ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/11/2023 - 17:13

វៀត​ណាម-កម្ពុជា​ ជំ​រុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ពាណិជ្ជ​កម្ម​និងការផ្គូផ្គងអាជីវកម្ម

ស្ថា​ប័ន​ធុរ​កិច្ច​ ស្ថាន​ទូត​វៀត​ណាម​ប្រ​ចាំ​នៅ​កម្ពុជា​ ទើប​សហការ​ជា​មួយ​នា​យក​ដ្ឋាន​សេដ្ឋ​កិច្ច​នៃ​ក្រ​សួង​ការ​ពារប្រ​ទេស​វៀត​ណាម និង​ការិ​យា​ល័យ​ពាណិជ្ជ​កម្ម​កម្ពុជា​ រៀប​ចំ​សន្និ​សីទ​វៀត​ណាម-​កម្ពុជា​ ជំ​រុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ពាណិជ្ជ​កម្ម​ និង​ការផ្គូផ្គងអាជីវកម្មវៀត​ណាម-កម្ពុជា​ ឆ្នាំ​ ២០២៣។​ យោង​តាម​ក្រ​សួង​ឧស្សា​ហពា​ណិជ្ជ​កម្ម​វៀត​ណាម  វៀត​ណាម​និង​កម្ពុជា​សុទ្ធ​សឹង​ផ្ដើម​ពី​សេដ្ឋ​កិច្ច​កសិកម្ម​ ឧត្តម​ភាព​គឺ​កសិកម្ម​ ដូច្នេះ​អាច​នឹង​វិនិ​យោគ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជំ​រុញ​ផ្នែក​ឧស្សាហ​កម្ម​ កែ​ច្នៃ​កសិផល​ ដើម្បី​ផលិត​ផល​កសិកម្ម​នៃ​ប្រ​ទេស​ទាំង​ពីរ​ក្លាយ​ជា​សង្វាក់​ផ្គត់​ផ្គង់​សម្រាប់​ទីផ្សារ​ក្នុង​តំ​បន់​ និង​អន្តរ​ជាតិ។​ គោល​នយោ​បាយ​អភិវឌ្ឍន៍​កសិកម្ម​បច្ចុប្បន្ន​ គឺជា​អា​ទិភាព​មួយ​ក្នុង​ចំ​ណោម​អា​ទិភាព​របស់​រដ្ឋា​ភិបាល​កម្ពុជា​ និង​គឺជា​ឧត្តម​ភាព​របស់​វិនិ​យោ​គិនអា​ជីវ​កម្ម​វៀត​ណាម។​ ....

 ​ អនុរដ្ឋ​មន្ត្រី​ក្រសួង​ឧស្សា​ហពាណិជ្ជ​កម្ម​ ដោ​ថាំង​ហាយ ថ្លែង​យោ​បល់​ក្នុង​សន្និ​សីទ។​

បច្ចុប្បន្ន​ ប្រ​ទេស​ទាំង​ពីរ​កំ​ពុង​ខិត​ខំ​ប្រឹង​ប្រែង​ស្ដារ​ និង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច។​ តាម​ការ​ព្យា​ករណ៍​ក្នុង​ឆ្នាំ​ ២០២៣ កំ​ណើន GDP របស់​កម្ពុជា​នឹង​សម្រេច​ប្រ​មាណ​ ៥,៦% និង​វៀត​ណាម​សម្រេច​ប្រ​មាណ​ ៥% ក្នុង​ចំ​ណោម​ប្រ​ទេស​លំ​ដាប់​កំ​ពូល​កំ​ណើន​ GDP ខ្ពស់​បំ​ផុត​ក្នុង​តំ​បន់​អា​ស៊ាន។​ តម្លៃ​ពាណិជ្ជ​កម្ម​នៃ​ប្រ​ទេស​ទាំង​ពីរ ឆ្នាំ​២០២២ សម្រេច​១០,៥៧ ពាន់​លាន​ USD។​

ពិសេស​ ការ​ដែល​រដ្ឋា​ភិបាល​វៀត​ណាម​និង​កម្ពុជា​ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ព្រំ​ដែន​ និង​អនុស្ស​រណៈ​ជំ​រុញ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​ ដំ​ណាក់​កាល​ ២០២៣​-២៩២៤ រួម​ជា​មួយ​នឹង​រដ្ឋា​ភិបាល​កម្ពុជា​ បាន​ប្រ​កាស​ឱ្យ​ប្រើ​សេចក្ដី​សម្រេច​ ផ្សព្វ​ផ្សាយ​អនុវត្ត​ច្បាប់​ស្ដី​ពី​ការ​វិនិ​យោគ​ថ្មី​ កិច្ច​ព្រម​ព្រៀង​នៃ​ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថ​លេខា​ ដូច​ជា​អនុស្ស​រណៈ​យោគ​យល់​គ្នា​ស្ដី​ពី​កិច្ច​សហប្រតិ​បត្តិ​ការ​ក្នុង​វិស័យ​កសិកម្ម​និង​ការ​ងារ​ ធ្វើ​កិច្ច​ព្រម​ព្រៀង​បញ្ជៀស​បង់​ពន្ធ​ពីរ​ដង​ ។ល។​ នឹង​ជា​មូល​ដ្ឋាន​ងាយ​ស្រួល​ដើម្បី​អា​ជីវ​កម្ម​ វិនិ​យោ​គិន​នៃ​ប្រ​ទេស​ទាំង​ពីរ បន្ត​ការ​សិក្សា​ស្រាវ​ជ្រាវ​ ជំ​រុញ​ការ​វិនិ​យោគ​ អា​ជីវ​កម្ម​ក្នុង​វិស័យ​កសិកម្ម​ កែ​ច្នៃ​កសិផល​ កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ទេស​ចរណ៍ សេវា​កម្ម​ពាណិជ្ជ​កម្ម​ ពិសេស​គឺពាណិជ្ជ​កម្ម​ព្រំ​ដែន៕​

               ប្រ​ភពៈ nhandan.vn- ប្រែសម្រួលៈ ពេជ្រ​សឿន

ចែករំលែកអត្ថបទ