យោងតាមប្រសាសន៍លោក ត្រឹងថាញប៊ិញ ប្រធានមន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុងកឹងធើ ការអប់រំនៅកឹងធើកំពុងវិវឌ្ឍន៍ទៅរកទិសដៅទំនើប គុណភាពអប់រំត្រូវបានលើកកម្ពស់ជាបណ្តើរៗ ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍរួមរបស់ក្រុង។
ជាមួយនឹងមូលដ្ឋានសម្ភារៈបានវិនិយោគព្រមៗគ្នា គ្រូបង្រៀននៃសាលាចំណេះទូទៅលើភូមិសាស្រ្តក្រុងបានអនុវត្តល្អនូវបច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀន។
ចំណុចមួយក្នុងចំណោមចំណុចដែលមានការវិវឌ្ឍន៍ច្បាស់ក្រឡែត គឺអង្គភាពនីមួយៗបានសម្របខ្លួនយ៉ាងឆាប់រហ័សជាមួយនឹងការអនុវត្តនូវកម្មវិធីអប់រំចំណេះទូទៅថ្មី (កម្មវិធីអប់រំចំណេះទូទៅ ២០១៨)។ លោកប៊ិញ ឱ្យដឹង៖ “ប្រសិនបើឆ្នាំដំបូងនៃការអនុវត្តកម្មវិធី សាលារៀនជួបលំបាកដោយសារខ្វះគ្រូបង្រៀនមូលដ្ឋានសម្ភារៈមិនទាន់ឆ្លើយតបនឹងវិធីសាស្រ្តបង្រៀនថ្មី បច្ចុប្បន្នការងារគ្រប់យ៉ាងមានរបៀបរៀបរយល្អ។ សាលារៀនកាន់តែសកម្មក្នុងការចាត់តាំង ជ្រើសរើសគ្រូបង្រៀន។ល។ ម្ល៉ោះហើយគ្មានស្ថានភាពខ្វះឬសល់គ្រូបង្រៀនដូចពីមុនទៀត។ ផ្ដើមពីបទពិសោធន៍ ជាក់ស្តែងក្នុងការអនុវត្តកម្មវិធីអប់រំចំណេះទូទៅ ២០១៨ នៅកម្រិតបឋមសិក្សានិងអនុវិទ្យាល័យដល់ឆ្នាំសិក្សា ២០២០ - ២០២១ កម្មវិធីអប់រំចំណេះទូទៅថ្មី បានចាប់ផ្តើមអនុវត្តនៅកម្រិតវិទ្យាល័យមានភាពងាយស្រួលជាង។ ក្នុងរយៈពេលអនុវត្តកម្មវិធីបានបង្ហាញឱ្យឃើញពីគុណសម្បត្តិយ៉ាងច្បាស់៖ សិស្សកាន់តែសកម្មក្នុងការទទួលយកមេរៀននិងជំនាញផ្នែកទន់; គ្រូបង្រៀនម្ចាស់ការក្នុងការធ្វើបច្ចុប្បន្នភាពចំណេះដឹង ដើម្បីបង្រៀនសិស្សឱ្យកាន់តែល្អ”។
ក្រៅពីប្រព័ន្ធសាលារៀនបានវិនិយោគព្រមៗ គ្នាពីថ្នាក់មត្តេយ្យដល់វិទ្យាល័យ ផ្នែកអប់រំរបស់ក្រុង ក៏យកចិត្តទុកដាក់ពិសេសដល់ការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀន និងគ្រប់គ្រងថ្នាក់រៀន គ្រប់គ្រងសាលា។ លោកប៊ិញ ឱ្យដឹងបន្ថែម មន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុងកឹងធើ ទើបដាក់ឱ្យប្រើនូវផែនការអនុវត្តពិសោធន៍សិក្ខាគារិកឌីជីថលនៅតាមសាលាវិទ្យាល័យ។ គោលបំណងគឺដើម្បីកសាងនិងធ្វើឱ្យសុក្រឹតទម្រង់វិធីគ្រប់គ្រង ហើយប្រើប្រាស់សិក្ខាគា រិកឌីជីថល ធ្វើជាមូលដ្ឋានដើម្បីអនុវត្តសិក្ខាគារិកឌីជីថលឱ្យឯកភាពនៅលើភូមិសាស្រ្តក្រុងទាំងមូល។
តាមរយៈនោះ វិសាលភាពអនុវត្តពិសោធន៍ គឺគ្រឹះស្ថានអប់រំដែលអនុវត្តកម្មវិធីអប់រំចំណេះទូទៅត្រូវធានាពីតម្រូវការហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ម្ចាស់ការប្រភពធនធានមនុស្ស ដើម្បីអនុវត្តដំណោះស្រាយខ្លឹមសារ តម្រូវការចំពោះសិក្ខាគារិកឌីជីថល។ ធានា១០០% គ្រឹះស្ថានអប់រំចំណេះទូទៅចូលរួមអនុវត្តពិសោធន៍ សម្រាប់ថ្នាក់ទី៖ ១, ២, ៣, ៤, ៦, ៧, ៨, ១០, ១១ ឆ្នាំសិក្សា២០២៣-២០២៤ ។
លោកវ៉ាន់យ៉ុង នាយកសាលាអនុវិទ្យាល័យ និងវិទ្យាល័យត្រឹងង៉ុកហ្វាំង ឱ្យដឹង៖ “សិក្ខាគារិកឌីជីថលគឺជាសិក្ខាគារិកឌីជីថលភាវូបនីយកម្ម រក្សាទុកក្នុងបរិយាកាសឌីជីថល ហើយមានការចុះហត្ថលេខាអេឡិចត្រូនិកបញ្ជាក់របស់បុគ្គល និងស្ថាប័នមានសមត្ថកិច្ច; មានតម្លៃស្របច្បាប់សម្រាប់ប្រើប្រាស់ក្នុងបរិយាកាសឌីជីថល... ដូច្នេះកាត់បន្ថយពេលវេលាសម្រាប់គ្រូបង្រៀននិងអ្នកគ្រប់គ្រងយ៉ាងច្រើន។ ផ្ដើមពីនោះ ជួយគ្រូបង្រៀនមានពេលវេលាច្រើនក្នុងការស្វែងយល់ផ្លាស់ប្តូរវិធីសាស្រ្តបង្រៀន ដើម្បីសមស្របនឹងការអភិវឌ្ឍរួមនៃការអប់រំទូទាំងប្រទេស។ ដោយឡែក កម្មាភិបាលគ្រប់គ្រង មានពេលវេលាសម្រាប់សិក្សាស្រាវជ្រាវ កសាងទម្រង់ល្អៗ ដើម្បីជួយឱ្យការគ្រប់គ្រងសាលារៀនកាន់តែបានល្អប្រសើរឡើង”៕
ហាថាញ-ទីទុយ