ផ្លែដូងនៅតំបន់វាលរាបទន្លេគឺវឡុងនិយាយដោយឡែក និងទូទាំងប្រទេសនិយាយរួម កំពុងមានឱកាសឡើងថ្លៃ នៅពេលបាននាយកដ្ឋានត្រួតពិនិត្យសុខភាពសត្វនិងរុក្ខជាតិ (APHIS) ចំណុះក្រសួងកសិកម្មអាមេរិក យល់ព្រមឱ្យនាំចេញទៅកាន់ទីផ្សារនេះ។
កសិករនៅខេត្តបេនត្រែ ដាំដូងសរីរាង្គសម្រាប់បម្រើការនាំចេញ។
នាយកដ្ឋានការពាររុក្ខជាតិ (ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ) ឱ្យដឹង៖ ផ្នែក APHIS ទើបប្រកាសបន្ទាប់ពីការវិភាគផ្ទៃក្នុង ដើម្បីវាយតម្លៃមុខទំនិញផ្លែដូង គឺលទ្ធផលបានឱ្យឃើញថា ផ្លែដូងចិតសំបកវៀតណាម អាចបំពេញតាមតម្រូវការរបស់អាមេរិក សម្រាប់ផលិតផលកែច្នៃ និងមានហានិភ័យឆ្លងរាលដាលសត្វល្អិតរុក្ខជាតិតិចតួចបំផុត។ ដូច្នេះ APHIS គិតថា ក្រុមអ្នកផលិតវៀតណាមអាច ចាប់ផ្តើមនាំចេញដូងចិតសំបកទៅកាន់ប្រទេសអាមេរិកបាន។ មុននេះ កាលពីខែមេសា ឆ្នាំ ២០២៣ លោកឡេមិញវ៉ាង រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិក Thomas Vilsack ដើម្បីបំពេញបែបបទនិងបើកទីផ្សារផ្លែក្រូចថ្លុងពីអាមេរិកមកកាន់ប្រទេសវៀតណាម។ ទន្ទឹមនឹងនោះ ស្នើឱ្យអាមេរិក ពន្លឿនដំណើរការវាយតម្លៃ និងបើកទ្វារទទួលផ្លែដូងនិងក្រូចវល្លិ៍របស់វៀតណាម។ អាមេរិក សំណូមពរឱ្យវៀតណាមត្រូវកែច្នៃផ្លែដូងខ្ចី ក្រោយពីប្រមូលផល ដូចជាជម្រុះចេញផ្លែខូច ផ្លែជ្រុះ និងចិតសំបកចេញយ៉ាងតិច ៧៥% នៃផ្លៃដូង...។
លោកង៉ោហ៊ូវស៊ឺ នាយកសហករណ៍សេវាកម្មកសិកម្មវ៉ាងហឹង (ឃុំប៊ិញភូ ស្រុកកាងឡុង ខេត្តត្រាវិញ) ឱ្យដឹង៖ “បច្ចុប្បន្ន ដូងទុំមានតម្លៃប្រែប្រួលពី ៦០.០០០-៧០.០០០ ដុង/១២ផ្លែ ធានាឱ្យកសិករមានចំណេញ; ប៉ុន្តែតម្លៃភាគច្រើនប្រែប្រួលទៅតាមទីផ្សារប្រើប្រាស់។ ដូច្នេះ ដើម្បីអភិវឌ្ឍរបរដាំដូងបានឋិតថេរ ប៉ុន្មានឆ្នាំមកនេះ សហករណ៍គាំទ្រយ៉ាងសកម្មឱ្យសមាជិកទាំងនោះ ផ្លាស់ប្តូររបៀបដាំដូងសរីរាង្គជាង ៣០០ ហិកតា និងចុះកិច្ចសន្យាលក់នឹងអាជីវកម្ម។ ការដាំដូងសរីរាង្គអនុវត្តតាមសេចក្តីកំណត់សុវត្ថិភាពយ៉ាងតឹងរ៉ឹង និងមិនប្រើថ្នាំសម្លាប់សត្វល្អិត ដូច្នេះតម្លៃលក់ខ្ពស់ជាងដូងធម្មតាពី ១៥-២០%។ ជាមូលដ្ឋាន ដូងសរីរាង្គអាចនាំចេញទៅកាន់ប្រទេសផ្សេងៗបាន ដូច្នេះ សហករណ៍កំពុងសកម្មបង្កើតលេខកូដតំបន់ដាំនិងតាមដានប្រភពដាំ។ ក្រៅពីនេះ ធ្វើការពង្រីកបន្ថែមជាបន្ទាន់ការដាំដូងសរីរាង្គចំនួន ១០០ ហិកតា ដើម្បីផ្គត់ផ្គង់ផលិតផលឱ្យអង្គភាពនាំចេញទៅកាន់ទីផ្សារអាមេរិកក្នុងពេលខាងមុខនេះ”។ យោងតាមសាខានាយកដ្ឋានកសិកម្ម និងការពាររុក្ខជាតិខេត្តត្រាវិញ ទូទាំងខេត្ត មានផ្ទៃដីដាំដូងចំនួន ២៦.០០០ ហិកតា ក្នុងនោះ ដូងសរីរាង្គជាង ៥.០០០ ហិកតា ប្រមូលផ្តុំនៅស្រុកកាងឡុង ស្រុកទីវកឹង និងស្រុកកូវកែ។ល។ ដោយមានផ្ទៃដីដាំច្រើនបានទទួលស្គាល់សម្រេចស្តង់ដារអន្តរជាតិ។
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបញ្ជាក់ថា ផ្នែកឧស្សាហកម្មដូងរបស់វៀតណាមមានជំហរដ៏សំខាន់លើពិភពលោក។ ជាមួយនឹងផ្ទៃដីជាង ១៨៨.០០០ ហិកតា ដើមដូងគឺជាប្រភពចំណូលសម្រាប់កសិករប្រមាណ ៣៨៩.៥៣០ គ្រួសារ ព្រមទាំងបង្កើតបានតម្លៃនាំចេញនៃផ្លែដូង និងផលិតផលដូងជាង ៩០០ លានដុល្លារ ក្នុងឆ្នាំ ២០២២; ឈរចំណាត់ថ្នាក់ទី៤ តម្លៃសរុបនៅទីផ្សារដូងលើពិភពលោក។ បច្ចុប្បន្ន ទូទាំងប្រទេសមានសហគ្រាសផលិតកែច្នៃផលិតផលដូងនិងបង្កើតបានការងារធ្វើដល់កម្មករជាង ១៥.០០០ នាក់។ ក្នុងនោះ មានជាង ៩០ សហគ្រាសបាននាំចេញផលិតផលផ្លែដូង។ គោលដៅខិតខំក្នុងឆ្នាំ ២០២៣ ត្រូវនាំចេញដូងនិងផលិតផលដូងសម្រេច ១ ពាន់លានដុល្លារ…៕
កាសែតកឹងធើ-ត្រឹងរ៉ូន