មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

05/09/2023 - 16:40

លោក​គ្រូ​ចៅ​ផល្លី គំ​រូ​ជម្នះ​ការ​លំ​បាក​

លោក​គ្រូ​ចៅ​ផល្លី គ្រូ​បង្រៀន​វិញ្ញា​សា​បច្ចេក​វិទ្យា​ព័ត៌​មាន​នៃ​សាលា​មធ្យម​សិក្សា​វិជ្ជា​ជីវៈជន​ជាតិ​ អន្តេ​វា​សិក​អាង​យ៉ាង​ គឺជា​គំ​រូ​ជម្នះ​ការ​លំ​បាក​ក្នុង​ការ​សិក្សា​និង​បង្ហាត់​បង្រៀន…។​

លោក​គ្រូ​ចៅ​ផល្លី។​

លោក​គ្រូ​ចៅ​ផល្លី រៀប​រាប់​ឪ​ពុក​ម្តាយ​ គាត់​ជា​កសិករ។​ គ្រួ​សារ​មាន​ដី​ស្រែ​ជាង​១០​កុង​ ប៉ុន្តែ​មាន​បង​ប្អូន​ដល់​ទៅ​១០ នាក់ ដូច្នេះ​ ជីវ​ភាព​ជួប​ការ​លំ​បាក​ខ្លាំង។​ អា​ស្រ័យ​ហេតុ​ដូច្នោះ​ “ខ្ញុំ​តែង​មាន​ស្មារតី​ភ្ញាក់​រលឹក​ក្នុង​ការ​រៀន​សូត្រ​ឱ្យ​បាន​ល្អ​ ហើយ​យល់​ឃើញ​ថា​ មាន​តែ​ការ​សិក្សា​ប៉ុណ្ណោះ​ទើប​ជីវ​ភាព​បាន​ល្អ​ប្រ​សើរ​ទៅ​ថ្ងៃ​អនា​គត” លោក​គ្រូ​ផល្លី បាន​រំលឹក​ឡើង​ដូច្នេះ​។​ មាន​គំ​និត​ដូច្នោះ​ ប៉ុន្តែ​ដើម្បី​បាន​ ទៅ​រៀន​សូត្រ​នៅ​ “សម័យ​នោះ​” គឺ​មិន​ងាយ​ទេ។​ ពី​ព្រោះ​ ពេល​រៀន​ចប់​វិញ្ញា​បន​បត្រ​វិទ្យា​ល័យ​ មិត្ត​ភក្តិ​របស់​គាត់​ជា​ច្រើន​ឈប់​រៀន​ឡើង​ទៅ​ក្រុង​ហូជី​មិញ​ ប៊ិញ​យឿង។ល។​ រក​ការ​ងារ​ធ្វើ​ ដើម្បី​រក​ប្រាក់​ចំ​ណូល​ជួយ​គ្រួ​សារ។​ ពេល​នោះ​ សម្ពាធ​ជីវ​ភាព​បូក​ផ្សំ​នឹង​មនុស្ស​ជា​ច្រើន​ “និយាយ​ចេញ​និយាយ​ចូល​” ម្តាយ​គាត់​បង្ខំ​ឱ្យ​ឈប់​រៀន។​ ខ្ញុំ​និយាយ​នឹង​ម្តាយ​ “គ្រួ​សារ​យើង​មាន​ដី​ស្រែ​តិច​តូច បើ​ម្តាយ​ចែក​ឱ្យ​កូនៗ​ ម្នាក់ៗ​ ក៏​មិន​បាន​ប៉ុន្មាន​ទេ។ល។​ ធ្វើ​កសិករ​ដី​ស្រែ​តិច​តូច ទៅ​ស៊ី​ឈ្នួល​ពិបាក​ណាស់។ល។​ កូន​ខិត​ខំ​ប្រឹង​ប្រែង​សិក្សា​ មាន​តែ​ការ​សិក្សា​ទេ​ទើប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”។​ ប្រ​ហែល​ជា​យល់​ឃើញ​ថា​ ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ត្រឹម​ត្រូវ​ ម្តាយ​ខ្ញុំ​យល់​ព្រម​ ហើយ​តែង​លើក​ទឹក​ចិត្ត​ឱ្យ​ខំ​ប្រឹង​ រៀន​សូត្រ​បាន​ល្អ” លោក​គ្រូ​ចៅ​ផល្លី បាន​រំលឹក​ឡើង​ដូច្នេះ។​

បន្ទាប់​ពី​ឆ្លង​កាត់​ការ​លំ​បាក​ជា​ច្រើន​ឆ្នាំ​ នៅ​ខែ​មិថុនា​ ឆ្នាំ​២០០០ ចៅ​ផល្លី បញ្ចប់​ការ​សិក្សា​ផ្នែក​គរុកោ​សល្យ​រូប​វិទ្យា​ព័ត៌​មាន​វិទ្យា​នៅ​មហា​វិទ្យា​ល័យ​កឹង​ធើ។​ ហើយ​នៅ​ចុង​ឆ្នាំ​នោះ​ លោក​គ្រូ​បាន​ទទួល​ចូល​ធ្វើ​ការ​នៅ​សា​លា​មធ្យម​សិក្សា​ វិជ្ជា​ជីវៈ​ជន​ជាតិ​អន្តេ​វា​សិក​អាង​យ៉ាង​ មាន​ទី​តាំង​នៅ​ស្រុក​ទ្រី​តូង​ ខេត្ត​អាង​យ៉ាង។​ ដូច​ដែល​គាត់​បាន​ពោល​ គឺ​ក្នុង​ដំ​ណាក់​កាល​រៀន​បណ្តើរ​ ធ្វើ​ការ​បណ្តើរ​ (ស្ទង់​ស្ទាប​ទី​ផ្សារ វិនិច្ឆ័យ​ទិន្ន​ន័យ​។ល។) នៅ​កឹង​ធើ គឺជា​ការ​អនុវត្ត​ដ៏​មាន​តម្លៃ​ ជួយ​ឱ្យ​គាត់​ម្ចាស់​ការ​បង្ខិត​ជិត​និង​អនុវត្ត​សម្រេច​រួច​រាល់​នូវ​ការ​ងារ​ដែល​សាលា​ប្រ​គល់​ឱ្យ​។​ លោក​គ្រូ​ចៅ​ផល្លី ចែក​រំលែក៖ “ចំ​ពោះ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​នៃ​ផ្នែក​បច្ចេក​វិទ្យា​ព័ត៌​មាន​ ទាមទា​រគ្រូ​បង្រៀន​តែង​ផ្លាស់​ថ្មី​ និង​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​បន្ត​បន្ទាប់។​ ក្នុង​ខណៈ​នោះ​ ផ្នែក​ទន់ឬ​ចំ​ណេះ​ដឹង​ពាក់​ព័ន្ធ។ល។​ ភាគ​ច្រើន​ជា​ភាសា​អង់​គ្លេស​ ដូច្នេះ​ ខ្ញុំ​ខំ​ប្រឹង​ប្រែង​ស្វែង​យល់​និង​សិក្សា​ដោយ​ខ្លួន​ឯង​ សន្សំ​ចំ​ណេះ​ដឹង​និង​ធ្វើ​បច្ចុប្បន្ន​ភាព​ដើម្បី​មិន​ឱ្យ​ហួស​សម័យ”។​ គ្រា​មួយ​ “មើល​អ៊ីន​ធឺ​ណែត” លោក​គ្រូ​ “ប្រ​មាញ់​” បាន​អា​ហា​រូប​ករណ៍​ពេញ​លេញ​របស់​រដ្ឋា​ភិបាល​អូស្ត្រា​លី​ ជំ​នាញ​ផ្នែក​គ្រប់​គ្រង​ ការ​អប់​រំ។ល។​ អំ​ពី​អា​ហា​រូប​ករណ៍​នេះ​ លោក​គ្រូ​ចែក​រំលែក៖ “ដំ​បូង​ ខ្ញុំ​គ្រាន់​តែ​សាក​ល្បង​សំ​ណាង​របស់​ខ្លួន។ល។​ ប៉ុន្តែ​ពេល​បាន​ទទួល​ ខ្ញុំ​ព្យា​យាម​សិក្សា​ភាសា​អង់​គ្លេស​បង្កើន​ចំ​ណេះ​ដឹង​ ក៏​ដូច​ជា​បំ​ណិន​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​រដ្ឋា​ភិបាល​អូស្ត្រា​លី។​ ពិត​ជា​មាន​សំ​ណាង​ ខ្ញុំ​ឈ្នះ​លើ​បេក្ខ​ជន​ជា​ច្រើន​ ហើយ​បាន​ទៅ​ប្រ​ទេស​អូស្ត្រា​លី​ សិក្សា​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០១៨ វិល​មក​សាលា​បំ​ពេញ​ការ​ងារ​នៅ​ឆ្នាំ​២០២០”។​

លោក​គ្រូ​កាវ​វ៉ាន់​ធិត នា​យក​សាលា​មធ្យម​សិក្សា​វិជ្ជា​ជីវ​ៈ​ជន​ជាតិ​អន្តេ​វា​សិក​អាង​យ៉ាង​ ចែក​រំលែក៖ ជាគ្រូ​បង្រៀន​វ័យ​ក្មេង​មួយ​រូប​ ទទួល​បាន​ការ​បណ្តុះ​បណ្តាល​នៅ​ប្រ​ទេស​ក្រៅ​ ម៉្លោះ​ហើយ​ លោក​គ្រូ​ចៅ​ផល្លី តែង​សកម្ម​និង​អនុវត្ត​សម្រេច​ឆ្នើម​ភារ​កិច្ច​ប្រ​គល់​ឱ្យ។​ ពិសេស​ ក្នុង​ការ​ជម្រើស​សិស្ស​ លោក​គ្រូ​ចៅ​ផល្លី តែង​គួប​ផ្សំ​ដំ​ណើរ​រឿង​របស់​លោក​គ្រូ​ដើម្បី​លើក​ទឹក​ចិត្ត​សិស្ស​ “រៀន​ដើម្បី​បង្កើន​កម្រិត​វិជ្ជា​ បង្កើន​ចំ​ណេះ​ដឹង​ រៀន​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”។ល។​ អា​ស្រ័យ​ដំ​ណើរ​រឿង​មនុស្ស​ពិត​ ការ​ងារ​ពិត​របស់​លោក​គ្រូ​ចៅ​ផល្លី ជួយ​បំ​ផុស​គំ​និត​សិស្ស​ជន​ជាតិ​ខ្មែរ​ជា​ច្រើន។​ ប្រ​ការ​នេះ​ ក៏​បាន​រួម​ចំ​ណែក​ជួយ​ឱ្យ​ការ​ងារ​ជ្រើស​រើស​សិស្ស​របស់​សា​លា​ជា​ច្រើន​ឆ្នាំ​មក​នេះ​ តែង​សម្រេច​និង​សម្រេច​លើស​ចំ​នួន​បើ​ប្រៀប​ធៀប​នឹង​ភាគ​កម្រិត​នៃ​ផែន​ការ។​ ជា​ពិសេស​ លោក​ គ្រូ​ចៅ​ផល្លី ក៏​ទទួល​បាន​លិខិត​សរ​សើរ​និង​បណ្ណ​សរ​សើរ​ជា​ច្រើន។ល។​ ព្រោះ​សម្រេច​បាន​ស្នា​ដៃ​ក្នុង​ការ​រួម​ចំ​ណែ​ក​ឱ្យ​សា​លា​ ក៏​ដូច​ជា​ការ​ងារ​អប់រំ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​អាង​យ៉ាង៕​

                                 ថាញ់​ឡុង​-មុនី​

ចែករំលែកអត្ថបទ