លោកគ្រូ អ្នកគ្រូជាច្រើនដែលមានកិត្តិយស ដោយការខ្នះខ្នែងអស់ពីចិត្តពីថ្លើមជាមួយរបរ និងប្អូនៗ សិស្សានុសិស្ស។ លោកគ្រូ ង្វៀងមិញត្វង (បង្រៀនមុខវិជ្ជាអប់រំការពារជាតិ - សន្តិសុខ សាលាអនុវិទ្យាល័យ-វិទ្យាល័យកូតូ ស្រុកទ្រីតូង ខេត្តអាងយ៉ាង) គឺជាគំរូល្អនោះ។
លោកគ្រូ ង្វៀងមិញត្វង តែងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសម្រេចភារកិច្ច។
ជាមួយមិត្តរួមអាជីពនិងសិស្សានុសិស្ស លោកគ្រូត្វង ជាអ្នកមិនខ្លាចលំបាករស់នៅយ៉ាងសាមញ្ញ ចុះសម្រុងនិងមានភាពស្មោះត្រង់ក្នុងការទំនាក់ទំនង។ ហើយខិតខំអនុវត្តសម្រេចភារកិច្ចជានិច្ច។ ឆ្នាំ២០១៣ បន្ទាប់ ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ លោក គ្រូត្វង មកបំពេញការងារនៅវិទ្យាល័យកូតូ (ស្រុកទ្រីតូង) បច្ចុប្បន្ន ជាសាលាអនុវិទ្យាល័យ- វិទ្យាល័យកូតូ ។
ស្ថានភាពគ្រួសារគាត់នៅជួបការលំបាកច្រើន ពីព្រោះគាត់ត្រូវចិញ្ចឹមម្តាយឪពុកនិងកូនតូច។ ខ្វះខាតទ្រព្យធន ប៉ុន្តែដោយទឹកចិត្តស្រឡាញ់ អាជីព ប្ដេជ្ញាឈានឡើង កែលម្អជីវភាព លោក គ្រូត្វង តែងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការងារចូលរួមយ៉ាងសកម្មក្នុងសកម្មភាពស្ម័គ្រចិត្ត និងរួមកម្លាំងកសាងមាតុភូមិ។ “ខ្ញុំខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសម្រេចភារកិច្ចល្អដែលបានប្រគល់ឱ្យ។ ទន្ទឹមនឹងនោះ សិក្សារៀនសូត្រយ៉ាងសកម្ម បំប៉នមុខជំនាញ វិជ្ជាជីវៈ ផ្លាស់ថ្មីវិធីសាស្រ្តបង្រៀន ដើម្បីចែករំលែកវិធីដោះស្រាយ គំនិតច្នៃប្រតិដ្ឋប្រកបដោយប្រសិទ្ធភាពជាមួយមិត្តរួមអាជីព។ នោះគឺ ក្ដីមោទនៈនិងកម្លាំងចលករ ដើម្បីបន្តសម្រេចភារកិច្ចល្អដែលបានប្រគល់ឱ្យ” - លោកគ្រូត្វង បានចែករំលែកដូច្នេះ។
អំពីមុខវិជ្ជាអប់រំការពារជាតិ- សន្តិសុខ លោក គ្រូត្វង ឱ្យដឹង៖ “នេះជាមុខវិជ្ជារួមបញ្ចូលនូវចំណេះដឹងជាច្រើនអំពីវិទ្យាសាស្ត្រសង្គម មនុស្សសាស្ត្រ វិទ្យាសាស្ត្រធម្មជាតិ និងបច្ចេកទេសយោធា។ មុខវិជ្ជាដែលសិក្សាមិនត្រឹមតែបំពាក់នូវបញ្ហាជាមូលដ្ឋាន ពីគោលមាគ៌ាយោធារបស់បក្ស ការត្រិះរិះអំពីការការពារជាតិ- សន្តិសុខនិងចំណេះដឹងផ្នែកយោធាសំខាន់ប៉ុណ្ណោះទេ នៅទាំងហ្វឹកហាត់ បំប៉នបុគ្គលិកលក្ខណៈរបស់មនុស្ស។ នេះគឺជាមុខវិជ្ជាមួយនៅក្នុងក្រុមនៃមុខវិជ្ជាដែលមានសមាមាត្រទ្រឹស្តីខ្ពស់ក្នុងកម្មវិធីសិក្សា។ ដូច្នេះ សិស្សមួយចំនួនមិនយកចិត្តទុកដាក់ ចាប់អារម្មណ៍ចំពោះមុខវិជ្ជានេះ។ ម៉្លោះហើយ យើងត្រូវតែសិក្សាស្វែងយល់ដើម្បីផ្លាស់ថ្មីវិធីសាស្រ្តបង្រៀន បង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មានដើម្បីម៉ោងរៀនកាន់តែមានភាពរស់រវើក។ ឆ្លងតាមរយៈនោះ បានរួមចំណែកផ្លាស់ប្តូរការយល់ដឹងរបស់ប្អូនៗសិស្សានុសិស្ស និងឆ្លើយតបតាមតម្រូវការមុខវិជ្ជាសិក្សា ក៏ដូចជាតម្រូវការផ្លាស់ថ្មីក្នុងការអប់រំ”។
ក្រៅពីម៉ោងបង្រៀន លោកគ្រូត្វង នៅទាំងទទួលបនែ្ថមការងារសម្ព័ន្ធយុវជនក្នុងតួនាទីជាលេខាសម្ព័ន្ធយុវជនរបស់សាលា។ តាមសម្ដី លោកគ្រូត្វង គឺជាការសាកល្បងធំមួយសម្រាប់ខ្លួនគាត់។ ពីព្រោះការងារសម្ព័ន្ធយុវជន មិនត្រឹមតែការរៀបចំចលនា សកម្មភាពកម្សាន្តសប្បាយ សម្រាប់ប្អូនៗសិស្សានុស្សិស្សប៉ុណ្ណោះទេ ត្រូវមានការយកចិត្តទុកដាក់ គិតគូរសិក្សារៀនសូត្រ ជីវភាពរស់នៅរបស់ប្អូនៗ ពិសេសប្អូនៗដែលមានស្ថានភាពលំបាក កំព្រា ពិការជាដើម រួមជាមួយនឹងសកម្មភាពអប់រំក្នុងម៉ោងរៀន ការងារសម្ព័ន្ធយុវជន មានតួនាទីយ៉ាងសំខាន់ក្នុងការតម្រង់ទិស អប់រំសីលធម៌ ផ្នត់រស់នៅ និងលត់ដំបំណិនសម្រាប់សមាជិកសម្ព័ន្ធយុវជន និងយុវជន។ រយៈពេលកន្លង លោកគ្រូត្វង តែងយកចិត្តទុកដាក់ផ្លាស់ថ្មីខ្លឹមសារ ទម្រង់នៃការរៀបចំចលនាចំពោះសកម្មភាពសម្ព័ន្ធយុវជន ដើម្បីបង្កើនប្រសិទ្ធភាពនៃការអប់រំសីលធម៌ ដល់សិស្សានុសិស្ស។ ទន្ទឹមនឹងនោះ ផ្តោតលើសកម្មភាព លត់ដំបំណិនជីវិតដែលសមស្របទៅនឹងលក្ខណៈចិត្តសាស្រ្ត និន្នាការរបស់យុវជននិងលក្ខខណ្ឌជាក់ស្តែងរបស់អង្គភាព។ ជាពិសេស តែងតែយកចិត្តទុកដាក់លត់ដំ អភិវឌ្ឍន៍ សមាជិកសម្ព័ន្ធយុវជន សិស្សានុសិស្សជនជាតិខ្មែរ; ក៏ដូចជាលើកកម្ពស់ការឃោសនាដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ ប្រពៃណីដ៏ល្អរបស់ជនរួមជាតិខ្មែរ។
លោកគ្រូ ង្វៀងមិញត្វង ជាអ្នកតំណាងតែម្នាក់គត់របស់ខេត្តដែលបានលើកសរសើរក្នុងកម្មវិធី “ចែករំលែកជាមួយលោកគ្រូ អ្នកគ្រូ” ឆ្នាំ ២០២៣ រួមជាមួយគ្រូបង្រៀនឆ្នើមចំនួន ៥៧ នាក់នៅបណ្ដាខេត្ត ក្រុងទូទាំងប្រទេស។ កម្មវិធីនេះរៀបចំឡើងដោយសមាគមសម្ព័ន្ធយុវជនវៀតណាមមជ្ឈិម ក្រសួងអប់រំនិងបណ្តុះបណ្តាល គណៈកម្មាធិការជនជាតិនិងអង្គភាពពាក់ព័ន្ធ៕
ប្រភពៈកាសែតអាងយ៉ាង - ទីទុយ