12/03/2024 - 16:30

ពិនិត្យ​ជ្រើស​រើស​និស្សិត​មហា​វិទ្យា​ល័យ​ឆ្នាំ​២០២៤​គ្រឹះ​ស្ថាន​បណ្ដុះ​បណ្ដាល​ជា​ច្រើន​នៅ​តែ​ជ្រើស​រើស​តាម​រយៈ​សិក្ខា​គារិក​

ជា​មួយ​នឹង​និន្នា​ការ​ធ្វើ​ឱ្យ​សម្បូរ​បែប​វិធី​ជ្រើស​រើស​និស្សិត​ ឆ្នាំ​២០២៤ សាលា​មហា​វិទ្យា​ល័យ​មួយ​ចំ​នួន​មាន​ការ​ប្រ​កួត​ប្រ​ជែង​ខ្លាំង​ បាន​ផ្លាស់​ប្ដូរ​របៀប​នៃ​ការ​ពិនិត្យ​ជ្រើស​រើស​តាម​រយៈ​សិក្ខា​គារិក ដោយ​រូប​ភាព​ផ្សេង​ៗ​ ដើម្បី​បង្កើន​គុណ​ភាព​ប្រ​ភព​ជ្រើស​រើស។​ ក្នុង​ពេល​នោះ​ គេ​ឃើញ​ថា​រូប​ភាព​នៃ​ការ​ជ្រើស​រើស​និស្សិត​ ដោយ​ពិនិត្យ​ជ្រើស​រើស​តាម​រយៈ​ពិន្ទុ​សិក្សា​៣​ឆ្នាំ​នៅ​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ គឺជា​វិធី​មួយ​ត្រូវ​បាន​សាលា​មហា​វិទ្យា​ល័យ​ជា​ច្រើន​ជ្រើស​យក​ (គិត​មក​ទល់​សព្វ​ថ្ងៃ​មាន​មហា​វិទ្យល័យ​ចំ​នួន​៦០) ក្នុង​នោះ​ ក៏​មាន​មហា​វិទ្យា​ល័យ​ល្បី​ៗ​ផង​ដែរ។​

រូប​ជា​ឧទាហរណ៍។​

សាស្រ្តា​ចារ្យ​រង​– បណ្ឌិត​ង្វៀង​ធូធ្វី ប្រ​ធាន​នា​យក​ដ្ឋាន​អប់រំ​មហា​វិទ្យា​ល័យ​ (ក្រសួង​អប់រំ​និង​បណ្ដុះ​បណ្ដាល) ឱ្យ​ដឹង៖ ជាក់​ស្ដែង​លទ្ធ​ផល​នៃ​ការ​សិក្សា​នៅ​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ គឺជា​ប្រ​ភព​ព័ត៌​មាន​ដ៏​សំ​ខាន់​មួយ​សម្រាប់​វាយ​តម្លៃ​ពី​លទ្ធ​ភាព​ សមត្ថ​ភាព​នៃ​ការ​សិក្សា​របស់​បេក្ខ​ជន។​ លក្ខន្តិកៈ​នៃ​ការ​ជ្រើស​រើស​និស្សិត​ តម្រូវ​ការ​ឱ្យ​គ្រឹះ​ស្ថាន​បណ្ដុះ​បណ្ដាល​នីមួយ​ៗ​ មាន​ភារ​កិច្ច​បក​ស្រាយ​បំ​ភ្លឺ​ប្រ​កប​ដោយ​លក្ខណៈ​វិទ្យា​សាស្រ្ត​ និង​ភាព​ជាក់​ស្ដែង​ក្នុង​ការ​កំ​ណត់​របៀប​ជ្រើស​រើស​ និស្សិត​ របៀប​ពិនិត្យ​ជ្រើស​រើស​ សមា​យោគ​ពិនិត្យ​ជ្រើស​រើស​និង​បែង​ភាគ​កម្រិត​នៃ​ការ​ជ្រើស​រើស​និស្សិត។​ សាលា​ទាំង​ឡាយ​ក៏​ត្រូវ​ធ្វើ​ការ​វិភាគ​ វាយ​តម្លៃ​និង​ប្រៀប​ធៀប​លទ្ធ​ផល​នៃ​ការ​សិក្សា​របស់​និស្សិត​ដែល​ជាប់​ជម្រើស​រៀង​រាល់​ឆ្នាំ​ តាម​រយៈ​រូប​ភាព​សមា​យោគ​ពិនិត្យ​ជ្រើស​រើស​ផ្សេង​ៗ​គ្នា​។​

កន្លង​ហើយ​ មាន​សាលា​មួយ​ចំ​នួន​បាន​ប្រ​កាស​ជា​សាធា​រណៈ​នូវ​ដំ​ណឹង​ ដើម្បី​ពិនិត្យ​នូវ​វិធី​ជ្រើស​រើស​និស្សិត​មាន​តុល្យ​ភាព​ដូច​ម្ដេច ជា​មួយ​នឹង​លទ្ធ​ផល​នៃ​ការ​សិក្សា​របស់​និស្សិត​កម្រិត​មហា​វិទ្យា​ល័យ។​ ផ្ដើម​ពី​លទ្ធ​ផល​នៃ​ការ​វិភាគ​នេះ​ សាលា​ទាំង​ឡាយ​នឹង​ធ្វើ​ការ​កែ​តម្រូវ​វិធី​ជ្រើស​រើស​និស្សិត​ ភាគ​កម្រិត​នៃ​វិធី​ជ្រើស​រើស​នីមួយ​ៗ​ជាដើម​ ដោយ​សម​ស្រប​ប្រ​កប​ដោយ​លក្ខណៈ​វិទ្យា​សាស្រ្ត​និង​មាន​មូល​ដ្ឋាន​ច្បាស់​លាស់។​

សាលា​មហា​វិទ្យា​ល័យ​ទាំង​ឡាយ​ និង​ផ្នែក​បណ្ដុះ​បណ្ដាល​មាន​កម្រិត​ប្រ​កួត​ប្រ​ជែង​ខ្លាំង​ ត្រូវ​មាន​ការ​ប្រៀប​ធៀប​គ្នា​ស្មើ​ភាព​ ត្រូវ​មាន​សមតុល្យ​រួម​គួរ​ជា​ទីទុក​ចិត្ត​ខ្ពស់​បំ​ផុត​ ដើម្បី​ពិនិត្យ​ជ្រើស​រើស​ពី​ខ្ពស់​មក​ទាប។​ អា​ស្រ័យ​ហេតុ​នេះ​ សាលា​ទាំង​អស់​អាច​ប្រើ​ប្រាស់​លទ្ធ​ផល​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ ចំ​ណេះ​ទូទៅ​ ឬ​ត្រូវ​ការ​ការ​ប្រ​ឡង​ជ្រើស​រើស​ និស្សិត​ដោយ​ឡែក​ ដូច​ជា​ការ​វាយ​តម្លៃ​ពី​ការ​ត្រិះ​រិះ​ ការ​វាយ​តម្លៃ​សមត្ថ​ភាព។​ ចំ​ពោះ​សា​លា​បណ្ដុះ​បណ្ដាល​នូវ​មុខ​វិជ្ជា​ពិសេស​ដោយ​ឡែក​ គឺទាមទា​រឱ្យ​មាន​ការ​ប្រ​ឡង​ទេព​កោ​សល្យ​ដោយ​ឡែក។​

ក្នុង​ពេល​នោះ​ ចំ​ពោះ​សាលា​ដែល​បណ្ដុះ​បណ្ដាល​នូវ​មុខ​វិជ្ជា​មិន​ប្រ​កួត​ប្រ​ជែង​គ្នា​ខ្លាំង​ គឺបេក្ខ​ជន​សម្រេច​បាន​មួយ​ក្នុង​ចំ​ណោម​លទ្ធ​ផល​នៃ​ការ​សិក្សា​ (ដូច​ជា​ពិន្ទុ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ ឬ​សិក្ខា​គារិក) គឺអាច​បាន​ជ្រើស​រើស​ចូល​រៀន។​ ប្អូន​ៗ​ក៏​មិន​ជួប​ការ​លំ​បាក​អ្វី​ ពេល​ចាប់​ផ្ដើម​ចូល​រៀន​ជាក់​ស្ដែង៕​

                                 ប្រ​ភពៈTTXVN - ប្រែ​សម្រួលៈ ពេជ្រ​សឿន​

ចែករំលែកអត្ថបទ