មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

05/09/2023 - 16:40

តភ្ជាប់​គមនា​គមន៍​ដើម្បី​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​

ឃុំ​ឡុង​ហ៊ីប ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ កំ​ពុង​ផ្តុំ​កម្លាំង​អភិវឌ្ឍ​គមនា​គមន៍​ជន​បទ​ សំ​ដៅ​ជំ​រុញ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ លើក​ស្ទួយ​ជីវ​ភាព​ សម្ភារៈ ស្មារតី​របស់​ប្រ​ជា​ជន​តំ​បន់​ជន​បទ។​

ដង​ផ្លូវ​ភូមិ​ផ្សារ។​

លោក គឹម​បៃ​លី ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡុង​ហ៊ីប ឱ្យ​ដឹង៖ “ដោយ​កំ​ណត់​ច្បាស់​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​ជន​បទ​ គឺ​ជា​គោល​ដៅ​ដ៏​សំ​ខាន់​មួយ​ក្នុង​ចំ​ណោម​គោល​ដៅ​ចម្បងៗ​ក្នុង​ដំ​ណាក់​កាល​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ម្ល៉ោះ​ហើយ​ឃុំ​អា​ទិភាព​រាល់​ប្រ​ភព​ទុន​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​២០២១​-២០៣០ ដើម​ទុន​កសាង​ជន​បទ​ថ្មី​ និង​ដើម​ទុន​ប្រ​ជា​ជន​រួម​វិភាគ​ទាន៘ ដើម្បី​កសាង​ដង​ផ្លូវ​បេ​តុង​ ផ្លូវ​កៅ​ស៊ូ​ជា​ច្រើន​តភ្ជាប់​ភូមិ​និង​តភ្ជាប់​ឃុំ​នា​នា។​ បច្ចុប្បន្ន​ គមនា​គមន៍​ជន​បទ​លើ​ភូមិ​សាស្ត្រ​ឃុំ​ ជា​សារ​វន្ត​សម្រេច​ជា​ស្ថា​ពរ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អភិវឌ្ឍ​របស់​ប្រ​ជា​ជន”។​

យុវជន​ស្ម័គ្រ​ចិត្ត​រដូវ​វិស្សមកាល​បៃតង​សម្អាត​ផ្លូវ​ជន​បទ​ថ្មី​នៅ​ភូមិ​ផ្សារ ឃុំ​ឡុង​ហ៊ីប។​

ដង​ផ្លូវ​ជន​បទ​ពី​ភូមិ​ផ្សារ​ទៅ​ទល់​នឹង​ភូមិ​ផ្នោរ​ព្រាល ត្រូវ​បាន​វិនិ​យោគ​សម្រេច​ជា​ស្ថាពរ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ ដោយ​មាន​ទទឹង​៥​ម៉ែ​ត្រ ប្រ​វែង​ជាង​៣០០​ម៉ែត្រ សរុប​ជា​ទឹក​ប្រាក់​ជិត​១​ពាន់​លាន​ដុង។​ លោក​គឹម​បៃលី ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡុង​ហ៊ីប ឱ្យ​ដឹង​បន្ថែម៖ “នេះ​គឺ​ដង​ផ្លូវ​ត្រូវ​បាន​ធ្វើ​ពី​កម្លាំង​ទឹក​ចិត្ត​ប្រ​ជា​ជន។​ ដោយ​គោល​លំ​នាំ “រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ​” ខណៈ​ពេល​មាន​គោល​ការណ៍​ធ្វើ​ផ្លូវ​ ឃុំ​បាន​ចលនា​ ហើយ​ប្រ​ជា​ជន​ក៏​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ ដំ​ណាំ​ដាំ​ដុះ​និង​កម្លាំង​ពលកម្ម”។​

ពូត្រឹង​វ៉ាន់​ត្រុង នៅ​ភូមិ​ផ្សារ ឱ្យ​ដឹង៖ “គ្រួ​សារ​ ខ្ញុំ​និង​ប្រ​ជា​ជន​នៅ​ទី​នេះ​ស្ទើរ​តែ​ទាំង​អស់​តែង​ស្ម័គ្រ​ចិត្ត​គាំ​ទ្រធ្វើ​ផ្លូវ​ពី​ព្រោះ​មាន​ផ្លូវ​គមនា​គមន៍​ជន​បទ​ត្រឹម​ត្រូវ​ គឺជា​ចរន្ត​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម។​ សព្វ​ថ្ងៃ​ ពេល​មាន​ផ្លូវ​គមនា​គមន៍​ងាយ​ស្រួល​ធ្វើ​ដំ​ណើរ ប្រ​ជា​ជន​រីក​រាយ​ណាស់។​  ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ ប្រ​ជា​ជន​រស់​នៅ​លើ​ភូមិ​សាស្ត្រ​រក​ស៊ី​កាន់​តែ​រីក​ចម្រើន​ដោយ​សារ​មាន​ប្រ​ព័ន្ធ​គមនា​គមន៍​ជន​បទ​ស្រួល​បួល​ត្រឹម​ត្រូវ”។​

ដោយ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​យ៉ាង​ណា​ដើម្បី​គមនា​គមន៍​ជន​បទ​កាន់​តែ​មាន​ភាព​សុក្រឹត​ បង្ក​ជា​បុព្វ​បទ​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​ ឃុំ​ឡុង​ហ៊ីប បាន​អា​ទិភាព​វិនិ​យោគ​កសាង​ដង​ផ្លូវ​គម​នាគមន៍​ជន​បទ​ដែល​បាន​ផ្តល់​សច្ចា​ប័ន ធានា​ផែន​ការ​បង្កើន​ការ​គ្រប់​គ្រង​រក្សា​ ការ​ពារ​ប្រ​ព័ន្ធ​ផ្លូវ​បេ​តុង​និង​ផ្លូវ​កៅ​ស៊ូ​ទូទាំង​ឃុំ​ ធានា​ធ្វើ​ចរា​ចរណ៍​បាន​ងាយ​ស្រួល។​ ទន្ទឹម​នឹង​នោះ​ សហការ​នឹង​អង្គ​ភាព​ពាក់​ព័ន្ធ​នានា​អនុវត្ត​ល្អ​ការ​រៀប​ចំ​ឈូស​ឆាយ​ពង្រាប​ដី​ បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ ដើម្បី​អង្គ​ភាព​នា​នា​បើក​ការ​ដ្ឋាន​សាង​សង់​សំ​ណង់​លើ​ភូមិ​សាស្ត្រ​ឃុំ​ ត្រូវ​តាម​ល្បឿន​ដំ​ណើរ​ការ​; បន្ត​ការ​ចលនា​ប្រ​ជា​ជន​អនុវត្ត​សង្គមូប​នីយ​កម្ម​ តាម​ដង​ផ្លូវ​អំ​ពូល​ភ្លើង​ភ្ជាប់​ឃុំ​ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​សម្រេច​តាម​សំ​ណូម​ពរ​លក្ខឋាន​កសាង​ជន​បទ​ថ្មី​ដែល​បាន​កំ​ណត​៕​     

            សើុង​ម៉ាល័យ​-លីសៀ​

ចែករំលែកអត្ថបទ