យោងតាមគណៈកម្មាធិការជនជាតិ រយៈពេលកន្លង ភូមិភាគនានានៅណាមបូ បានផ្សព្វផ្សាយ អនុវត្តនូវគោលការណ៍ គោលនយោបាយ អំពីការអប់រំនិងបណ្តុះបណ្តាលបានយ៉ាងពេញលេញ ទាន់ពេល ត្រឹមត្រូវតាមសេចក្ដីកំណត់ ផ្សារភ្ជាប់នឹងការងារសង្គមូបនីយកម្មអប់រំ។ ផ្តើមពីនោះ រួមចំណែកក្នុងការបណ្តុះបណ្តាលលើកកម្ពស់ប្រជាបញ្ញា ព្រមទាំងអភិវឌ្ឍន៍ប្រភពធនធានមនុស្សក្នុងតំបន់ជនរួមជាតិខ្មែរ។
សិស្សសាលាមធ្យមសិក្សាវិជ្ជាជីវៈជនជាតិអន្តេវាសិកអាងយ៉ាង ក្នុងម៉ោងអនុវត្តជាក់ស្តែង។
តាមរយៈនោះ ក៏បានផ្សព្វផ្សាយគោលនយោបាយឧបត្ថម្ភសិស្សនិងសាលាចំណេះទូទៅនៅឃុំ ភូមិលំបាកខ្លាំង ដំណាក់កាល ២០១៨-២០២២ សិស្សនិងមុខសញ្ញារៀនមហាវិទ្យាល័យបម្រុង សុទ្ធតែបានទទួលអាហារូបករណ៍ពីគោលនយោបាយប្រចាំខែ ស្មើនឹង៨០%នៃកម្រិតប្រាក់ខែគោល និងបានទទួលរបបសព្វគ្រប់តាមការកំណត់ជាធរមាន។ល។ អាស្រ័យហេតុនេះ អត្រាសិស្សស្ថិតក្នុងកម្រិតអាយុចូលរៀននៅតំបន់ជនរួមជាតិខ្មែរសម្រេចអត្រាខ្ពស់ ចំនួនសិស្សនៅគ្រប់កម្រិតសិក្សាកាន់តែកើនឡើង។ យោងតាមរបាយការណ៍របស់ខេត្ត ក្រុងទាំង១១/១៦ នៅណាមបូ ឆ្នាំ២០១៨ មានសិស្សជាជនជាតិខ្មែរ កម្រិតវិទ្យាល័យប្រមាណ១៧.៥៨០នាក់ កម្រិតអនុវិទ្យាល័យមានជាង៦២.៨៦៥នាក់ កម្រិតបឋមសិក្សាប្រមាណ ១១៥.៤០០នាក់។ ដល់ឆ្នាំ២០២៣ ចំនួនសិស្សនៅគ្រប់កម្រិតសិក្សាកើនឡើង ក្នុងនោះ សិស្សវិទ្យាល័យមានជាង២៣.៧៤០នាក់ អនុវិទ្យាល័យមានជាង៧០.៦៨០នាក់ បឋមសិក្សាមានជាង ១៣២.២២០នាក់។
គ្រូបង្រៀនកម្មាភិបាលគ្រប់គ្រងខាងវិស័យអប់រំធ្វើការនៅតាមសាលាជនជាតិ នៅតំបន់ដែលមានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាកខ្លាំង បានទទួលប្រាក់បំណាច់អាទិភាពស្មើនឹង៧០% នៃកម្រិតប្រាក់ខែដែលកំពុងទទួលនិងប្រាក់បំណាច់ផ្សេងៗតាមការកំណត់។ ដោយឡែក គ្រូបង្រៀនដែលបង្រៀនភាសាជនជាតិភាគតិចនៅឃុំមិនស្ថិតក្នុងតំបន់លំបាកខ្លាំង បានទទួលប្រាក់បំណាច់បន្ថែមចំនួន០,៣។ល។ ការងារបណ្តុះបណ្តាលបំប៉នកងជួរកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀនជាជនជាតិភាគតិច តែងបានភូមិភាគនានាយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់គុណភាពបង្រៀននិងរៀន។ ឆ្នាំសិក្សា ២០១៨ មាន១១/១៦ខេត្ត ក្រុងនៅណាមបូ មានគ្រូបង្រៀនជាជនជាតិខ្មែរប្រមាណ១១.០១៥ នាក់ ដល់ឆ្នាំ២០២៣ មានគ្រូបង្រៀនជាជនជាតិខ្មែរជាង១១.៣៩០នាក់ ពិសេសក្នុងនោះ មានគ្រូបង្រៀនមួយរូបបានរដ្ឋប្រទានជូនកិត្តិនាមគ្រូបង្រៀនប្រជាជន។
រយៈពេលកន្លង ភូមិភាគនានានៅណាមបូ ក៏បានផ្សព្វផ្សាយអនុវត្តល្អគម្រោង “ពង្រឹងនិងអភិវឌ្ឍប្រព័ន្ធសាលាចំណេះទូទៅជនជាតិអន្តេវាសិកដំណាក់កាល ២០១៦-២០២០”។ អាស្រ័យហេតុនោះ ដល់ឆ្នាំ២០២៣ ទូទាំងណាមបូមានសាលាចំណេះទូទៅជនជាតិអន្តេវាសិកចំនួន៤២។ តួលេខនេះ ជាមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍប្រភពធនធានមនុស្សជនជាតិភាគតិចនៅតំបន់វាលរាបទន្លេគឺវឡុង។ ជាពិសេស មាន៩/៩ខេត្ត ក្រុងនៅតំបន់តីណាមបូដែលមានជនរួមជាតិខ្មែររស់នៅកុះករ សុទ្ធតែមានសាលាជនជនជាតិអន្តេវាសិកថ្នាក់ខេត្ត ក្នុងនោះមានសាលាជនជាតិអន្តេវាសិកថ្នាក់ស្រុកចំនួន២៥។ល។ យោងតាមការវាយតម្លៃរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាលគុណភាពនៃការអប់រំនៅតាមសាលាជនជាតិអន្តេវាសិកថ្នាក់ខេត្ត ថ្នាក់ស្រុក មានភាពល្អប្រសើរនិងស្ថិរភាពនៅរាល់ឆ្នាំសិក្សា។ អត្រាសិស្សប្រឡងជាប់សញ្ញាបត្រវិទ្យាល័យនៅតាមសាលាជនជាតិអន្តេវាសិក មធ្យមភាគសម្រេចជាង៩៩% ក្នុងនោះមានសាលាជាច្រើនសម្រេចអត្រា១០០%។
អាចនិយាយបានថា រយៈពេលកន្លង ការងារអភិវឌ្ឍអប់រំនិងបណ្តុះបណ្តាលបង្រៀនវិជ្ជាជីវៈ ឧត្តានកម្មអប់រំបំបាត់អនក្ខរកម្មសម្រាប់ជនរួមជាតិខ្មែរ ក៏ដូចជាជនរួមជាតិភាគតិចឯទៀត តែងបានភូមិភាគនានានៅណាមបូ ផ្តោតការយកចិត្តទុកដាក់អនុវត្ត។ ទន្ទឹមនឹងនោះ ប្រព័ន្ធសាលារៀនទ្រង់ទ្រាយឧបករណ៍បង្រៀននៅគ្រប់កម្រិតសិក្សា ត្រូវបានវិនិយោគកសាងសម្រេចបទដ្ឋាន។ ហេតុនេះ រួមចំណែកលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការអប់រំនិងបណ្តុះបណ្តាលព្រមទាំងធ្វើឱ្យប្រសើរឡើងនិងលើកកម្ពស់ប្រជាបញ្ញាក្នុងតំបន់ជនរួមជាតិខ្មែរ៕
ថាញឡុង-មុនី