មន្ទីរការងារ- យុទ្ធជនពិការនិងសង្គមកិច្ចខេត្តត្រាវិញ បានរៀបចំកិច្ចប្រជុំដោះដូរ ដំណើរការឧបត្ថម្ភផ្ទះ ១.៩៩៩ ខ្នងជូនគ្រួសារដែលជួបលំបាកខាងលំនៅឋាន មិនទាន់ធានាការរឹងមាំ ៣ យ៉ាង លើភូមិសាស្រ្តខេត្តតាមរយៈប្រភពមូលនិធិសុខុមាលភាពសង្គម។
លោកស្រី តូធីធូហុង ថ្លែងយោបល់ក្នុងកិច្ចប្រជុំ។
អនុវត្តកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត អំពីការសាងសង់ផ្ទះជូនគ្រួសារក្រីក្រ ក្រោយពីពិនិត្យនិងក្តាប់បញ្ជីធារដី មន្ទីរការងារ- យុទ្ធជនពិការនិងសង្គមកិច្ច បានសហការគ្រប់មន្ទីរ ផ្នែកក្នុងខេត្តនិងមូលដ្ឋាន ដំណើរការសាងសង់ផ្ទះ ១.៩៩៩ ខ្នង; ក្នុងនោះ កូវកែ៨៤គ្រួសារ ទីវកឹង២៣២គ្រួសារ ថ្កូវ៥៥៧គ្រួសារ កូវង៉ាង៣៤៤គ្រួសារ កាងឡុង១១៣គ្រួសារ ចូវថាញ់២១៥គ្រួសារ យ្វៀងហាយ២៦៦គ្រួសារ ក្រុងត្រាវិញ៨៣គ្រួសារ ទីរួមខេត្តយ្វៀងហាយ១០៥គ្រួសារ។
លោកស្រី តូធីធូហុង នាយិកាមន្ទីរការងារ - យុទ្ធជនពិការនិងសង្គមកិច្ចខេត្ត គូសបញ្ជាក់៖ ការសាងសង់ផ្ទះជូនគ្រួសារក្រីក្រ គឺជាគោលការណ៍ដ៏ត្រឹមត្រូវ សម្តែងពីមនុស្សធម៌យ៉ាងជ្រាលជ្រៅរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត។ ដូច្នេះ គ្រប់ថ្នាក់ គ្រប់ផ្នែកគប្បីព្រួតដៃគ្នាអនុវត្តជំរុញល្បឿនសាងសង់ ធានាតាមតម្រូវការ ផ្អែកលើស្មារតីនៃកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត អនុវត្តព្រមៗគ្នា ឆាប់រហ័សទាន់ពេល មានប្រសិទ្ធភាព ត្រូវតាមការកំណត់។ ទន្ទឹមនឹងនោះ បង្កើនការផ្សព្វផ្សាយចលនាប្រជាជនរួមបដិភាគ និងបុលបន្ថែមទុនពីធនាគារគោលនយោបាយសង្គម ដើម្បីសាងសង់ផ្ទះរឹងមាំ ធានាប្រើប្រាស់បានយូរអង្វែង។ ខិតខំធ្វើយ៉ាងណាដើម្បីសាងសង់សម្រេចជាស្ថាពរមុនខែតុលា ឆ្នាំ២០២៤ ប្រគល់ជូនប្រជាជនបានមុនទិវាមហាសាមគ្គីទូទាំងជនជាតិ ឆ្នាំ ២០២៤៕
យោង៖ កាសែតត្រាវិញ - លីសៀ