19/10/2023 - 17:29

វត្ត​ធំ​ សហការ​រៀប​ចំ​បង្រៀន​វិជ្ជា​ជីវៈ​ដល់​ពលករ​នៅ​ភូមិ​ភាគ​

   វត្ត​អរិយ​មុនី​ធម្ម​វង្សា​បា​ហារី (វត្ត​ធំ) មាន​ទីតាំង​នៅ​ឃុំ​ង៉ូវ​ឡាក ស្រុក​យៀង​ហាយ ខេត្ត​ត្រា​វិញ​ ជា​វត្ត​មួយ​មាន​ឈ្មោះ​ល្បី​ល្បាញ​ខាង​វិស័យ​អប់រំ​និង​បណ្តុះ​បណ្តាល។​ វត្ត​មិន​ត្រឹម​តែ​ជា​កន្លែង​អភិរក្ស​ តម្លៃ​វប្បធម៌​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កន្លែង​បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធាន​មនុស្ស​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​ទៀត​ផង។

ព្រះ​តេជ​ព្រះ​គុណ​ ថាច់​សេដ្ឋា (អង្គ​ខាង​ក្នុង​) កំ​ពុង​ណែ​នាំ​សិក្ខា​កាម​ពី​របៀប​ឆ្លាក់​ឈើ។​

ព្រះ​តេជ​ព្រះ​គុណ​ថាច់​សេដ្ឋា ព្រះ​ចៅ​អធិ​ការ​រង​ មាន​ថេរដី​កា៖ “ដោយ​យល់​ឃើញ​ថា​ ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ គឺជា​តម្រូវ​ការ​មួយ​ដ៏​ចាំ​បាច់​ ដូច្នេះ​ ក្រៅ​ពី​ការ​រៀប​ចំ​បើក​ថ្នាក់​ពុទ្ធិ​កសិក្សា​ដល់​សមណ​សិស្ស​និង​សិស្ស​ អា​ត្មា​ភាព​ក៏​បាន​ស្នើ​ទៅ​ផ្នែក​ពាក់​ព័ន្ធ​ ដើម្បី​រៀប​ចំ​បើក​វគ្គ​បណ្តុះ​បណ្តាល​មុខ​របរ​មួយ​ចំ​នួន​នៅ​ក្នុង​វត្ត​។​ អា​ត្មា​ភាព​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ព្រោះ​ថ្នាក់​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​មាន​សិក្ខា​កាម​ចូល​រៀន​ច្រើន”។​

ព្រះ​តេជ​ព្រះ​គុណ​ ថាច់​សេដ្ឋា កំ​ពុង​ណែ​នាំ​សិក្ខា​កាម​ពី​របៀប​ឆ្លាក់​ឈើ។​

ចាប់​ពី​ឆ្នាំ​២០១៤​មក​ ជារៀង​រាល់​ឆ្នាំ​ វត្ត​តែង​រៀប​ចំ​បើក​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដល់​ពលករ​ជន​បទ​ពី​២-៣ថ្នាក់​ ដោយ​មាន​មុខ​របរ​ដូច៖ ជួស​ជុល​ម៉ា​ស៊ីន​ គ្រឿង​អគ្គិ​សនី​ប្រើ​ប្រាស់​តាម​គ្រួ​សារ​ចម្លាក់​។ល។​ នេះ​ជា​មុខ​របរ​សមស្រប​នឹង​តម្រូវ​នៅ​ភូមិ​ភាគ។​ ហេតុ​នេះ​ វគ្គ​នីមួយៗ​ មិន​ត្រឹម​តែ​ទាក់​ទាញ​ពលករ​នៅ​ភូមិ​ភាគ​ប៉ុណ្ណោះ​ទេ​ មាន​ទាំង​ពលករ​នៅ​ភូមិ​ភាគ​ជិត​ខាង​មក​ចូល​រៀន​ផង​ដែរ។​

ព្រះ​តេជ​ព្រះ​គុណ​ថាច់​សេដ្ឋា ពិត​ឱ្យ​ដឹង​បន្ថែម៖ ដោយ​សារ​លក្ខណៈ​នៃ​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ គឺផ្តោត​លើ​មុខ​របរ​ជន​បទ​ រយៈ​ពេល​សិក្សា​៣​ខែ​ ដូច្នេះ​ ស្ថាប័ន​ទទួល​បន្ទុក​ការ​ងារ​បង្ហាត់​បង្រៀន​ គឺផ្តោត​ទៅ​លើ​ខ្លឹម​សារ​សំ​ខាន់ៗ​ ក្នុង​នោះ​ ទ្រឹស្តី​ត្រូវ​ដើរ​ទន្ទឹម​នឹង​ការ​អនុវត្ត​ ដើម្បី​សិក្ខា​កាម​ឆាប់​ថ្នឹក​នឹង​មុខ​របរ​សិក្សា។​ ក្រោយ​ពី​ចប់​វគ្គ​សិក្សា​ វត្ត​នៅ​សហការ​ជា​មួយ​អង្គ​ភាព​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​ ជូន​វិញ្ញា​បន​បត្រ​ដល់​សិក្ខា​កាម​ ដើម្បី​សិក្ខា​កាម​ងាយ​ស្រួល​ក្នុង​ការ​ទៅ​សុំ​ការ​ងារ​ធ្វើ​នៅ​តាម​ក្រុម​ហ៊ុន។​

អ្នក​ស្រី​ កៀង​ធីស្មិត អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ង៉ូវ​ឡាក ឱ្យ​ដឹង៖ “វត្ត​ធំ​ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធាន​មនុស្ស​ បម្រើ​ការ​គ្រប់​វិស័យ​ក្នុង​ជីវ​ភាព​សង្គម។​ ប៉ុន្មាន​ឆ្នាំ​កន្លង​ វត្ត​រក្សា​បាន​ល្អ​កិច្ច​សហការ​រៀប​ចំ​បើក​វគ្គ​បណ្តុះ​បណ្តាល​ បង្ក​ភាព​ងាយ​ស្រួល​ដល់​ភូមិ​ភាគ​ឧទ្ទេស​នាម​ពលករ​ទៅ​ធ្វើ​ការ​នៅ​ខេត្ត​នា​នា។​ ពលករ​ដែល​បាន​ភូមិ​ភាគ​ឧទ្ទេស​នាម សុទ្ធ​សឹង​បាន​ក្រុម​ហ៊ុន​ គ្រឹះ​ស្ថាន​ផលិត​និង​សេវា​កម្ម​មួយ​ចំ​នួន​ ទទួល​ចូល​ធ្វើ​ការ​ដោយ​កម្រិត​ប្រាក់​បៀវត្ស​លំ​នឹង”៕​

                                  សើុង​ម៉ាល័យ​-មុនី​

ចែករំលែកអត្ថបទ