ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

18/09/2023 - 14:06

​ កាម៉ាវ

ស្ងើច​សរ​សើរ​ផលិត​ផល​ឧស្សា​ហកម្ម​ជន​បទ​គំរូ​ចំ​នួន​៣៧

​​ខេត្ត​កា​ម៉ាវ ទើប​ធ្វើ​ពិធី​ប្រ​កាស​និង​ស្ងើច​សរ​សើរ ផលិត​ផល​ឧស្សាហ​កម្ម​ជន​បទ​គំរូ ឆ្នាំ​២០២៣។ លោក ហ្វិញ​វ៉ាន់​ម៉ិញ នា​យក​រង​មន្ទីរ​ឧស្សាហ​-ពាណិជ្ជ​កម្ម មាន​ប្រសាសន៍៖ “ផលិត​ផល​ឧស្សាហ​កម្ម​ជន​បទ​គំរូ ដែល​បាន​ស្ងើច​សរ​សើរ  នឹង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ ជំ​រុញ​ដំ​ណើរ​ការ​ពាណិជ្ជ​កម្ម កែ​លម្អ​គំរូ  វិនិយោគ​សម្ភារៈ គ្រឿង​ចក្រ​ទំ​នើបៗ ។ល។ ផ្តើម​ពី​នោះ អភិវឌ្ឍ​ផលិត​ផល​ទាំង​នេះ​ទៅ​ជា​ផលិត​ផល​មាន​តម្លៃ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទី​ផ្សារ​នៅ​ក្នុង​និង​ក្រៅ​ខេត្ត។  ឆ្ពោះ​ទៅ​រក​ទិស​ដៅ​នាំ​ចេញ; រួម​ចំ​ណែក​ក្នុង​ការ​ជំ​រុញ​សេដ្ឋ​កិច្ច- សង្គម​របស់​ភូមិភាគ ពិសេស​គឺ​ការ​កសាង​ជន​បទ​ថ្មី”។

លោក​ហ្វិញ​វ៉ាន់​ម៉ិញ នា​យក​រង​មន្ទីរ​ឧស្សាហ-ពាណិជ្ជ​កម្ម ជូនវិញ្ញា​បន​បត្រ​ដល់​ម្ចាស់​ផលិត​ផល​ឧស្សាហ​កម្ម​ជន​បទ​គំរូ​ថ្នាក់​ខេត្ត ឆ្នាំ២០២៣។

មក​ដល់​ពេល​នេះ ខេត្ត​កា​ម៉ាវ បាន​រៀប​ចំ​ពិនិត្យ ជម្រើស​ផលិត​ផល​ឧស្សាហ​កម្ម​ជន​បទ​គំរូ​បាន ៦ លើក។ ឆ្នាំ​នេះ មាន​៧​ស្រុក​និង​ក្រុង​ចូល​រួម ដោយ​មាន​៣៩ ផលិត​ផល​នៃ​មូលដ្ឋាន​ផលិត​ចំ​នួន​៣០។ គណៈ​មេ​ប្រ​យោគ​បាន​ទទួល​ស្គាល់ ៣៧​ផលិត​ផល​នៃ​មូលដ្ឋាន​ផលិត​ចំ​នួន២៨។ បច្ចុប្បន្ន​ទូទាំង​ខេត្ត មាន​១១០​ផលិត​ផល​ឧស្សាហ​កម្ម​ជន​បទ​គំរូ​ថ្នាក់​ខេត្ត ២៨​ផលិត​ផល​ថ្នាក់​តំបន់ និង​១១​ផលិត​ផល​ថ្នាក់​ជាតិ៕     

យោង​តាម​កា​សែត​កា​ម៉ាវ-បក​ប្រែ៖ សុផន     

ចែករំលែកអត្ថបទ