មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

30/10/2023 - 16:49

លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន​

អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ស្ដី​ពី​ការ​កសាង​ជន​បទ​ថ្មី​ រយៈ​ពេល​កន្លង​ បក្ខ​ភាគ​និង​ប្រ​ជា​ជន​ឃុំ​ហ្វៀង​ហោយ​ ស្រុក​កាង​ឡុង​ ខេត្ត​ត្រា​វិញ​ បាន​សាម​គ្គី​ ឯក​ភាព​ រួម​គ្នា​អនុវត្ត​ជោគ​ជ័យ​ទិស​ដៅ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ វប្ប​ធម៌​ សង្គម។​ មក​ទល់​បច្ចុប្បន្ន​ ឃុំ​បាន​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី។​

ផ្លូវ​ជន​បទ​ថ្មី​ អា​ស្រ័យ​រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ។​

លោក ផាង​ទ្រឿង​ខ្វា លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ មាន​ប្រ​សាសន៍៖ “ដើម្បី​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ទិស​ដៅ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម​ និង​សម្រេច​រួច​រាល់​ការ​កសាង​ជន​បទ​ថ្មី​ បក្ខ​ភាគ​ឃុំ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ងារ​ពង្រឹង​ និង​ធ្វើ​ឱ្យ​រឹង​មាំប្រ​ព័ន្ធ​នយោ​បាយ។​ កម្មា​ភិបាល​ បក្ខ​ជន​គ្រប់​រូប​ ខ្នះ​ខ្នែង​ប្រឹង​ប្រែង​ដើម្បី​សម្រេច​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​ រួម​ចំ​ណែក​ជា​មួយ​បក្ខ​ភាគ​ ដើម្បី​អនុវត្ត​សម្រេច​និង​សម្រេច​លើស​ភាគ​កម្រិត​នៃ​សេចក្តី​សម្រេច​ប្រ​ចាំ​ឆ្នាំ​ ស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ វប្បធម៌ សង្គម​ និង​ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ”។​ ជា​ឃុំ​កសិកម្ម​ ម្ល៉ោះ​ហើយ​ការ​ផ្លាស់​ប្តូរ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផលិត​កម្ម​ ត្រូវ​បាន​ឃុំ​យក​ចិត្ត​ទុក​ដាក់​ គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ ឆ្លៀត​យក​ប្រ​ភព​ទុន​ជា​ច្រើន​របស់​ស្រុក​និង​ខេត្ត​ មក​វិនិ​យោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ និង​ជីក​ស្តារ​ព្រែក​ ប្រ​ឡាយ​វាល​ស្រែ។​ បច្ចុប្បន្ន​ ផ្លូវ​គមនា​គមន៍​ជន​បទ​ ជា​សារ​វន្ត​ឆ្លើយ​តប​តាម​តម្រូវ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​របស់ប្រ​ជា​ជន។​ រីឯ​ប្រ​ព័ន្ធ​ធារា​សាស្រ្ត​វាល​ស្រែ​មាន​ភាព​សុក្រឹត​ ឆ្លើយ​តប​តម្រូវ​ការ​ស្រោច​ស្រព​សម្រាប់​ការ​ផលិត​កសិកម្ម​លើ​ភូមិ​សាស្រ្ត​ឃុំ។​

ផ្លូវ​ជន​បទ​ថ្មី​ ត្រូវ​បាន​បើក​ពង្រីក​ធំ​ទូលាយ​។​

លោក​ ថាច់​ញ៉ នៅ​ភូមិ​ឥដ្ឋ ឱ្យ​ដឹង៖ “អា​ស្រ័យ​ការ​កសាង​ជន​បទ​ថ្មី​ ទើប​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​មាន​ភាព​ល្អ​ប្រ​សើរ។​ ការ​ចលនា​កសាង​ជន​បទ​ថ្មី​ ពេល​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បំ​ផុស​ ប្រ​ជា​ជន​ក៏​ឯក​ភាព​គាំ​ទ្រ។​ ជាក់​ស្តែង​កន្លង​ហើយ​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ បាន​គៀរ​គរ​ប្រ​ជា​ជន​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ ត្រូវ​បាន​ប្រ​ជា​ជន​គាំ​ទ្រ។​ គ្រួ​សារ​ខ្ញុំ​ក៏​បាន​បរិច្ចាគ​ដី​ជាង​ ៧០០ ម៉ែត្រ​ការ៉េ​ ដើម្បី​ធ្វើ​ផ្លូវ​រត់​កាត់​មុខ​ផ្ទះ។​ ឥឡូវ​ផ្លូវ​ ជន​បទ​ក្នុង​ភូមិ​ជា​សារ​វន្ត​បាន​សម្រេច​រួច​រាល់​ ឆ្លើយ​តប​តាម​តម្រូវ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​របស់​ប្រ​ជា​ជន​ លំ​នឹង​សន្តិ​សុខ​ ប្រ​ជា​ជន​ស្ងប់​អា​រម្មណ៍​ក្នុង​ការ​ផលិត និង​ធ្វើ​មាន​ធ្វើ​បាន”។​

ប្រ​សិន​បើ​ឆ្នាំ​២០១០ អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ឃុំ​នៅ​ ៧១០ គ្រួ​សារ​ ស្រូប​អត្រា​ ១៩,៣% ប្រាក់​ចំ​ណូល​មធ្យម​ភាគ​ក្នុង​មនុស្ស​ម្នាក់ ១៩​លាន​ដុង​/ម្នា​ក់/ឆ្នាំ។​ អា​ស្រ័យ​ដោយ​ការ​កសាង​ជន​បទ​ថ្មី​ ទើប​បច្ចុប្បន្ន​ ទូទាំង​ឃុំ​មាន​គ្រួ​សារ​ក្រី​ក្រចំ​នួន​៥០ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រចំ​នួន​ ១៤២ ស្រូប​អត្រា​៥,១%; ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​របស់​ឃុំ​សម្រេច​ ៦០,៥ លាន​ដុង​/ម្នាក់/ឆ្នាំ។​

ពង្រីក​លទ្ធ​ផល​ដែល​សម្រេច​បាន​ក្នុង​រយៈ​ពេល​កន្លង​ លោក​ ផាង​ទ្រឿង​ខ្វា ឱ្យ​ដឹង​បន្ថែម៖ “បក្ខ​ភាគ​ឃុំ​បន្ត​ពង្រីក​កម្លាំង​ផែន​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​ សាមគ្គី​ផ្ទៃ​ក្នុង​បក្ស​ ប្តេជ្ញា​ជំ​រុញ​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ព្រម​ៗ​គ្នា​ គិត​គូរ​អភិវឌ្ឍន៍​វប្បធម៌​ សុខា​ភិបាល​ អប់រំ; អនុវត្ត​ល្អ​គោល​នយោ​បាយ​សុខុមាល​ភាព​សង្គម ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ លុប​បំ​បាត់​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ និង​ស្មារតី​របស់​ប្រ​ជា​ជន​ រក្សា​ខ្ជាប់​លំ​នឹង​នយោ​បាយ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​ លើក​កម្ពស់​សមត្ថ​ភាព​ដឹក​នាំ កម្លាំង​តស៊ូ​របស់​បក្ខ​ភាគ។​ បក្ខ​ភាគ​និង​រដ្ឋ​អំ​ណាច​ឃុំ​ហ្វៀង​ហោយ​ ប្តេជ្ញា​ចិត្ត​កសាង​សម្រេច​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ រួម​ចំ​ណែក​ធ្វើ​មាន​ឱ្យ​ប្រ​ជា​ជន”៕​

                         សើុង​ម៉ាល័យ​ - ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ