18/03/2024 - 08:58

ឈាន​ដល់​ការ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​សិស្ស​មត្តេយ្យ

​ប្រ​ព័ន្ធ​សាលា​រៀន​លើ​ភូមិ​សាស្ត្រ​ខេត្ត​វិញ​ឡុង បន្ត​ធ្វើ​ឱ្យ​សុក្រឹត រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​អប់រំ​និយាយ​រួម និង​គុណ​ភាព​អប់រំ​តំបន់​ជន​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក។ ពិសេស ផ្នែក​អប់រំ​បាន​ផ្តុំ​កម្លាំង​សម្រាប់​ទិស​ដៅ​បង្ក​សម្ទុះ ដើម្បី​សិស្ស​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ចាប់​ពី​កម្រិត​មត្តេយ្យ។

សកម្ម​ភាព​ក្រៅ​កម្ម​វិធី​សិក្សា​របស់​សាលា​មត្តេយ្យ​សៅ​ម៉ាយ
ជួយ​ឱ្យកុ​មារ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ។

អ្នក​គ្រូ​ត្រឹង​ណាម​ហុង នា​យិកា​សា​លា​មត្តេយ្យ​សៅ​ម៉ាយ ឃុំ​ដុង​ថាញ់ ទី​រួម​ខេត្ត​ប៊ិញ​មិញ ឱ្យ​ដឹង៖ “មិន​ត្រឹម​តែ​សា​លា​មណ្ឌល​ទេ សូម្បី​សា​លាសា​ខា​ក៏​បាន​វិនិយោគ​សាង​សង់​សម​រម្យ រឹង​មាំ​ដែរ។ ហេតុ​នេះ ក្មួយៗ​មាន​លក្ខណៈ​រៀន​សូត្រ​បាន​ពេញ​លេញ ទើប​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ។ ដោយ​សារ​សា​លា​បាន​វិនិយោគ​កសាង​ព្រមៗ​គ្នា ម្ល៉ោះ​ហើយ​អា​ណា​ព្យា​បាល​សិស្ស​ស្ងប់​ចិត្ត ខណៈ​ពេល​បញ្ជូន​កូន​មក​កាន់​សាលា”។

បរិវេណ​សាលា​មត្តេយ្យ​ហឿង​យឿង ជា​សា​លា​សម្រេច​បទដ្ឋាន​ជាតិ។

ដោយ​សារ​ឃុំ​ដុង​ថាញ់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ម្ល៉ោះ​ហើយ​សា​លា​មត្តេយ្យ​សៅ​ម៉ាយ តែង​យក​ចិត្ត​ទុក​ដាក់ដ​ល់​ការ​ចលនា​សិស្ស​ជន​ជាតិ​ខ្មែរ​ចូល​រៀន។ អ្នក​គ្រូ​ហុង ឱ្យ​ដឹង​បន្ថែម៖ “នៅ​ទី​តាំង​សា​លា​ដែល​មាន​សិស្ស​ជន​ជាតិ​ខ្មែរ​កុះ​ករ យើង​ខ្ញុំ​ចាត់​គ្រូ​បង្រៀន​ជន​ជាតិ​ខ្មែរ​ទទួល​បន្ទុក ដើម្បី​ដោះ​ដូរ​ទំ​នាក់​ទំ​នង​ជា​មួយ​អា​ណា​ព្យា​បាល​សិស្ស​និង​សិស្ស​ សំ​ដៅ​ជួយ​ប្អូនៗ​ឆាប់​សម្រប​ជា​មួយ​បរិស្ថាន​សិក្សា”។ មាន​អា​ណា​ព្យា​បាល​សិស្ស​ជា​ច្រើន​នៅ​តំបន់​ដែល​ឆ្ងាយ​ពី​មជ្ឈ​មណ្ឌល ការ​ដែល​ក្មួយៗ​ មត្តេយ្យ​មិន​ចេះ​ភាសា​វៀត ធ្វើ​ឱ្យ​ពួក​គាត់​មាន​ការ​ស្ទាក់​ស្ទើរ​ពេល​បញ្ជូន​កូន​ចូល​រៀន។ បង​ស្រី​លី​ធី​ហ្វៀង​យ៉េវ នៅ​ភូមិ​ដុង​ហ្វា ឃុំ​ដុង​ថាញ់ ឱ្យដឹង៖ “នៅ​ផ្ទះ​និយាយ​ភាសា​ខ្មែរ លុះ​កូន​អា​យុ​៤​ឆ្នាំ​ទើប​នឹក​ឃើញ​ថា កូន​និយាយ​ភាសា​វៀត​មិន​ច្បាស់។ ពេល​នោះ ប្តី​ប្រ​ពន្ធ​ខ្ញុំ​បារម្ភ​ខ្លាច​កូន​តាម​មិន​ទាន់​មិត្ត​ភក្តិ។ ប៉ុន្តែ​ពេល​ទៅ​ដល់​សា​លា ខ្ញុំ​ទើប​ដឹង​មាន​គ្រូ​បង្រៀន​ជន​ជាតិ​ខ្មែរ​ទទួល​បន្ទុក ម្ល៉ោះ​ហើយ​ក៏​ស្ងប់​ចិត្ត​ផង​ដែរ”។

គុណ​ភាព​អប់រំ​សិស្ស​ជន​ជាតិ​ខ្មែរ​កាន់​តែ​កើន​ឡើង​ជា​លំ​ដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មួយ ផ្នែក​គឺ​អាស្រ័យ​កង​ជួរ​គ្រូ​បង្រៀន​ជន​ជាតិ​ខ្មែរ​អស់​ពី​ចិត្ត​ពីថ្លើម។ អ្នក​គ្រូ​វិញ​ធី​កឹម​វ៉ឹង គ្រូ​បង្រៀន​សាលា​មត្តេយ្យ​ហឿង​យឿង ឃុំតឹង​មី ស្រុក​ត្រា​អូង ឱ្យ​ដឹង៖ “ខ្ញុំ​ជា​អ្នក​រស់​នៅ​ទីនេះ​ស្រាប់ បង្រៀន​ច្រើន​ឆ្នាំ​មក​ហើយ ម្ល៉ោះ​ហើយ​យល់​ច្បាស់​ពី​ភាព​លំ​បាក​របស់​ប្អូនៗ។ អា​ស្រ័យ​ហេតុ​នេះ ខ្ញុំ​មាន​គំនិត​ច្នៃ​ប្រតិដ្ឋ​បទ​ពិសោធន៍ “ជួយ​សិស្ស​ជន​ជាតិ​ខ្មែរ​ឱ្យ​ស្គាល់​អក្សរ​និង​ភា​សា​វៀត​ពេល​ចូល​រៀន”។  គំនិត​ច្នៃ​ប្រតិដ្ឋ​របស់​ ខ្ញុំ​ត្រូវ​បាន​សាលា​ជា​ច្រើន​លើ​ភូមិ​សាស្ត្រ ទទួល​យក​និង​ផ្សព្វ​ផ្សាយ​អនុវត្ត”។

តាម​ប្រ​សាសន៍​លោក​ស្រី ត្រឿង​ថាញ​ញឹង នា​យិកា​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​វិញ​ឡុង បច្ចុប្បន្ន​ទូទាំង​ខេត្ត មាន​កម្មា​ភិបាល​គ្រប់​គ្រង​និង​គ្រូ​បង្រៀន​ជាង​៩៥% ដែល​សម្រេច​បទដ្ឋាន​និង​សម្រេច​លើស​បទ​ដ្ឋាន។ កង​កម្លាំង​ទាំង​នេះ ពិត​ជា​រួម​ចំណែក​លើក​កម្ពស់​គុណ​ភាព​អប់រំ​ទូទាំង​ខេត្ត។ ឆ្លង​តាម​រយៈ​ការ​ត្រួត​ពិនិត្យ ឃើញ​ថា​គុណ​ភាព​អប់រំ​មត្តេយ្យ​ទាំង​៥ វិស័យ​របស់​ខេត្ត​សម្រេច​ជាង​៩០%; ហើយ​១០០%​កុមារ​អា​យុ​៥​ឆ្នាំ​បាន​រៀន​ចប់​កម្មវិធី​អប់រំ​មត្តេយ្យ៕

                                  ហា​ថាញ- លី​សៀ

ចែករំលែកអត្ថបទ