ស្របក្នុងឱកាសបុណ្យវិសាខបូជា - ពុទ្ធសករាជ ២៥៦៨ ថ្នាក់ដឹកនាំក្រុងកឹងធើ បានអញ្ជើញចូលរួមប្រសិទ្ធពរគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុងកឹងធើ និងវត្តអារាមនានានៅលើភូមិសាស្រ្តក្រុង។
សមមិត្ត ង្វៀងវ៉ាន់ហីវ សមាជិកបម្រុងនៃគណៈប្រតិបតិ្តការមជ្ឈិមបក្ស លេខាបក្សក្រុងកឹងធើ ប្រសិទ្ធពរបុណ្យវិសាខបូជា និងប្រគេនទេយ្យទានដល់គណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមក្រុងកឹងធើ។ រូបថត៖ ង៉ុកក្វៀង
នៅទីតាំងដែលចូលរួម សមមិត្ត ង្វៀងវ៉ាន់ហីវ សមាជិកបម្រុងនៃគណៈប្រតិបតិ្តការមជ្ឈិមបក្ស លេខាបក្សក្រុងកឹងធើ បានផ្តល់ព័ត៌មានអំពីទិសដៅសំខាន់ៗដែលថ្នាក់ដឹកនាំក្រុងកំពុងអនុវត្ត ជាពិសេសគឺអភិវឌ្ឍន៍មណ្ឌលឧស្សាហកម្មនានា សំដៅបង្កើតការងារធ្វើជូនប្រជាជននៅភូមិភាគ ក៏ដូចជាជំរុញសេដ្ឋកិច្ចរបស់ក្រុងឱ្យអភិវឌ្ឍន៍។ លោកលេខាបក្ស ក្រុងក៏បានបញ្ជាក់ក្នុងដំណាក់ការអភិវឌ្ឍក្រុងតែងមានការរួមដំណើររបស់ពុទ្ធសាសនា ក្នុងនោះ មានជនរួមជាតិជាពុទ្ធសាសនិកផងដែរ។ ទន្ទឹមនឹងនោះ កំណត់សម្គាល់នូវការរួមចំណែករបស់អ្នកមុខអ្នកការសាសនា និងជនរួមជាតិជាពុទ្ធសាសនិក បានរួមចំណែកកសាងក្រុងឱ្យអភិវឌ្ឍន៍។
អ្នកមុខអ្នកការពុទ្ធសាសនា ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រុង ខណ្ឌនិងសង្កាត់ ដែលបានអញ្ជើញមកប្រសិទ្ធពរក្នុងឱកាសបុណ្យវិសាខបូជា។ នាពេលខាងមុខ អ្នកមុខអ្នកការពុទ្ធសាសនា នឹងបន្តចលនាពុទ្ធសាសនិកអនុវត្តឱ្យបានល្អនូវគោលការណ៍របស់បក្ស និងគោលនយោបាយច្បាប់របស់រដ្ឋ; ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកកសាងក្រុងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍន៍៕
ង៉ុកក្វៀង