គណៈប្រតិភូមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយសមមិត្ត ឌោវ៉ាន់ចៀង លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ទើបមានកិច្ចជំនួបធ្វើការជាមួយនឹងគណៈកម្មាធិការបក្សខេត្តសុកត្រាំង អំពីការងារត្រៀមបម្រុងមហាសន្និបាតរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២៤ - ២០២៩។
សមមិត្ត ឌោវ៉ាន់ចៀង លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ក្នុងកិច្ចជំនួបធ្វើការជាមួយនឹងគណៈកម្មាធិការបក្សខេត្តសុកត្រាំង។
តាមប្រសាសន៍លោក យឿងសាខា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង រណសិរ្សមាតុភូមិគ្រប់លំដាប់់ថ្នាក់ក្នុងខេត្ត បានជំរុញការផ្សព្វផ្សាយអំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ស្ដីពីការកសាងនិងពង្រីកកម្លាំងសាមគ្គីទូទាំងជនជាតិ; ស្ដីពីអត្ថន័យនិងសារៈសំខាន់របស់មហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២៤-២០២៩ ។ ទន្ទឹមនឹងនោះ ការត្រៀមបម្រុងឯកសារមហាសន្និបាតធានាភាពជាក់ស្ដែង សមស្របទៅនឹងការណែនាំរបស់រណសិរ្សមាតុភូមិវៀតណាមថ្នាក់លើច្បាមជាប់សេចក្ដីសម្រេចរបស់គណៈកម្មាធិការបក្ស ផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ និងឆ្លើយតបបាននូវបំណងរួមរបស់ប្រជាជន។ល។
លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ឌោវ៉ាន់ចៀង បានវាយតម្លៃខ្ពស់ការងារត្រៀមបម្រុងមហាសន្និបាតរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់របស់ខេត្តសុកត្រាំង។ សមមិត្តបានរំលឹក ខេត្តសុកត្រាំងគប្បីបន្តការយកចិត្តទុកដាក់ដល់ការយកយោបល់យ៉ាងទូលំទូលាយសម្រាប់ឯកសារមហាសន្និបាត ក្នុងនោះ ផ្ដុំកម្លាំងធ្វើឱ្យកាន់តែមានអត្ថន័យនូវខ្លឹមសារ “ការកសាងមណ្ឌលតាំងទីលំនៅស្វ័យគ្រប់គ្រង សាមគ្គី សម្បូរសប្បាយ សុភមង្គល”។ ចំពោះការងារត្រៀមបម្រុងបុគ្គលិក គប្បីបន្តការដាស់តឿនត្រៀមបម្រុងហ្មត់ចត់ ត្រូវដំណើរការបែងចែកថវិកាដើម្បីធានាដល់ការរៀបចំមហាសន្និបាតសម្រេចគុណភាព៕
យ្វីអាញ់ - ថាច់ធី