មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

20/05/2024 - 15:30

លោក​ថាច់​យ៉ន អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ

លោក​ថាច់​យ៉ន នៅ​ភូមិ​បន្ទាយ​ក្រ ឃុំ​ហាម​យ៉ាង ស្រុក​ថ្កូវ ខេត្ត​ត្រាវិញ។ គាត់​មិន​ត្រឹម​តែ​កៀរ​គរ​ប្រ​ជា​ជន​អនុវត្ត​ល្អ​ការ​ចលនា​ទូទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី​ប៉ុណ្ណោះ​ទេ  នៅ​ទាំង​បំ​ពេញ​ល្អភារ​កិច្ច​ជា​សមា​ជិក​គណៈ​កម្ម​ការ​វត្ត បន្ទាយ​ក្រ និង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​ទៀត​ផង។

   លោក​ថាច់​យ៉ន អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​បន្ទាយ​ក្រ។

លោក​ថាច់​យ៉ន តែង​លត់​ដំ​សីល​ធម៌ របៀប​រស់​នៅ​មាន​ប្រ​យោជន៍ សា​មញ្ញ​និង​ស្មោះ​ត្រង់​ក្នុង​នាម​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ។ គាត់​ចលនា​សមា​ជិក​ក្នុង​គ្រួសារ និង​មា​មីង​ក្នុង​ភូមិ​ស្រុក​គោ​រព​បាន​ល្អ​នូវ​គោល​ការណ៍ គោល​មា​គ៌ា​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ កសាង​ផែន​ការ​ផលិត​កម្ម អភិវឌ្ឍ​សេដ្ឋ​កិច្ច​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​របស់​គ្រួ​សារ ដើម្បី​លើក​កម្ពស់​ជីវ​ភាព។ លោក​ថាច់​យ៉ន នៅ​ទាំង​សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ កម្លាំង​នគរ​បាល​មូល​ដ្ឋាន​គ្រប់​គ្រង អប់រំ​យុវ​ជន​មួយ​ចំ​នួន​ដែល​មាន​អា​កប្ប​កិរិយា​ល្មើស​ច្បាប់ ផ្សព្វ​ផ្សាយ​វិធាន​ការ​ការ​ងារ​ធានា​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​ភូមិ​ភាគ។  ទន្ទឹម​នឹង​នោះ សហ​ការ​ក្ដាប់​ស្ថាន​ភាព​ដែល​ពាក់​ព័ន្ធ​នឹង​មុខ​សញ្ញា​ចូល​រួម ពួក​ក្រុម​ល្មើស​ច្បាប់​នៅ​ភូមិ​បន្ទាយ​ក្រ។ ឆ្នាំ ២០២៣ គាត់​បាន​សហ​ការ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​សម្រុះ​សម្រួល​ជោគ​ជ័យ​ចំ​នួន ១០ ករណី​ទំនាស់​វិវាទ​ផ្ទៃ​ក្នុង​មហា​ជន​ប្រ​ជា​ជន​ក្នុង​ភូមិ។

លោក ថាច់​យ៉ន បង្ហាញ​ប័ណ្ណ​សរ​សើរ​ដែល​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​
ខេត្ត​ត្រា​វិញ​ផ្ដល់​ជូន។

លោក​ថាច់​យ៉ន ឱ្យ​ដឹង៖ “ជា​មួយ​តួនាទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ភូមិ ខ្ញុំ​តែង​តែ​ពង្រីក​តួនាទី​ខ្លួន​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ កៀរ​គរ​ជន​រួម​ជាតិអនុវត្ត​ល្អ​នូវ​គោល​ការណ៍ គោលន​យោ​បាយ ច្បាប់​របស់​បក្ស​និង​រដ្ឋ; លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន មិន​ស្ដាប់​តាម​ការ​អូស​ទាញ ញុះ​ញង់​របស់​ជន​ទុច្ច​រិត  រួម​ចំ​ណែក​រក្សា​លំនឹង​នយោ​បាយ សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ។ ទន្ទឹម​នឹង​នោះ កៀរ​គរ​ជន​រួម​ជាតិ​សកម្ម​ចូល​រួម​ចលនា “ទូទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជីវ​ភាព​វប្បធម៌​ជន​បទ​ថ្មី”។

លោក កាវ​ថាញ់​ហៀង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំហាម​យ៉ាង បញ្ជាក់៖ “ការ​ចលនា​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្ដម​គតិ សីល​ធម៌ ឥរិយា​បថ​ហូជី​មិញ នៅ​ឃុំ​ហាម​យ៉ាង ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ស៊ី​ជម្រៅ​ទូលំ​ទូលាយ ម្ល៉ោះ​ហើយ ត្រូវ​បាន​កម្មា​ភិបាល ប្រ​ជា​ជន​សកម្ម​ចូល​រួម​ ក្នុង​នោះ មាន​លោក​ថាច់​យ៉ន ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី ប្រាក់​កាស និង​កម្លាំង​កាយ​ដើម្បី​ធ្វើ​ផ្លូវ​និង​អនុវត្ត​ការ​ងារ​សុខុ​មាល​ភាព​សង្គម។ល។ លោក​ថាច់​យ៉ន បាន​រួម​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​មូល​ដ្ឋាន ក្នុង​ការ​កសាង​ពង្រឹង​ពង្រីក និង​អភិវឌ្ឍន៍​ផែន​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ កសាង​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-សង្គម រក្សា​លំ​នឹង​ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ”៕

                        សើុង​ម៉ា​ល័យ - ថាច់​ធី

ចែករំលែកអត្ថបទ