មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

15/04/2024 - 13:49

ធ្វើ​មាន​ពី​ផលិត​ស្រូវ​

ដោយ​សារ​ចេះ​គិត​គូរ​ ស៊ូ​ទ្រាំ​លំ​បាក​ប្រឹង​ប្រែង​ប្រ​កប​ការ​ងារ​រក​ស៊ី​ និង​ហ៊ាន​វិនិ​យោគ​ក្នុង​ការ​ផលិត ទើប​លោក​លី​វើង នៅ​ភូមិ​ដាយ​សូ ឃុំ​ថាញ់​ក្វើយ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ ឆាប់​ធ្វើ​មាន​ផ្ដើម​ពី​ផលិត​ស្រូវ​ ក្នុង​មួយ​ឆ្នាំ​ៗ​រក​បាន​ប្រាក់​ចំ​ណូល​រាប់​ពាន់​លាន​ដុង។​

លោក​លីវើង ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ពី​ព្រោះ​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ចលនា​កសិករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូកែ​។

ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្នុង​ផ្ទះ​ឥដ្ឋ ដែល​ទើប​សង់​ថ្មី​ធំ​ទូលាយ​ មាន​តម្លៃ​ជិត​៤​ពាន់​លាន​ដុង​ លោក​លីវើង មាន​ទឹក​មុខ​ញ​ញឹម​ស្រស់​ស្រាយ​ចំ​ពោះ​សមិទ្ធ​ផល​ដែល​សម្រេច​បាន​។​ ក្រៅ​ពី​ផ្ទះ​ដ៏​មាន​តម្លៃ​ លោក​ លីវើង ថែម​ទាំង​ជា​ម្ចាស់​កម្ម​សិទ្ធិ​ផ្ទៃ​ដី​ជាង​៤០  ហិក​តា​ ត្រាក់​ទ័រ​៣គ្រឿង​ និង​ម៉ាស៊ីន​បូម​ទឹក​ ១០​គ្រឿង​ទៀត​ផង។​ ពិសេស​ លោក​លីវើង បាន​វិនិ​យោគ​ទិញ​ “ដ្រូន​កសិកម្ម​” (បាញ់​ថ្នាំ​ ព្រោះ​ស្រូវ​និង​បាច់​ជី) ២គ្រឿង​  មាន​តម្លៃ​ជិត​១ ពាន់​លាន​ដុង​ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ផលិត​និង​ ធ្វើ​សេវា​កម្ម​។​ តាម​សម្ដី​លោក​លីវើង មធ្យម​ភាគ​ “ដ្រូន​កសិកម្ម​” អាច​ដំ​ណើរ​ការ​បាន​ជាង​ ១០០​កុង​ក្នុង​មួយ​ថ្ងៃ​ អាច​ប្រិត​សំ​ចៃ​ប្រាក់​ចំ​ណាយ​ទិញ​ពូជ​ជី​និង​ថ្នាំ​កម្ចាត់​ដង្កូវ​ ប៉ុន្តែ​ទិន្ន​ផល​ស្រូវ​នៅ​តែ​ខ្ពស់​ និង​បង្កើន​ប្រាក់​ចំ​ណូល​ពី​ការ​ធ្វើ​សេវា​កម្ម​ជា​ដើម​។​ លោក​វើង គិត​ប៉ាន់​ស្មាន​ ការ​ចំ​ណេញ​ផ្ដើម​ពី​ការ​ផលិត​ស្រូវ​និង​ធ្វើ​សេវា​កម្ម​ក្នុង​មួយ​ឆ្នាំ​បាន​ពី​៣-៥ពាន់​លាន​ដុង​។​ ដោយ​ឡែក​ស្រូវ​រដូវ​ប្រាំង​កន្លង​ហើយ​ លោក​លីវើង រក​បាន​ប្រាក់​ចំ​ណេញ​ជាង​៣,៥​ពាន់​លាន​ដុង។​

ដើម្បី​មាន​ប្រ​ភព​ចំ​ណូល​ដូច​សព្វ​ថ្ងៃ​ លោក​ លី​វើង ក៏​បាន​ឆ្លង​កាត់​ដំ​ណាក់​កាល​តស៊ូ​ពោរ​ពេញ​ដោយ​ក្ដី​លំ​បាក​ផង​ដែរ​ ដោយ​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត​ស្រូវ​ និង​ហ៊ាន​វិនិ​យោគ​សម្ភារៈ​បម្រើ​ការ​ផលិត ក៏​ដូច​ជា​ចង​សម្ព័ន្ធ​លក់​ផលិត​ផល​។​ លោក​លីវើង បាន​រៀប​រាប់​ ក្រោយ​ពី​រៀប​ការ​ឪ​ពុក​ម្ដាយ​ទាំង​សង​ខាង​បាន​ចែក​ដី​ស្រែ​៥​កុង​និង​ដី​ចម្ការ​១កុង​កន្លះ​សម្រាប់​ធ្វើ​ការ​រក​ស៊ី​។​ ខួប​ឆ្នាំ​ប្ដី​ប្រ​ពន្ធ​គាត់​តែង​សស្រាក់​សស្រាំ​នឹង​ការ​ងារ​ស្រែ​ចម្ការ​ លុះ​ដល់​រដូវ​ប្រាំង​ក៏​ប្រើ​ប្រាស់​ចំ​បើង​ងជញ្ជ្រាំង​សម្រាប់​បណ្ដុះ​ផ្សិត​ចំ​បើង​រក​ប្រាក់ចំ​ណូល​បន្ថែម​។​ ក្រោយ​ពី​ប្រ​មូល​ផល​ស្រូវ​ដំ​ណាំ​រួច​ គឺទិញ​ជី​ទិញ​ថ្នាំ​កម្ចាត់​ដង្កូវ​ទុក​សម្រាប់​រដូវ​ផលិត​បន្ទាប់​ សេស​សល់​ក្រៅ​ពី​នោះ​គឺទិញ​ដី​ស្រែ​។​ ក្នុង​អំ​ឡុង​ឆ្នាំ​១៩៩០ ដី​ស្រែ​មាន​តម្លៃ​ថោក ម្ល៉ោះ​ហើយ​គាត់​ចេះ​តែ​សន្សែ​សន្សំ​ទិញ​បាន​ដី​ស្រែ​ ពី​១-៥​កុង​ជា​លំ​ដាប់​។​ ជា​ពិសេស​ គឺខណៈ​ពេល​ទិញ​បាន​ម៉ា​ស៊ីន​ភ្ជួរ​រាស់​ដី​ខ្នាត​តូច ក្រោយ​ពី​ភ្ជួរ​ស្រែ​ផ្ទះ​រួច​រាល់​ គាត់​ក៏​ដើរ​ភ្ជួរ​ដី​ស៊ី​ឈ្នួល​ មាមីង​; ដល់​រដូវ​ប្រាំង​ដឹក​ដី​យក​ឈ្នួល​ រក​ ក់​ចំ​ណូល​បន្ថែម។​ គាត់​គិត​ថា​ នៅ​ជន​បទ​ត្រូវ​តែ​មាន​ដី​ស្រែ​ច្រើន​ទើប​អាច​ក្លាយ​ជា​អ្នក​មាន​ ម្ល៉ោះ​ហើយ​ ខួប​ឆ្នាំ​គាត់​ខំប្រឹង​ប្រែង​ធ្វើ​ការ​ងារ​រក​ស៊ី​ឥត​ក្រែង​នឿយ​ហត់​ ប្រាក់​សន្សែ​សន្សំ​បាន​មក​គឺទិញ​ដី​ស្រែ។​ ពេល​មាន​ដី​ស្រែ​ច្រើន​គ្រាន់​បើ​ គាត់​ក៏​ទិញ​ម៉ា​ស៊ីន​ត្រាក់​ទ័រ​បន្ថែម​សម្រាប់​ធ្វើ​ដី​ស្រែ​ផ្ទះ​និង​ធ្វើ​សេវា​កម្ម​ ប្រាក់​ដែល​សន្សែ​សន្សំ​បាន​គឺទិញ​ដី​ជា​បន្ត​។​ ចំ​ណែក​ប្រ​ពន្ធ​រ​បស់​លោក​វើង គឺដាំ​បន្លែ​បង្ការ​ បិត​ស្រា​និង​ចិញ្ចឹម​ជ្រូក​លក់​រក​ប្រាក់​ចំ​ណូល​បន្ថែម​។​

ដោយ​ចេះ​គិត​គូរ​ក្នុង​រក​ទទួល​ទាន​ និង​ប្រើ​ប្រាស់​ប្រិត​សំ​ចៃ​ ខណៈ​ពេល​មាន​ដី​ស្រែ​ច្រើន​ លោក​វើង ចាប់​ផ្ដើម​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ ជា​ពិសេស​ គឺពូជ​ស្រូវ​ ST និង​អនុវត្ត​បច្ចេក​ទេស “បន្ថយ​៣ បង្កើន​៣” “ត្រូវ​១ បន្ថយ​៥” IPM ។ល។​ និង​ចង​សម្ព័ន្ធ​ជា​មួយ​អា​ជីវ​កម្ម​ចុះ​កិច្ច​សន្យា​ប្រ​មូល​ទិញ​ស្រូវ។​ លោក​លីវើង បាន​ចែក​រំលែក៖ “ដើម្បី​បង្ក​ការ​ទំ​នុក​ចិត្ត​ឱ្យ​អា​ជីវ​កម្ម​ចុះ​កិច្ច​សន្យា​សហ​ការ ខ្ញុំ​បាន​បង្កើត​ក្រុម​សហការ​ផលិត អា​ស្រ័យ​ខ្ញុំ​ធ្វើ​ជា​ប្រ​ធាន​ក្រុម​ ម្ល៉ោះ​ហើយ​ផ្ទៃ​ដី​ត្រូវ​បាន​ធានា​ និង​មាន​កិត្យា​នុភាព​គ្រប់​គ្រាន់​សម្រាប់​អា​ជីវ​កម្ម​លំ​នឹង​ចិត្ត​សហ​ការ ផ្គត់​ផ្គង់​ពូជ​ស្រូវ​គុណ​ភាព​ខ្ពស់​។​ ការ​ផលិត​ស្រូវ​ត្រូវ​តាម​បទ​ដ្ឋាន​របស់​អា​ជីវ​កម្ម​ ក្នុង​មួយ​កុង​ពង្រោះ​ពូជ​ចាប់​ពី​១០-១៥​គីឡូ​ក្រាម​; បាច់​ជី​ត្រូវ​ពេល​ត្រូវ​តាម​រដូវ​កាល​ ព្យា​បាល​ត្រូវ​ជំ​ងឺ​ ម្ល៉ោះ​ហើយ​ធានា​បាន​ទិន្ន​ផល​ គុណ​ភាព​ និង​បាន​ចំ​ណេញ​ខ្ពស់​បង្គួរ​។​ រយៈ​ពេល​ប៉ុន្មាន​ ឆ្នាំ​មក​នេះ​ ខ្ញុំ​ផលិត​ពូជ​ស្រូវ​ប្រ​ណីត​ សំ​ខាន់​គឺពូជ​ស្រូវ​ ST ទិន្ន​ផល​មធ្យម​ភាគ​ពី​៦-៧​តោន​/ហិក​តា/រដូវ​។​ ក្រៅ​ពី​នោះ​ ខ្ញុំ​នៅ​ទាំង​រក​បាន​ចំ​ណូល​ពី​ការ​លក់​ចំ​បើង​ក្នុង​តម្លៃ​ពី​២០០​.០០០  -៣៥​០.០០០​ដុង​/កុង​; ចំ​ណែក​ដី​តាម​ភ្លឺ​ប្រ​ឡាយ​ ខ្ញុំ​ដាំ​បន្លែ​បង្ការ​ ដោយ​រក​បាន​ប្រាក់​ចំ​ណូល​ពី​ ២០០.០០០​ - ៥០០​.០០០ដុង​/ថ្ងៃ​ សម្រាប់​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ​។​ អា​ស្រ័យ​ហេតុ​នោះ​ ចំ​ណូល​ ពី​ការ​ផលិត​ស្រូវ​ ធ្វើ​សេវា​កម្ម​បាន​ប៉ុន្មាន​ ខ្ញុំ​តែង​សន្សែ​សន្សំ​សម្រាប់​ទិញ​ដី”។​ 

ជា​មួយ​នឹង​ផ្ទៃ​ដី​ផលិត​ស្រូវ​និង​ធ្វើ​សេវា​កម្ម​ លោក​លី​វើង បាន​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពលករ​ជន​បទ​ចំ​នួន​១០នាក់។​ លោក​ង្វៀង​ វ៉ាន់​ង៉ាង​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ ឃុំ​ថាញ់​ក្វើយ ឱ្យ​ដឹង​៖ “លោក​លីវើង ជាកសិករ​ជម្នះ​ការ​លំ​បាក​ខិត​ខំ​ធ្វើ​ការ​រក​ទទួល​ទាន​ ហ៊ាន​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត​ស្រូវ​ និង​វិនិ​យោគ​ទិញ​ “ដ្រូន​កសិកម្ម​” សម្រាប់​ធ្វើ​ស្រែ​ផង​ និង​ធើ្វសេវា​កម្ម​ផង។​ មិន​ត្រឹម​ពូកែ​ធ្វើ​ការ​រក​ទទួល​ទាន​ប៉ុណ្ណោះ​ទេ​ លោក​ លីវើង នៅ​ទាំង​សកម្ម​ចូល​រួម​ការ​ងារ​សុខុ​មាល​ភាព​សង្គម​ ចូល​រួម​កសាង​សំ​ណង់​ជន​បទ​នៅ​ភូមិ​ភាគ​ទៀត​ផង​។​ ឆ្នាំ​២០២៣ លោក​លីវើង បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ជូន​ប័ណ្ណ​សរ​សើរ​ ពី​ព្រោះ​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ចលនា​កសិករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូកែ​”៕​

                                      យ្វីអា​ញ-ថា​ច់​ធី  

ចែករំលែកអត្ថបទ