សមាគមសហពន្ធនារីខេត្តត្រាវិញ បានរៀបចំពិធីផ្សព្វផ្សាយគោលនយោបាយជូនពុទ្ធបរិស័ទជាង ៥០នាក់ និងព្រះសង្ឃក្នុងវត្តខ្ទឹង (ស្ថិតនៅអនុសង្កាត់ទី១០ សង្កាត់ទី៧ ក្រុងត្រាវិញ)។
ជូនអំណោយដល់សិស្សក្រីក្រឆ្លងកាត់ការលំបាក។
ក្នុងពិធីផ្សព្វផ្សាយ អ្នកតំណាងទាំងឡាយ បានស្តាប់វាគ្មិនឧទ្ទេសនាមពីគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ដែលពាក់ព័ន្ធដល់ជនរួមជាតិខ្មែរ; ខ្លឹមសារមួយចំនួន ស្តីពីសន្តិសុខសណ្តាប់ធ្នាប់ បង្ការទប់ស្កាត់ បាបគ្រោះសង្គមអំពីគ្រឿងញៀន ល្បែងស៊ីសងនិងរំលោភបំពានផ្លូវភេទលើកុមារ៘ ពិសេស អ្នកតំណាងក៏បានស្តាប់សេចក្តីរាយការណ៍អំពីខ្លឹមសារ រូបភាពសកម្មភាពទម្រង់ដែលមានប្រសិទ្ធភាពរបស់សមាគមសហពន្ធនារីខេត្តត្រាវិញ ក្នុងតំបន់ជនរួមជាតិខ្មែរលើភូមិសាស្ត្រខេត្ត។
ចូលរួមនិងថ្លែងក្នុងពិធីផ្សព្វផ្សាយ អនុប្រធានសមាគមសហពន្ធនារីវៀតណាម តូងង៉ុកហាញ់ វាយតម្លៃខ្ពស់ចំពោះសកម្មភាពនៃទម្រង់។ ទន្ទឹមនឹងនោះ លោកស្រីសង្ឃឹមថា នារីភូមិភាគពង្រីកល្អជាងទៀតនូវតួនាទី ភារកិច្ចកសាងគ្រួសារ សុភមង្គល សុខដុមរមនា រួមចំណែកជាមួយភូមិភាគកសាងផ្នត់រស់នៅស៊ីវិល័យ ជំរុញសេដ្ឋកិច្ច-សង្គម កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
នាឱកាសនេះ សមាគមសហពន្ធនារីខេត្តត្រាវិញ បានជូនអាហារូបករណ៍ចំនួន១០ ចំណែកនិងអំណោយគិតជាតម្លៃទឹកប្រាក់១ លានដុង/ចំណែកដល់សិស្សក្រីក្រឆ្លងកាត់ការលំបាក នៅអនុសង្កាត់ទី១០ សង្កាត់ទី៧ ក្រុងត្រាវិញផងដែរ៕
ដំណឹង រូបថត៖ លីសៀ