ក្រសួងអប់រំនិងបណ្ដុះបណ្ដាល បានប្រកាសឱ្យប្រើឯកសារលេខ ១២៧៧/BGDĐT- QLCL ចុះថ្ងៃទី២២/៣/២០២៤ ស្ដីពីការណែនាំរៀបចំសម័យប្រឡងសញ្ញាបត្រវិទ្យាល័យ ឆ្នាំ២០២៤។
រូបថតជាឧទាហរណ៍។
យោងតាមនោះ សម័យប្រឡងសញ្ញាបត្រវិទ្យាល័យឆ្នាំ២០២៤ បានរៀបចំឡើងនៅថ្ងៃ ទី២៦, ២៧, ២៨, ២៩ ខែមិថុនា ឆ្នាំ២០២៤។
ជាក់ស្ដែង ថ្ងៃទី២៦ ខែមិថុនា៖ បំពេញបែបបទចូលរួមប្រឡង; ថ្ងៃទី២៧,២៨/៦/២០២៤៖ រៀបចំប្រឡង; ថ្ងៃទី២៩/៦/២០២៤៖ ថ្ងៃបង្ការ។
រយៈពេលប្រកាសលទ្ធផលប្រឡងសញ្ញាបត្រវិទ្យាល័យឆ្នាំ២០២៤ តាមការគ្រោងទុក គឺនៅវេលាម៉ោង៨ ថ្ងៃទី ១៧/៧/២០២៤។
បន្ទាប់ពីនោះ គឺភូមិភាគនានានឹងដំណើរការពិនិត្យទទួលស្គាល់បញ្ចប់កម្រិតអនុវិទ្យាល័យដល់សិស្ស និងប្រើប្រាស់លទ្ធផលប្រឡងសញ្ញាបត្រវិទ្យាល័យសម្រាប់ពិនិត្យជម្រើសសិស្សមហាវិទ្យាល័យ អនុមហាវិទ្យាល័យ តាមផែនការជម្រើសសិស្ស។
ក្នុងខែមេសានិងខែឧសភា ឆ្នាំ២០២៤ ក្រសួងអប់រំនិងបណ្ដុះបណ្ដាលនឹងរៀបចំសន្និសីទហ្វឹកហាត់បច្ចេកទេស អំពីការងាររៀបចំប្រឡងសញ្ញាបត្រវិទ្យាល័យឆ្នាំ២០២៤ ជូនគ្រប់ភូមិភាគ។
ការកំណត់ពេលវេលាជាក់ស្ដែងសម្រាប់ការរៀបចំប្រឡងសញ្ញាបត្រវិទ្យាល័យឆ្នាំ២០២៤ ចាប់ពីថ្នាក់ក្រសួងរហូតដល់មូលដ្ឋាន គឺត្រូវបានកំណត់ច្បាស់ក្នុងឯកសារណែនាំរៀបចំសម័យប្រឡង។
សម័យប្រឡងសញ្ញាបត្រវិទ្យាល័យឆ្នាំ២០២៤ ជាមូលដ្ឋានត្រូវបានរក្សាលំនឹងដូចដំណាក់កាល ២០២០ - ២០២៣។
ក្រសួងអប់រំនិងបណ្ដុះបណ្ដាល បានប្រកាសឱ្យប្រើសារាចរលេខ ០២/២០២៤/TT- BGDĐT វិសោធនកម្មនូវមាត្រាមួយចំនួននៃលក្ខន្តិកៈប្រឡងសញ្ញាបត្រវិទ្យាល័យនាបច្ចុប្បន្ន។
សម័យប្រឡងសញ្ញាបត្រវិទ្យាល័យឆ្នាំ ២០២៤ ជាមូលដ្ឋានត្រូវបានរក្សាលំនឹងដូច ដំណាក់កាល២០២០ - ២០២៣ ជាពិសេសគឺ រក្សាដូចសម័យប្រឡងសញ្ញាបត្រវិទ្យាល័យឆ្នាំ២០២៣។
ក្រសួងអប់រំនិងបណ្ដុះបណ្ដាល គ្រាន់តែកែសម្រួលអំពីបច្ចេកទេសមួយចំនួនក្នុងលក្ខន្តិកៈ ដើម្បីធានាការឯកភាពក្នុងការរៀបចំប្រឡងទូទាំងប្រទេសតែប៉ុណ្ណោះ។
ជាក់ស្ដែង កំណត់ច្បាស់រាល់វិញ្ញាសាប្រឡងក្នុងលក្ខន្តិកៈប្រឡង ដើម្បីបង្កភាពងាយស្រួលដល់បេក្ខសិស្សចុះឈ្មោះ។
ដើម្បីធានារបបអាទិភាពសម្រាប់បេក្ខសិស្ស ចៀសវាងការភាន់ច្រឡំក្នុងការចុះឈ្មោះប្រឡង អង្គភាពរៀបចំចុះឈ្មោះប្រឡង ត្រូវមានភារកិច្ចស្វែងរកព័ត៌មានពីប្រភពព័ត៌មាននៃមូលដ្ឋានទិន្នន័យជាតិអំពីប្រជាពលរដ្ឋ ដើម្បីបញ្ជាក់ពីអាទិភាពតាមទីស្នាក់នៅអចិន្រ្តៃយ៍សម្រាប់បេក្ខសិស្ស; សំណូមពរបេក្ខសិស្សត្រូវមានភារកិច្ចរក្សាសម្ងាត់ព័ត៌មានអំពីគណនីនិងលេខសម្ងាត់។
លក្ខន្តិកៈក៏បានកំណត់ច្បាស់នូវការទទួលខុសត្រូវរបស់បេក្ខសិស្សក្នុងសម័យប្រឡង។ ក្រៅពីសេចក្ដីកំណត់ឧបករណ៍ដែលបេក្ខសិស្ស អាចយកចូលក្នុងបន្ទប់ប្រឡងសម្រាប់ធ្វើវិញ្ញាសាប្រឡងចំណុចថ្មី គឺបំពេញបន្ថែមសេចក្ដីកំណត់ច្បាស់លាស់ពីឧបករណ៍ដែលហាមមិនឱ្យបេក្ខសិស្សយកចូលបន្ទប់ប្រឡង។ សេចក្ដីកំណត់ចំពោះបេក្ខសិស្សដែលប្រឡងតែមួយឬពីរវិញ្ញាសាសមាសភាពក្នុងសមាយោគវិញ្ញាសាប្រឡង (សិស្សស្វ័យរិន)។
លក្ខន្តិកៈក៏បំពេញបន្ថែមតារាងវិញ្ញាបនបត្រភាសាបរទេស បានប្រើប្រាស់ដើម្បីលើកលែងការប្រឡងភាសាបរទេសក្នុងសម័យប្រឡងសញ្ញាបត្រវិទ្យាល័យរៀងរាល់ឆ្នាំ ដើម្បីបង្កលក្ខណៈស្មើភាពដល់បេក្ខសិស្សចូលរួមប្រឡង និងវិញ្ញាបនបត្រភាសាបរទេសដែលបានទទួលស្គាល់មកទល់ឥឡូវ៕
ប្រភព៖ https://xaydungchinhsach.chinhphu.vn - ប្រែសម្រួល៖ ថាច់ធី