អនុសេនីយ៍ឯក ត្រឹងហ្វាងថៃ ប្រធានកងនាវាចរណ៍២ កងទ័ពការពារព្រំដែនខេត្តសុកត្រាំង ជាគំរូលេចធ្លោក្នុងការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ បានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងជូនប័ណ្ណសរសើរ។
អនុសេនីយ៍ឯក ត្រឹងហ្វាងថៃ (កណ្តាល) ផ្សព្វផ្សាយផែនការយាមល្បាត។
កំណត់ច្បាស់តួនាទី ការទទួលខុសត្រូវនិងភារកិច្ចដែលបានប្រគល់ជូន ក្នុងនាមជាប្រធានកងនាវាចរណ៍ អនុសេនីយ៍ឯក ត្រឹងហ្វាងថៃ បានបញ្ជាអង្គភាពលើកកម្ពស់ស្មារតី ទទួលខុសត្រូវ ត្រៀមលក្ខណៈទទួលនិងអនុវត្តល្អនូវភារកិច្ចគ្រប់គ្រង ការពារអធិបតេយ្យដែនសមុទ្រ។ សកម្មផ្សព្វផ្សាយអំពីការចលនា “រៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ” ផ្សារភ្ជាប់នឹងការចលនា “ពង្រីកប្រវេណី រួមចំណែកកម្លាំងប្រាជ្ញា ស័ក្តិសមជាកងទ័ពអ៊ំហូ” យុគៈសម័យថ្មីសម្រាប់កម្មាភិបាល យុទ្ធជនក្នុងអង្គភាព។ ផ្តើមពីនោះ កម្មាភិបាល យុទ្ធជនក្នុងអង្គភាពគ្មានអាការៈទន់ខ្សោយផ្នែក ឧត្តមគតិនយោបាយ សីលធម៌នៃការរស់នៅ ម្ល៉ោះហើយ រក្សាលំនឹងចំណងសាមគ្គីភាពក្នុងអង្គភាព ត្រៀមលក្ខណៈទទួលនិងសម្រេចល្អនូវភារកិច្ចដែលបានប្រគល់ជូនជានិច្ច។
កងនាវាចរណ៍២ ចាប់ឃាត់កប៉ាល់ដឹកប្រេងម៉ាស៊ូតខុសច្បាប់។
ទន្ទឹមនឹងនោះ អនុសេនីយ៍ឯក ត្រឹងហ្វាងថៃ តែងសកម្មផ្សព្វផ្សាយដល់អង្គភាពនូវវិធានការ វិជ្ជាជីវៈ សើុបអង្កេត ពិនិត្យឱ្យបានច្បាស់លាស់ ពីវិធីនិងកលល្បិចរបស់មុខសញ្ញារត់គយ ដឹកទំនិញខុសច្បាប់តាមសមុទ្រ; បង្កើនកិច្ចសហការជាមួយនឹងកងកម្លាំងជាប់ពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យ តឹងរ៉ឹងចំពោះមនុស្សនិងមធ្យោបាយចេញចូលតាមច្រកទន្លេ សមុទ្រ ដើម្បីប្រទះឃើញបានទាន់ពេលចំពោះបទល្មើស និងវិនិច្ឆ័យទៅតាមផ្លូវច្បាប់។ ចាប់តាំងពីដើមឆ្នាំមក កងនាវាចរណ៍២ បានធ្វើការត្រួតពិនិត្យគ្រប់គ្រង និងចាប់ឃាត់បាន ២ ករណីដឹកជញ្ជូនប្រេងម៉ាស៊ូតខុសច្បាប់ នៅតំបន់សមុទ្រគ្រប់គ្រង ដោយមានប្រេងម៉ាស៊ូតជាង៧០.០០០លីត្រ។ ជួយសង្គ្រោះមធ្យោបាយ ២គ្រឿងរងគ្រោះនៅលំហសមុទ្រជោគជ័យ ដោយមាននាវិក៨នាក់ នាំចូលមកច្រាំង ដោយសុវត្ថិភាព។ អាស្រ័យហេតុនេះ មនោសញ្ចេតនារវាងអនុសេនីយ៍ឯក កម្មាភិបាល យុទ្ធជនក្នុងអង្គភាព ជាមួយអ្នកនេសាទស្រុកត្រឹងដេកាន់តែស្អិតល្មួត។ អនុសេនីយ៍ឯក ត្រឹងហ្វាងថៃ ឱ្យដឹង៖ “ក្នុងនាមជាអ្នកដឹកនាំបញ្ជាការនិយាយ ត្រូវដើរទន្ទឹមនឹងធ្វើ ហើយធ្វើត្រូវតែធ្វើឱ្យចប់ចុងចប់ដើម។ បំផុតត្រូវតែធ្វើជាគំរូ ទទួលខុសត្រូវចំពោះការងារនិងត្រៀមខ្លួនជានិច្ច ដើម្បីការងារនិងជួយមិត្តរួមកង”។
អនុសេនីយ៍ឯក នៅទាំងរៀបចំការហ្វឹកហ្វឺនអំពីបង្ការប្រឆាំងគ្រោះធម្មជាតិ; បង្ការជៀសវាង គ្រោះថ្នាក់តាមផ្លូវសមុទ្រ ប៉ះទង្គិចគ្នានៅលើលំហសមុទ្រ; ត្រួតពិនិត្យ ណែនាំអំពីបែបបទចេញទៅសមុទ្រដល់អ្នកនេសាទ; កសាងផែនការចំណុចកំពូល ប្រឆាំងទាញយកផលខុសច្បាប់ និងជំរុញការឃោសនា ផ្សព្វផ្សាយអប់រំច្បាប់ដល់អ្នកនេសាទ ដូចជា៖ ច្បាប់ស្តីពីព្រំដែនជាតិ ច្បាប់ស្តីពីសមុទ្រវៀតណាមនិងសេចក្តីកំណត់ស្ដីពីការគ្រប់គ្រងមនុស្សនិងមធ្យោបាយចេញចូល ធ្វើសកម្មភាពនៅតំបន់ព្រំដែនសមុទ្រ ។ល។ ផ្តើមពីនោះ អ្នកនេសាទទាំង១០០% បានចុះកិច្ចសន្យាមិនបំពានដែនសមុទ្រ ប្រទេសក្រៅពេលធ្វើនេសាទនៅលំហសមុទ្រ។ អនុសេនីយ៍ឯក ត្រឹងហ្វាងថៃ សំណេះសំណាល៖ “ក្នុងដំណើរចេញទៅបំពេញភារកិច្ចនៅលំហសមុទ្រ យុទ្ធជនត្រូវតែមានការទទួលខុសត្រូវ ជម្នះរាល់ការលំបាក ដើម្បីសម្រេចល្អភារកិច្ចដែលបានប្រគល់ជូន។ ច្រើនឆ្នាំមកនេះ ខ្ញុំនិងមិត្តរួមកងតែងត្រៀមលក្ខណៈប្រយុទ្ធការពារសុវត្ថិភាពដាច់ខាតនៅតំបន់ព្រំដែនសមុទ្រ និងវិនិច្ឆ័យស្ថានការណ៍កើតឡើងបានល្អ មិនទុកឱ្យមានភាពអសកម្មឬចៃដន្យណាមួយឡើយ”៕
យ្វីអាញ់-វិមាន