ឆ្នាំ២០២៣ សាស្ត្រាចារ្យ បណ្ឌិត ផាមតៀកខាញ់ ប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យត្រាវិញ ចុះហត្ថលេខាលើសេចក្តីសម្រេចបង្កើតមហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូនិងមនុស្សសាស្ត្រ ចំណុះសាកលវិទ្យាល័យត្រាវិញ ផ្អែកលើមូលដ្ឋានមហា វិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ មហាវិទ្យាល័យគរុកោសល្យ និងមហាវិទ្យាល័យភាសាបរទេស។ សាលាបាននិងកំពុងរួមចំណែកកសាងប្រភពធនធានមនុស្សជនជាតិភាគតិចមានគុណភាពសម្រាប់តំបន់វាលរាបទន្លេគឺវឡុង។
សាស្ត្រាចារ្យ បណ្ឌិតផាមតៀកខាញ់ ប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យត្រាវិញ និងបណ្ឌិត ថាច់ធីយ៉ឹង វិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ ជូនបាច់ផ្កាអបអរសាទរព្រះតេជព្រះគុណ បណ្ឌិតយ័ញអ៊ុក។
ក្រោយពីបានបង្កើតសាលាបានអំណះអំណាងបន្តិចម្តងៗពីតួនាទីនិងជំហររបស់ខ្លួនក្នុងការអភិវឌ្ឍរួមរបស់សាកលវិទ្យាល័យត្រាវិញ។ បច្ចុប្បន្ន សាលាមានសិក្ខាកាមនិងនិស្សិតជាង២.៥០០នាក់ កំពុងសិក្សាស្រាវជ្រាវនិងរៀនសូត្រនៅមុខវិជ្ជាផ្សេងៗ រួមមាន៖ ភាសាអង់គ្លេស ភាសាចិន ភាសាខ្មែរ គរុកោសល្យភាសាខ្មែរ វប្បធម៌វិទ្យានិងប្រគំឧបករណ៍តន្រ្តីប្រពៃណីរបស់ជនរួមជាតិខ្មែរ គរុកោសល្យអក្សរសាស្ត្រ តន្ត្រី វិទ្យា អប់រំមត្តេយ្យ អប់រំបឋមសិក្សាគ្រប់គ្រងងសេវាកម្មទេសចរណ៍និងមគ្គុទេសក៍ទេសចរណ៍។ ក្នុងនោះ មុខវិជ្ជាភាសាខ្មែរកម្រិតមហាវិទ្យាល័យ បានទទួលស្គាល់សម្រេចគុណភាពអន្តរជាតិ AUN - QA។
មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូនិងមនុស្សសាស្ត្រកំពុង
ពិភាក្សាការងារសហការជាមួយដៃគូកម្ពុជា។
ក្រៅពីការបណ្តុះបណ្តាលកម្រិតមហាវិទ្យាល័យ១១មុខវិជ្ជា សាលាក៏មានបណ្តុះបណ្តាលកម្រិតមហាបរិញ្ញាចំនួន៥ (វប្បធម៌វិទ្យាទ្រឹស្តី និងវិធីសាស្ត្របង្រៀនវិញ្ញាសាអក្សរសាស្រ្ត រ ទ្រឹស្តីនិងវិធីសាស្ត្របង្រៀនវិញ្ញាសាអង់គ្លេស គ្រប់គ្រងការអប់រំ អប់រំវិទ្យាឯកទេស ផ្នែកអប់រំមេត្តេយ្យនិងឯកទេសផ្នែកអប់រំបឋមសិក្សា) កម្រិតបណ្ឌិតចំនួន៣មុខវិជ្ជា (វប្បធម៌វិទ្យា ទ្រឹស្តីនិងវិធីសាស្ត្របង្រៀនវិញ្ញាសាអក្សរសាស្ត្រខ្មែរ ទ្រឹស្តីនិងវិធីសាស្ត្របង្រៀនវិញ្ញាសាអង់គ្លេស) និងកម្រិតអនុមហាវិទ្យាល័យ១មុខវិជ្ជាគឺអប់រំមត្តេយ្យ។ សាលាក៏បានបង្កើតមហាវិទ្យាល័យគ្រប់គ្រងទេសចរណ៍ - ភោជនីយដ្ឋាន - សណ្ឋាគារនិងមហាវិទ្យាល័យភាសាចិន ទិសដៅក្លាយជាអង្គភាពនាំមុខក្នុងការបណ្តុះបណ្តាលប្រភពធនធានមនុស្សមានគុណភាពបម្រើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់ភូមិភាគនិងតំបន់។
មកទល់ពេលនេះ ចំនួនសិក្ខាកាមនិងនិស្សិតបញ្ចប់ការសិក្សាសម្រាប់ក្រុមមុខវិជ្ជាភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ ថ្នាក់បណ្ឌិតមាន២៤នាក់ ថ្នាក់អនុបណ្ឌិត៣៥២ នាក់ មហាវិទ្យាល័យនិងអនុមហាវិទ្យាល័យជាង១.៥០០នាក់ និងបំប៉នភាសាខ្មែរដល់សិក្ខាកាម៣.២៧៥នាក់។
តាមប្រសាសន៍របស់លោកស្រី ង៉ោសុភា នាយិកាមហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូនិងមនុស្សសាស្ត្រ ក្រោយពីបញ្ចប់ការសិក្សា និស្សិតភាគច្រើនឆ្លើយតបទៅនឹងតម្រូវការទីផ្សារពលកម្ម រកបានការងារធ្វើលំនឹង ពង្រីកបានសមត្ថភាពផ្ទាល់ខ្លួននិងប្រើប្រាស់ចំណេះដឹងដែលសិក្សាបានល្អ។ លោកឡឹមវិញភឿង នាយករងស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តសុកត្រាំង ឱ្យដឹង៖ “បច្ចុប្បន្ន យើងខ្ញុំមាននិស្សិត៥នាក់បញ្ចប់ការសិក្សានៅ សាកលវិទ្យាល័យត្រាវិញ បានជ្រើសរើសចូល បម្រើការងារនៅស្ថានីយ។ ប្អូនៗមានបំណិនធ្វើការនិងសមត្ថភាពខាងភាសាខ្មែរល្អ ទទួលបន្ទុកលើវិស័យសំខាន់ៗមួយចំនួននៃមាតិកា មានដូច៖ លក្ខណៈភូមិស្រុក គោលនយោបាយសម្រាប់ជនរួមជាតិសុកត្រាំងស្រុកកំណើតខ្ញុំ ជំនួយកម្លាំងកសិករ។ ម្យ៉ាងទៀត ប្អូនៗមានសមត្ថភាព ស៊ូទ្រាំលំបាកក្នុងរៀនសូត្រនិងអនុវត្តសម្រេចល្អរាល់ភារកិច្ចប្រគល់ឱ្យ”។
ក្រៅពីនោះ ការងារបំប៉នភាសាខ្មែរក៏បានសាលារៀបចំជាប្រចាំតាមកម្មវិធីដល់សិក្ខាកាម ជាកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ កងទ័ព នគរបាលក្នុងខេត្តនិងមកពីខេត្តនានា មានដូច៖ បាកលីវ ហូវយ៉ាង អាងយ៉ាងនិងគៀងយ៉ាង។ ពិសេស សាលាក៏បានសហការជាមួយនាយកដ្ឋានបណ្តុះបណ្តាល បំប៉នកម្មាភិបាល គណៈចាត់តាំងមជ្ឈិមបើកវគ្គបំប៉នភាសាខ្មែរដំបូងតាមសេចក្តីសន្និដ្ឋានលេខ ៣៩ /KL-TW ចុះថ្ងៃ ១៨/៧/២០២២ របស់ការិយាល័យនយោបាយ ស្តីពីគោលការណ៍ បំប៉នកម្មាភិបាលថ្នាក់ដឹកនាំ គ្រប់គ្រងនៅប្រទេស ក្រៅដោយថវិការដ្ឋ ដំណាក់កាលរៀនក្នុងប្រទេសចំនួន៤ខែ។
ឯកឧត្តម តូចប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ទស្សនាបន្ទប់តាំងពិព័រណ៍វប្បធម៌របស់សាលា។
ទន្ទឹមនឹងការងារបណ្តុះបណ្តាល សិក្សាស្រាវជ្រាវវិទ្យាសាស្ត្រត្រូវបានលើកកម្ពស់ដោយឥតឈប់ឈរចំពោះគ្រូឧទ្ទេសនិងនិស្សិត ក្នុងនោះ មានគម្រោងថ្នាក់រដ្ឋចំនួន៤ គម្រោង ទី១ ចងក្រងវចនានុក្រមឧភយភាសាវៀត-ខ្មែរ ខ្មែរ-វៀត មានមេពាក្យចំនួន៨៤.០០០ គម្រោងទី២ អភិរក្សនិងពង្រីកតម្លៃវប្បធម៌ តន្ត្រីប្រជាប្រិយខ្មែរណាមបូ គម្រោងទី៣ បញ្ហា ជាមូលដ្ឋាននិងបន្ទាន់ក្នុងសហគមន៍ជនជាតិ ខ្មែរនៅវៀតណាមនាបច្ចុប្បន្ន គម្រោងទី៤ វប្បធម៌ក្នុងការអភិវឌ្ឍដោយចីរភាពតំបន់និរតីទិស។ នោះគឺជាមូលដ្ឋានទ្រឹស្តីនិងភាពជាក់ស្តែងមានតម្លៃ ដើម្បីថ្នាក់ដឹកនាំ អ្នកគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ ស្វែងយល់ពេលកសាង គោលនយោបាយអភិរក្សនិងពង្រីកតម្លៃវប្បធម៌ជនរួមជាតិភាគតិចនិយាយរួម និងជនជាតិខ្មែរនិយាយដោយឡែក។
សាលាអនុវត្តល្អគោលនយោបាយសម្រាប់អ្នកសិក្សា ដូចជា៖ ការលើកលែងបង់ថ្លៃ សិក្សា១០០% សម្រាប់និស្សិតផ្នែកគរុកោសល្យ (យោងតាមអនុក្រឹត្យលេខ ១១៦ របស់នាយករដ្ឋមន្ត្រី) និងមុខវិជ្ជាប្រគំឧបករណ៍ តន្ត្រីប្រពៃណី។ បន្ថយថ្លៃសិក្សា ៣០% សម្រាប់និស្សិតផ្នែកវប្បធម៌វិទ្យានិងផ្នែកតន្ត្រីវិទ្យា។ ផ្តល់ប្រាក់ឧបត្ថម្ភ ៤៥០.០០០ដុង/ខែ ចំពោះមុខវិជ្ជាប្រគំឧបករណ៍តន្ត្រីប្រពៃណី។ ទន្ទឹមនឹងនោះ ជារៀងរាល់ឆ្នាំ សាលាក៏បានផ្តល់អាហារូបករណ៍ជាច្រើន ដើម្បីលើកទឹកចិត្តក្នុងការសិក្សា អាហារូបករណ៍ដែលអ្នកធ្វើហិរញ្ញប្បទានសម្រាប់និស្សិតជម្នះការលំបាក និងគោលនយោបាយជាច្រើនទៀតសម្រាប់និស្សិតសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងផ្តើមអាជីព។
មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូនិងមនុស្សសាស្ត្រនៅទាំងយកចិត្តទុកដាក់ដល់ការងារបម្រើសហគមន៍ រួមសហការជាមួយអង្គភាពមានសមត្ថកិច្ច អនុវត្តភារកិច្ចបង្រៀននិងស្តារឡើងទម្រង់សិល្បៈប្រពៃណីខ្មែរ ផ្សព្វផ្សាយជោគជ័យគម្រោង “ស្តារនិងបង្រៀនសិល្បៈរបាំយក្សរាំខ្មែរណាមបូ”, “បង្រៀនធ្វើមកុដ ក្បាំងមុខប្រពៃណីរបស់ជនជាតិខ្មែរណាមបូ”។ ជាពិសេស គឺសាលាបានបង្ហើយគម្រោង “ចងក្រងវចនានុក្រមឧភយភាសាវៀត-ខ្មែរ ខ្មែរ-វៀត មានមេពាក្យចំនួន៨៤.០០០ មានតួនាទីសំខាន់ក្នុងការទំនាក់ទំនងមិត្តភាពវៀតណាម - កម្ពុជា ក្នុងវិស័យបណ្តុះបណ្តាល ព្រមទាំងមានប្រយោជន៍ច្រើនក្នុងការអភិរក្សនិងអភិវឌ្ឍភាសា អក្សរសាស្ត្រខ្មែរក្នុងកម្រិតកំពូល៕
ហ្វិញសាង-លីយ៉ាង-មុនី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។