នៅវត្តនារីវណ្ណ (ឃុំឌិញម៉ូង ស្រុកថើយឡាយ) សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ បានរៀបចំពិធីប្រគល់ទូក-ង (ខ្នាតតូច) ប្រគេនដល់វត្តនានានិងវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។
អ្នកតំណាងទាំងឡាយថតរូបអនុស្សាវរីយ៍ក្នុងពិធីប្រគល់ទូក-ង។
នៅក្នុងពិធីនេះ ទូក-ងចំនួន ៦ គ្រឿង ត្រូវបានប្រគល់ជូនវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ (សង្កាត់ចូវវ៉ាន់លីម ខណ្ឌអូរម៉ូង) វត្តពោធិសំរោង វត្តសង្វរពោធិញ្ញណ (សង្កាត់ចូវវ៉ាន់លីម) វត្តនារីវណ្ណ (ឃុំឌិញម៉ូង ស្រុកថើយឡាយ) វត្តព្រហ្មមុនីវង្សា (ទីប្រជុំជនថើយឡាយ ស្រុកថើយឡាយ) និងវត្តពិទូឃោសរង្សី (សង្កាត់អាងកឺ ខណ្ឌនិញកេវ)។ ទូក-ងក្នុងមួយគ្រឿងៗគិតជាតម្លៃទឹកប្រាក់ជាង ៦០ លានដុង។
នេះគឺជាសកម្មភាពដ៏មានអត្ថន័យជាក់ស្ដែង ដើម្បីរក្សាចលនាពិធីបុណ្យប្រពៃណីប្រណាំងទូក-ងរបស់ជនរួមជាតិខ្មែរនៅក្នុងក្រុងកឹងធើ ហើយក៏ជាសំណង់អបអរសាទរ ២០ ឆ្នាំដែលក្រុងកឹងធើចំណុះមជ្ឈិមរបស់គណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងផងដែរ៕
វ៉ាន់ទ្រៀង-លីសៀ