ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/01/2024 - 16:37

ប្រ​ធាន​រដ្ឋ​ វ៉វ៉ាន់​ធឿង ទទួល​ជួប​លោក​ នេត សា​វឿន ឧបនា​យក​រដ្ឋ​មន្ត្រី​កម្ពុជា​

ប្រ​ធាន​រដ្ឋ​ វ៉វ៉ាន់​ធឿង ទើប​ទទួល​ជួប​ លោក​ នេត សា​វឿន ឧបនា​យក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ នៅ​ខុទ្ទកា​ល័យ​ប្រ​ធាន​រដ្ឋ​ក្នុង​ឱកាស​ដែល​លោក​ នេត សា​វឿន មក​ទស្សន​កិច្ច​នៅ​ប្រ​ទេស​វៀត​ណាម។​

 ​ប្រ​ធាន​រដ្ឋ​ វ៉វ៉ាន់​ថឿង អំ​ណះ​អំ​ណាង វៀត​ណាម​តែង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ទំ​នាក់​ទំ​នង​មិត្ត​ភាព​ជា​ប្រ​ពៃណី​ដ៏​ល្អ​ប្រ​សើរ​ជា​មួយ​ប្រ​ទេស​កម្ពុជា​; មាន​សេចក្តី​ត្រេក​អរ​ខណៈ​ពេល​ទំ​នាក់​ទំ​នង​នៃ​ប្រ​ទេស​ទាំង​ពីរ​កាន់​តែអភិវឌ្ឍន៍យ៉ាង​ពិត​ប្រាកដ​និង​ស៊ី​ជម្រៅ​។​ រូប​៖ TTXVN

ប្រ​ធាន​រដ្ឋ​ វ៉វ៉ាន់​ធឿង ទទួល​ស្វា​គមន៍​ឧបនា​យក​រដ្ឋ​មន្ត្រី​កម្ពុជា​ មក​ទស្សន​កិច្ច​នៅ​ប្រ​ទេស​វៀត​ណាម និង​ចូល​រួម​ខួប​អនុស្សាវ​រីយ៍​លើក​ទី ៤៥ ទិវា​វៀត​ណាម​ឈ្នះ​សង្គ្រាម​ការ​ពារ​ព្រំ​ដែន​តីណាមរបស់មាតុ​ភូមិ​ និង​រួម​ជា​មួយ​នឹង​កង​ទ័ព​ប្រ​ជា​ជន​កម្ពុជា​ ផ្ដួល​រំលំ​បប​ប្រ​ល័យ​ពូជ​សាសន៍​ (៧/១/​១៩៧៩- ៧/១/២០២៤)។​ ដំ​ណើរ​ទស្សន​កិច្ច​បាន​ប្រ​ព្រឹត្ត​ឡើង​នៅ​ដើម​ឆ្នាំ​ថ្មី​ ២០២៤ កាន់​តែ​រឹតបន្តឹង​ជាង​ ទៀត​នូវ​ចំ​ណង​មិត្ត​ភាព​ជា​ប្រ​ពៃណី​រវាង​ប្រ​ទេស​ទាំង​ពីរ។​ ប្រ​ធាន​រដ្ឋ​ បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ឧបនា​យក​រដ្ឋ​មន្ត្រី​កម្ពុជា​ នេត សា​វឿន និង​ឧបនា​យក​រដ្ឋ​មន្ត្រី​ ឡេ មិញ​ខៃ បាន​ថ្លែង​សុន្ទ​រក​ថា​គូស​បញ្ជាក់​ពី​ទំ​នាក់​ទំ​នង​ដ៏​ជ្រាល​ជ្រៅ​ ស្មោះ​ត្រង់​ រស់​រវើក​និង​មាន​ប្រ​វត្តិ​សាស្ត្រ​យូរ​អង្វែង​ក្នុង​ពិធី​ខួប​អនុស្សាវ​រីយ៍​លើក​ទី ៤៥ ទិវា​វៀត​ណាម​ឈ្នះ​សង្គ្រាម​ការ​ពារ​ព្រំ​ដែន​តីណាម​របស់​មាតុ​ភូមិ​ និង​រួម​ជា​មួយ​កង​ទ័ព​ប្រ​ជា​ជន​កម្ពុជា​ ផ្ដួល​រំលំ​របប​ប្រ​ល័យ​ពូជ​សាសន៍។​ ប្រ​ធាន​រដ្ឋ​ សង្ឃឹម​ថា​ ឧបនា​យក​រដ្ឋ​មន្ត្រី​ នឹង​បន្ត​ជំ​រុញ​ការ​ពូន​ជ្រំ​ទំ​នាក់​ទំ​នង​រវាង​ប្រ​ទេស​ទាំង​ពីរ​កាន់​តែអភិវឌ្ឍន៍​រឹង​មាំ​និង​ជ្រាល​ជ្រៅ​ជាង​ទៀត​ទៅ​អនា​គត។​

ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ ប្រ​ធាន​រដ្ឋ​ វ៉វ៉ាន់​ថឿង បាន​ផ្ញើ​នូវ​បិយវាចាប្រ​សិទ្ធ​ពរ​ដល់​សម​មិត្ត​ក្នុង​ថ្នាក់​ដឹក​នាំ​និង​ប្រ​ជា​ជន​កម្ពុជា​; ជឿ​ជាក់​ថា​ ក្រោម​ម្លប់​ដ៏​ត្រ​ជាក់​របស់​ព្រះ​មហា​ក្សត្រ​ ព្រះ​បាទ​សម្តេច​នរោត្តម​ សីហមុនី​ គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ ដឹក​នាំ​ដោយ​សម្តេច​តេជោ​ ហ៊ុន​សែន​ និង​រដ្ឋា​ភិ​បាល​កម្ពុជា​ ដឹក​នាំ​ដោយ​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន​ ម៉ា​ណែត ប្រ​ទេស​កម្ពុជា​កាន់​តែអភិវឌ្ឍន៍​រឹង​មាំ​ជាង​ទៀត​ លើក​កម្ពស់​នូវ​ឋានៈ​ និង​តួនា​ទី​នៅ​ក្នុង​តំ​បន់​និង​ពិភព​លោក។​

គោ​រព​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​លោក​ ប្រ​ធាន​រដ្ឋ​ វ៉វ៉ាន់​ថឿង ដែល​បាន​ចំ​ណាយ​ពេល​ទទួល​ជួប ​ឧបនា​យក​រដ្ឋ​មន្ត្រី​កម្ពុជា​ នេត សា​វឿន សម្តែង​នូវ​សេចក្ដី​សា​ទរ​ដែល​បាន​ចូល​រួម​ពិធី​ខួប​អនុស្សាវ​រីយ៍​ដ៏​មហោ​ឡា​រិក​រវាង​ប្រ​ទេស​ទាំង​ពីរ។​ ឧបនា​យក​រដ្ឋ​មន្ត្រី​ ក៏​បាន​ពាំ​នាំ​នូវ​បិយ​វាចា ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី​របស់​ព្រះ​មហា​ក្សត្រ​ ព្រះ​បាទ​សម្តេច​នរោត្តម​ សីហមុនី​ ប្រ​ធាន​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​សែន​ នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន​ ម៉ាណែត ជូន​ចំ​ពោះ​អគ្គ​លេខា​បក្ស​ ង្វៀង​ភូ​ត្រុង ប្រ​ធាន​រដ្ឋ​ វ៉វ៉ាន់​ថឿង និង​សមមិត្ត​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​នៃ​ប្រ​ទេស​វៀត​ណាម​ផង​ដែរ។​

ក្នុង​ដំ​ណើរ​ទស្សន​កិច្ច​នេះ​ គណៈ​ប្រតិ​ភូ​ ក៏​បាន​ធ្វើ​ការ​ជា​មួយ​ស្ថាប័ន​សមត្ថ​កិច្ច​មួយ​ចំ​នួន​របស់​វៀត​ណាម ឆ្លង​តាម​រយៈ​នោះ​ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​នូវ​យន្ត​ការ​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រ​ទេស​ទាំង​ពីរ។​ ឧបនា​យក​រដ្ឋ​មន្ត្រី​ រំពឹង​ថា​ ប្រ​ទេស​ទាំង​ពីរ​នឹង​បន្ត​ជំ​រុញ​ខ្លាំង​ក្លា​ជាង​ទៀត​ការ​ដោះ​ដូរ​រវាង​ប្រ​ជា​ជន​និង​ប្រ​ជា​ជន​ តាម​រយៈ​នោះ​ បន្ត​ពូន​ជ្រំទំ​នាក់​ទំ​នង​រវាង​ប្រ​ទេស​ទាំង​ពីរ​ថែម​ទៀត៕​

យោង៖ TTXVN - ប្រែ​សម្រួល​៖ វិមាន​

ចែករំលែកអត្ថបទ