ​ការ​ងារ​ផ្សព្វ​ផ្សាយ​បាន​ល្អ​។​

កើត​និង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​ដែល​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​លំ​បាក​ ប៉ុន្តែ​ លោក​ថាច់​សឿ ប្រឹង​បន្ត​ការ​សិក្សា​របស់​ខ្លួន​បាន​ចប់​ចុង​ចប់​ដើម។​ គាត់​បាន​ចូល​រួម​បំ​ពេញ​ការ​ងារ​នៅ​ភូមិ​ភាគ​ តាំង​ពី​បុគ្គ​លិក​ជំ​នួយ​ការ​អនុវត្ត​ការ​ងារ​ខាង​សុរិយោ​ដី​របស់​ឃុំ​ រហូត​ដល់​តំ​ណែង​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ។​ មុន​នឹង​ចូល​និវត្តន៍​នៅ​ឆ្នាំ​ ២០១០ លោក​ថាច់​សឿ កាន់​តំ​ណែង​ជាអនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ទីវ​កឹង។​ ឆ្នាំ​២០១៥ គាត់​បាន​ប្រ​ជា​ជន​ជ្រើស​រើស​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហគមន៍​ជន​រួម​ជាតិ​ខ្មែរ​រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ។​

លោក​ថា​ច់​សឿ ឱ្យ​ដឹង៖ “ស្ថិត​ក្នុង​តួនា​ទី​ណា​ក៏​ដោយ​ ខ្ញុំ​តែង​គោ​រព​និង​ស្តាប់​យោ​បល់​របស់​ប្រ​ជា​ជន។ ខ្ញុំ​ធ្លាប់​បាន​ឆ្លង​កាត់​ការ​ងារ​ជា​ច្រើន​ដូច្នេះ​ ក៏​បាន​សន្សែ​សន្សំ​បទ​ពិសោធន៍​ជា​ច្រើន​ក្នុង​ការ​ប្រា​ស្រ័យ​ទាក់​ទង​ជា​មួយ​ប្រ​ជា​ជន​ យល់​ច្បាស់​ពី​មនោ​សញ្ចេត​នា​របស់​ប្រ​ជា​ជន។​ ផ្តើម​ពី​នោះ​ គ្រួ​សារ​ណា​ដែល​ពិបាក​ក្នុង​ការ​ចលនា​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ខ្ញុំ​តែង​ទៅ​ជួប​ពិភាក្សា។​ បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​ គ្រួ​សារ​ទាំង​នោះ​ស្រប​ចិត្ត​ស្រប​គំ​និត​ មិន​ត្រឹម​តែ​រួម​ចំ​ណែក​ក្នុង​ការ​កសាង​សំ​ណង់​ផ្លូវ​គមនា​គមន៍​ជន​បទ​ និង​មណ្ឌល​តាំង​ទីលំ​នៅ​ប៉ុណ្ណោះ​ទេ​ ទាំង​បាប​គ្រោះ​សង្គម​លើ​ភូមិ​សាស្ត្រ​ក៏​បាន​កាត់​បន្ថយ​គួរ​ឱ្យ​កត់​សម្គាល់។​ មាមីង​ជន​រួម​ជន​រួម​ជាតិ​ខ្មែរ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ពលកម្ម​ផលិត”។​

ទន្ទឹម​នឹង​នោះ​ គាត់​ក៏​បាន​អប់រំ​កូន​ចៅ​លើក​កម្ពស់​ស្មារតី​ក្នុង​ការ​សិក្សា​ ដើម្បី​ក្លាយ​ជា​មនុស្ស​មាន​ប្រ​យោជន៍​សម្រាប់​សង្គម។​ កូន​ៗ​របស់​លោក​ ថាច់​សឿ សុទ្ធ​តែ​បាន​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​ សព្វ​ថ្ងៃ​កំ​ពុង​ធ្វើ​ការ​នៅ​គ្រប់​ស្ថាប័ន​ មាន​ដូច៖ សុខា​ភិបាល​ នគរ​បាល​ យោ​ធា។ល។​ គាត់​ឱ្យ​ដឹង​បន្ថែម៖ “គ្រាលំ​បាក​បាន​កន្លង​ផុត​ទៅ​ ឥឡូ​វនេះ​ កូន​ៗ​ខ្ញុំ​បាន​ក្លាយ​ជា​បុគ្គ​លិក​រដ្ឋ គឺ​ជា​ក្តី​មោទន​និង​ផ្តល់​កម្លាំង​ចិត្ត​ឱ្យ​ខ្ញុំ​បន្ត​រួម​ដំ​ណើរ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ដើម្បី​អនុវត្ត​ការ​ងារ​ផ្សព្វ​ផ្សាយ​ឱ្យ​កាន់​តែល្អ​ប្រ​សើរ”។​

លោក​ ហ្វិញ​វ៉ាន់​លីម លេខា​សាខា​បក្ស​ភូមិ​កញ្ចោង​ត្បូង​ ឱ្យ​ដឹង៖ “លោក​ថាច់​សឿ គឺ​ជា​បក្ខ​ជន​គំរូ​និង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​ និយាយ​ប្រ​ជា​ជន​ជឿ​ទុក​ចិត្ត​ ប្រ​ជា​ជន​ធ្វើ​តាម។​ ផ្តើម​ពី​ការ​រួម​ចំ​ណែក​រ​បស់​លោក​ថាច់​សឿ ជា​រៀង​រាល់​ឆ្នាំ​ សាខា​បក្ស​ភូមិ​និង​សាមី​ខ្លួន​ផ្ទាល់​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ និង​ផ្នែក​ពាក់​ព័ន្ធ​ ជូន​ប័ណ្ណ​សរ​សើរ​និង​លិខិត​សរ​សើរ​ជាច្រើន”៕​

                                 សើុង​ម៉ាល័យ​-មុនី

ចែករំលែកអត្ថបទ