តាមប្រសាសន៍លោក ង្វៀងហ្វាងត្រេវ ប្រធានគណៈជនជាតិខេត្តហូវយ៉ាង រយៈពេលកន្លង ខេត្តហូវយ៉ាង ក៏បានផ្សព្វផ្សាយអនុវត្តល្អគោលនយោបាយឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនរួមជាតិភាគតិច ម្ល៉ោះហើយជីវភាពជនរួមជាតិខ្មែរមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ហេដ្ឋារចនាសម្ព័ន្ធតំបន់ជនរួមជាតិខ្មែរនៅខេត្តហូវយ៉ាង មានភាពផ្លាស់ថ្មីឥតឈប់ឈរ។
តាមរយៈនោះ ខេត្តហូវយ៉ាងបានវិនិយោគទឹកប្រាក់រាប់សិបពាន់លានដុង ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដែលចាំបាច់ នៅតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ បង្កលក្ខណសម្បត្តិសម្រាប់មាមីងធ្វើដំណើរ ដឹកជញ្ជូនមុខទំនិញបានងាយស្រួល។ ទន្ទឹមនឹងនោះ ឧបត្ថម្ភដីសង់ផ្ទះ ដីបង្កបង្កើនផល ដល់ជនជាតិភាគតិចរាប់រយគ្រួសារ។ ក៏ដូចជាបើកពង្រីកនូវទម្រង់កាត់បន្ថយភាពក្រីក្រដោយចីរភាពក្នុងជនរួមជាតិភាគតិចផងដែរ។ ដើម្បីកម្មវិធី គម្រោងផ្សេងៗ ឧបត្ថម្ភចំមុខសញ្ញា ត្រូវតាមតម្រូវការ គណៈជនជាតិខេត្តហូវយ៉ាង បានសហការជាមួយស្ថាប័នមួយចំនួន និងអង្គភាព មានសមត្ថកិច្ចរៀបចំធ្វើការពិនិត្យ ស្តាប់ពីគោលបំណងគ្រួសារក្រីក្រជាជនជាតិភាគតិច។ ផ្តើមពីនោះ គណៈកម្មការក៏បានធ្វើសេនាធិការជាមួយនឹងថ្នាក់លើ ដើម្បីមានគោលនយោបាយឧបត្ថម្ភឱ្យបានសមស្របទៅលើមុខសញ្ញាម្នាក់ៗ ដើម្បីចៀសវាងការខ្ជះខ្ជាយ និងជួយគ្រួសារទាំងនេះចាកផុតពីភាពក្រីក្រដោយចីរភាព។ ពិសេស គឺឧបត្ថម្ភបណ្តុះបណ្តាលកម្មាភិបាលជនជាតិ កម្មាភិបាលបម្រើការងារលើភូមិសាស្ត្រ ដើម្បីអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយជនជាតិ។
ខណៈជីវភាពសេដ្ឋកិច្ចបានលំនឹង មាមីងនៅភូមិទ្រឿងថាំង ឆ្លៀតពេលវេលាបានច្រើនរួមគ្នាថែទាំទិដ្ឋភាព ជួសជុលស្ពាន ផ្លូវថ្នល់ក្នុងភូមិមានភាពសមរម្យ ងាយស្រួលធ្វើដំណើរទៅមក។
លោក ង្វៀងវ៉ាន់ហ៊ុង លេខាសាខាបក្សនិងជាប្រធានភូមិទ្រឿងថាំង ឃុំទ្រឿងឡុងA ស្រុកចូវថាញ់A ឱ្យដឹង៖ “អាស្រ័យមានកម្មវិធីផ្សេងៗឧបត្ថម្ភដាច់ដោយឡែកសម្រាប់ជនរួមជាតិភាគតិចធ្វើជាមូលដ្ឋានគ្រឹះ ម្ល៉ោះហើយ ភូមិក៏ជំរុញល្បឿនដំណើរការសម្រេចបទដ្ឋានជនបទថ្មី ជនបទថ្មីកម្រិតខ្ពស់ ហើយភូមិក៏កំពុងកសាងជនបទថ្មីខ្នាតគំរូផងដែរ។ ទូទាំងភូមិបានស្របមតិលុបបំបាត់គ្រួសារក្រីក្រនៅចុងឆ្នាំនេះ”។
លោក ហ្វាងត្រេវ ឱ្យដឹង៖ “អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ចសង្គមតំបន់ជនជាតិភាគតិច ដំណាក់កាល ២០២១-២០២៥ ខេត្តបានក្រាលកៅស៊ូនិងចាក់បេតុងដងផ្លូវប្រវែង៤,៣គ.ម; ឧបត្ថម្ភទឹកប្រើប្រាស់ដល់ប្រជាជនរស់នៅរាត់រាយ ២២០ គ្រួសារ; កសាងសំណង់ផ្គត់ផ្គង់ទឹកប្រមូលផ្តុំមួយកន្លែង។ គណៈជនជាតិ ក៏បានសហការជាមួយអង្គភាពដែលពាក់ព័ន្ធដោះស្រាយការងារធ្វើជូនពលករបាន ៣៧៥ នាក់; ឧបត្ថម្ភភ្លេងពិណពាទ្យដល់វត្តខ្មែរ ចំនួន ៦ វត្តលើភូមិសាស្រ្ត”។
ថ្វីដ្បិតដូច្នោះក្តី អត្រាគ្រួសារក្រីក្រ គ្រួសារកៀកបន្ទាត់ក្រជាជនជាតិភាគតិច តំបន់ជនជាតិនៅមានអត្រាខ្ពស់ជាងគ្រួសារក្រីក្ររួមទូទាំងខេត្ត។ ហេតុនោះ លោកង្វៀងហ្វាងត្រេវ បានស្នើមជ្ឈិមដោះស្រាយជាប់ជំពាក់ពីយន្តការគោលនយោបាយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច។ ទន្ទឹមនឹងនោះ បង្កើនការបណ្តុះបណ្តាលកងជួរពលករជាជនជាតិភាគតិច មានកម្រិតវិជ្ជាជីវៈ បច្ចេកទេសខ្ពស់ ផ្សារភ្ជាប់នឹងតម្រូវការរបស់អាជីវកម្ម តម្រូវការរបស់សង្គម៕
ហាថាញ-លីសៀ