15/04/2024 - 14:03

រួម​ចំ​ណែក​អភិវឌ្ឍន៍​កសិកម្ម​

អនុបណ្ឌិត​ សើុង​ធីថាញ​ង៉ា គ្រូ​បង្រៀន​មហា​វិទ្យា​ល័យ​កសិកម្ម​ - ជល​ផល​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ តែង​បាន​និស្សិត​ អា​ណា​ព្យា​បាល​សិស្ស​ស្រ​ឡាញ់​និង​បាន​មិត្ត​រួម​អា​ជីព​ គោ​រពរាប់​អាន ដោយ​សារ​អ្នក​គ្រូ​ស្រ​ឡាញ់​កសិកម្ម​និង​ចង់​ផ្ទេរ​ចំ​ណេះ​ដឹង​ដល់​និស្សិត​។​ ជាក់​ស្ដែង​ អ្នក​គ្រូ​ង៉ា បាន​ជួយ​ដល់​កសិករ​និយាយ​រួម​និង​កសិករ​ខ្មែរ​និយាយ​ដោយ​ឡែក​ អ​នុវត្ត​នូវ​ភាព​ជឿន​លឿន​នៃ​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ទៅ​ក្នុង​ការ​ផលិត។​

អ្នក​គ្រូ​សើុង​ធីថាញ​ង៉ា។​

អ្នក​គ្រូ​ង៉ា រ៉ាយ​រ៉ាប់​៖ “ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​មហា​វិទ្យា​ល័យ​កសិ-រុក្ខ​កម្ម​ ក្រុង​ហូជី​មិញ​ នាង​ខ្ញុំ​បាន​ដាក់​ពាក្យ​ចូល​ធ្វើ​ការ​នៅ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ហើយ​បាន​ចាត់​ឱ្យ​បង្រៀន​ផ្នែក​កសិកម្ម​។​ នេះ​ជា​ផ្នែក​វិជ្ជា​មាន​និស្សិត​ជន​ជាតិ​ខ្មែរ​ជាង​៧០%។​ ខ្ញុំ​តែង​រិះ​គិត​ធ្វើ​យ៉ាង​ណា​ដើម្បី​ម៉ោង​រៀន​មាន​ភាព​ល្អ​ប្រ​សើរ​ ទាក់​ទាញ​ការ​រៀន​សូត្រ​របស់​និស្សិត​។​ យោង​ទៅ​តាម​កម្រិត​វិជ្ជា​របស់​និស្សិត​ ខ្ញុំ​ក៏​បាន​សិក្សា​ស្រាវ​ជ្រាវ​ រក​វិធី​សាស្រ្ត​បង្រៀន​សម​ស្រប​ ដើម្បី​ម៉ោង​រៀន​កាន់​តែ​មាន​ភាព​រស់​រវើក  សម្បូរ​ទៅ​ដោយ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ ជួយ​ឱ្យ​និស្សិត​ក្ដាប់​ខ្លឹម​សារ​មេរៀន​ល្អ​និង​ចាំ​បាន​យូរ”។​

ប្អូន​ថាច់​ធីទ្រុក​លិញ និស្សិត​ផ្នែក​កសិកម្ម​  - ជល​ផល​ ឱ្យ​ដឹង​៖ “អា​ស្រ័យ​របៀប​បង្រៀន​ ងាយ​យល់​ រៀន​បណ្តើរ​អនុវត្ត​ជាក់​ស្តែង​បណ្តើរ​របស់​អ្នក​គ្រូ​ង៉ា ប្អូន​កាន់​តែ​ចូល​ចិត្ត​រៀន​ផ្នែក​វិជ្ជា​ដាំ​ដុះ​។​ មិន​ត្រឹម​តែបង្រៀន​ខាង​ទ្រឹស្ដី​និង​បំ​ណិន​ប៉ុណ្ណោះ​ទេ​ អ្នក​គ្រូ​នៅ​ទាំង​បង្រៀន​និស្សិត​ពី​សុជីវ​ធម៌​ក្នុង​ការ​រស់​នៅ​ និង​ត្រូវ​មាន​ភារ​កិច្ច​ចំ​ពោះ​គ្រួ​សារ​សង្គម​ទៀត​ផង​”។​ មាន​ចំ​ណាប់​អារម្មណ៍​មិន​ខុស​ គ្នា​នឹង​ទ្រុក​លិញ ប្អូន​សើុងធីង៉ុក​ម៉ាយ​ និស្សិត​ផ្នែក​កសិកម្ម​ - ជល​ផល​ ឱ្យ​ដឹង​៖  “អ្នក​គ្រូ​ង៉ា មាន​ភាព​ជិត​ដិត បង្រៀន​ងាយ​យល់​ ប្អូន​ចូល​ចិត្ត​ម៉ោង​អ្នក​គ្រូ​បង្រៀន​ណាស់”។​

អ្នក​គ្រូ​ហ្វិញ​ធីគីម​ហឿង​ អនុប្រ​ធាន​ផ្នែក​កសិកម្ម​ -ជល​ផល​នៃ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ បញ្ជាក់​៖ “អ្នក​គ្រូ​សើុង​ធី​ថាញ​ង៉ា ចូល​បំ​ពេញ​ការ​ងារ​នៅ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ចាប់​ពី​ឆ្នាំ​២០០៨ ជា​មួយ​នឹង​តួនា​ទី​ជា​គ្រូ​បង្រៀន​មុខ​វិជ្ជា​កសិ​កម្ម។​ ប៉ុន្មាន​ឆ្នាំ​កន្លង​ អ្នក​គ្រូ​ង៉ា បាន​អនុវត្ត​ការ​ងារ​ផ្ទេរ​បច្ចេក​ទេស​ដល់​ប្រ​ជា​ជន​ប្រ​ហែល​៥០​វគ្គ​ ជាពិសេស​ គឺ​មាមីង​ជន​ជាតិ​ខ្មែរ​នៅ​ចំ​ណុះ​ស្រុក​ថ្កូវ​កូវ​កែ​ កូវ​ង៉ាង​ យ្វៀង​ហា​យ ចូវ​ថាញ់ កាង​ឡុង​ និង​ទីវ​កឹង។​ល។​ អ្នក​គ្រូ​ ក៏​ធ្លាប់​ហ្វឹក​ហាត់​ជូន​កសិករ​នៅ​ស្រុក​វ៉ូង​លីម ខេត្ត​វិញ​ឡុង​ផង​ដែរ​។​ អ្នក​គ្រូ​ង៉ា ផ្ទេរ​ចំ​ណេះ​ដឹង​ជូន​កសិករ​លើ​វិស័យ​នា​នា​ ដូច​៖ បច្ចេក​ទេស​ដាំ​បន្លែ​ បង្ការ​បច្ចេក​ទេស​ធ្វើ​ស្រូវ​ បច្ចេក​ទេស​ដាំ​ឈើ​ហូប​ផ្លែ​ បច្ចេក​ទេស​ដាំ​ខ្ទឹម​មើម។​ល។​ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ អ្នក​គ្រូ​ង៉ា ហ្វឹក​ហាត់​បច្ចេក​ទេស​ជូន​មាមីង​ផលិត​កសិកម្ម​សរីរាង្គ​ ផ្សារ​ភ្ជាប់​នឹង​អភិវឌ្ឍ​កសិកម្ម​តាម​ទិស​ចីរ​ភាព។ល។​ ក្នុង​រយៈ​ពេល​បង្ហាត់​បង្រៀន​ អ្នក​គ្រូ​ង៉ា តែង​ខិត​ខំ​សិក្សា​ស្រាវ​ជ្រាវ​ ដោះ​ដូរ​បទ​ពិសោធន៍ ធ្វើ​បច្ចុប្បន្ន​ភាព​ចំ​ណេះ​ដឹង​ថ្មី​ៗ​ដើម្បី​បង្ហាត់​បង្រៀន​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​បំ​ផុត។​ លទ្ធ​ផល​វាយ​តម្លៃ​រៀង​រាល់​ឆ្នាំ​ពី​និស្សិត​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ប្អូន​ៗ​ពិត​ជា​ឱ្យ​តម្លៃ​ខ្ពស់​ចំ​ពោះ​ឆន្ទៈ​ ក៏​ដូច​ជា​ចំ​ណេះ​ ដឹង​ដែល​អ្នក​គ្រូ​ង៉ា​បាន​បង្ហាត់​បង្រៀន”។​

  អ្នក​គ្រូ​សើុង​ធី​ថាញ​ង៉ា កំ​ពុង​ណែ​នាំ​និស្សិត​។​

អ្នក​គ្រូ​ង៉ា នៅ​ទាំង​ចូល​រួម​អនុវត្ត​បធាន​បទ​សិក្សា​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​នៅ​គ្រប់​ថ្នាក់​ មាន​ដូច៖ បធាន​បទ​ថ្នាក់​ក្រ​សួង​ស្ដី​ពី​បច្ចេក​ទេស​បង្កាត់​ពូជ​ដូង​ខ្ទិះ​; បធាន​បទ​សិក្សា​ស្រាវ​ជ្រាវ​ថ្នាក់​មូល​ដ្ឋាន​ស្ដី​ពី​ដង្កូវ​ក្បាល​ខ្មៅ​បំ​ផ្លាញ​ ដូង​ ស្រាវ​ជ្រាវ​លើ​បច្ចេក​ទេស​ដាំ​ដើម​យិន​ស៊ិន។​ អ្នក​គ្រូ​នៅ​ទាំង​ចូល​រួម​អនុវត្ត​គម្រោង​ជន​បទ​ថ្មី​ គម្រោង​ទុន​ឥណ​ទាន​សម្រាប់​អ្នក​ក្រ ជា​ពិសេស​គឺ​សម្រាប់​ជន​ជាតិ​ខ្មែរ។​ អ្នក​គ្រូ​ង៉ា បាន​ឱ្យដឹង​៖ ក្រៅ​ពី​ការ​បង្រៀន​ អ្នក​គ្រូ​តែង​ខ្វល់​ខ្វាយ​ពី​ការ​ស្រាវ​ជ្រាវ​ សំ​ដៅ​ជួយ​កសិករ​ផលិត​សម្រេច​បាន​ទិន្ន​ផល​គុណ​ភាព​ខ្ពស់​ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​ ញុាំង​ជីវ​ភាព​កាន់​តែ​ធូរ​ធារ។​ ព្រោះ​ហេតុ​ដូច្នោះ​ ការ​ស្រាវ​ជ្រាវ​របស់​អ្នក​គ្រូ​ ត្រូវ​បាន​កសិករ​គាំ​ទ្រនិង​អនុវត្ត​តាម។ល។​ លោក​គៀង​ធី នៅ​ភូមិ​ចុង​ផ្នោ​រ១ ឃុំ​ហ្វា​តឹង​ ស្រុក​កូវ​កែ​ ឱ្យដឹង​៖ “បាន​ឮ​ដំ​ណឹង​ពី​ការ​ស្រាវ​ជ្រាវ​របស់​អ្នក​គ្រួ​ង៉ា អំ​ពី​ដូង​ខ្ទិះ​ ខ្ញុំ​បាន​ទិញ​ដូង​ខ្ទិះ​បង្កាត់​ពូជ​របស់​សាកល​វិទ្យា​ល័យ​ត្រា​វិញ​មក​ដាំ​កាល​ ពី​៤ឆ្នាំ​មុន​។​ ខ្ញុំ​ដាំ​និង​ថែ​ទាំ​តាម​ការ​ណែ​នាំ​បច្ចេក​ទេសរ​បស់​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ប្រើ​ប្រាស់​តែ​ជីស​រីរាង្គ​ អាចម៍​គោ​ផ្អាប់។ល។​ ដូង​លូត​លាស់​ល្អ​ កំ​ពុង​ផ្ដល់​ផ្លែ​លើក​ដំ​បូង​ និង​ក្រោយ​រយៈ​ពេល​៣០​ថ្ងៃ​គឺអាច​ប្រ​មូល​ផល​លើក​បន្ទាប់។​ បើ​ប្រៀប​ផ្ទឹម​នឹង​ដើម​ដូង​ ខ្ទិះ​ធម្ម​តា​ ដូង​ខ្ទិះ​បង្កាត់​ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ជាង”។​

អ្នក​គ្រូ​ង៉ា នៅ​តែ​បន្ត​ការ​រៀន​សូត្រ​ សិក្សា​ស្រាវ​ជ្រាវ​ ដើម្បី​ជួយ​កសិករ​បង្កើន​ប្រាក់​ចំ​ណូល​ផ្ដើម​ពី​ដី​កសិកម្ម​។​ ជា​ពិ​សេស​ទៀត​ គឺលើក​ទឹក​ចិត្ត​និស្សិត​ឱ្យ​កាន់​តែស្រ​ឡាញ់​ ន​បទ​ ចាប់​យក​អា​ជីព​កសិកម្ម​ ឆ្ពោះ​ទៅ​រក​ខឿន​កសិកម្ម​គុណ​ភាព​ខ្ពស់​និង​ចីរ​ភាព​៕​

សើុង​ម៉ាល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ