មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

25/07/2023 - 10:04

អតីត​យុទ្ធ​ជន​កៀង​ថា​ រួម​ចំ​ណែក​ជូន​សហគមន៍

ក្រោយ​ពី​រំសាយ​ពី​កង​ទ័ព​ លោក​កៀង​ថា​ ត្រ​ឡប់​មក​រស់​ជា​មួយ​ក្រុម​គ្រួ​សារ​នៅ​អនុសង្កាត់​៣ សង្កាត់​៩ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ។​ គាត់​តែង​ខិត​ខំ​ប្រឹង​ប្រែង​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​ និង​សកម្ម​ចូល​រួម​រាល់​ការ​ចលនា​នៅ​ភូមិ​ភាគ។​

អតីត​យុទ្ធ​ជន​ កៀង​ថា។​

ដី​ស្រែ​២០​កុង​ដែល​ឪ​ពុក​ម្តាយ​ចែក​ឱ្យ​ លោក​កៀង​ថា​និង​ប្រ​ពន្ធ​ ធ្វើ​ស្រូវ​និង​លើក​ចម្ការ​ ដាំ​ឈើ​ហូប​ផ្លែ​ ជីក​ស្រះ​ចិញ្ចឹម​ត្រី​ ធ្វើ​ទ្រុង​ចិញ្ចឹម​គោ។​ បច្ចុប្បន្ន​ គ្រួ​សារ​អតីត​យុទ្ធ​ជន​ កៀង​ថា​ មាន​ចិញ្ចឹម​គោ​៥ក្បាល​ ក្នុង​នោះ​ ៣​ក្បាល​កំ​ពុង​ឋិត​ក្នុង​ដំ​ណាក់​កាល​កើត​កូន។​ ផ្តើម​ពី​ទម្រង់​ ដាំ​ដុះ ​ចិញ្ចឹម​សត្វ​ គ្រួ​សារ​អតីត​យុទ្ធ​ជន​កៀង​ថា​ រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មាណ​៥០​លាន​ដុង​/ឆ្នាំ​។​ សេដ្ឋ​កិច្ច​គ្រួ​សារ​លំ​នឹង​ ប្តី​ប្រ​ពន្ធ​គាត់​សន្សំ​សំ​ចៃ​ទិញ​បាន​ដី​ស្រែ​បន្ថែម​​១០​កុង​។​ បច្ចុប្បន្ន​ គ្រួ​សារ​អតីត​យុទ្ធ​ជន​កៀង​ថា​ មាន​ជីវ​ភាព​លំ​នឹង។​ លោក​កៀង​ថា​ ឱ្យ​ដឹង៖ “ឆ្នាំ​១៩៨៦ ខ្ញុំ​ចូល​រួម​បំ​ពេញ​កាតព្វ​កិច្ច​យោ​ធាអន្តរ​ជាតិ​ជួយ​ប្រ​ទេស​មិត្ត​កម្ពុជា​ អង្គ​ភាព​ឈរ​ជើង​នៅ​ខេត្ត​បាត់​ដំ​បង។​ បន្ទាប់​ពី​អនុវត្ត​ចប់​កាតព្វ​កិច្ច​យោ​ធា ខ្ញុំ​ត្រ​ឡប់​មក​មាតុ​ភូមិ​រស់​នៅ​ជា​មួយ​គ្រួ​សារ។​ ខ្ញុំ​បាន​ចូល​ជា​សមា​ជិក​សមា​គម​អតីត​យុទ្ធ​ជន​ប្រ​ជុំ​ជីវ​កិច្ច​នៅ​សាខា​សមាគម​អតីត​យុទ្ធ​ជន​ អនុសង្កាត់​៣។​ អា​ស្រ័យ​ចូល​រួម​ចលនា​សមា​គម មាន​ផល​ប្រ​យោជន៍​ច្រើន​ ជាក់​ស្តែង​ដូច៖ ខ្វះ​ដើម​ទុន​ពង្រីក​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ ស្នើ​នឹង​សាខា​សមា​គម​ ហើយ​បាន​សាខា​សមា​គម​ស្នើ​ទៅ​ថ្នាក់​លើ​បង្កើត​ផែន​ការ​ ដើម្បី​បាន​បុល​ទុន​អនុគ្រោះ។​ អា​ស្រ័យ​ហេតុ​នេះ​ គ្រួ​សារ​ខ្ញុំ​មាន​លក្ខណៈ​ពង្រីក​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ និង​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់”។​ ក្រៅ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​រក​ស៊ី​ ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​ គាត់​នៅ​ទាំង​បង្កើត​ទំ​នាក់​ទំ​នង​សាម​គ្គី​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​មាមីង​ភូមិ​ផង​របង​ជា​មួយ​ ខ្នះ​ខ្នែង​ចូល​រួម​រាល់​ការ​ចលនា​នៅ​ភូមិ​ភាគ។​ គ្រួ​សារ​គាត់​បរិច្ចាគ​ដី​ស្រែ​ជិត​២.០០០​ម៉ែត្រ​ការ៉េ​ដើម្បី​ជីក​ប្រ​ឡាយ​ ដី​ចម្ការ​ចំ​នួន​១០០​ម៉ែត្រ​ការ៉េ​ ធ្វើ​ផ្លូវ​ជន​បទ។​

អតីត​យុទ្ធ​ជន​ កៀង​ថា​ (ខាង​ឆ្វេង​) បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ដាន​នៅ​អនុសង្កាត់​៣។

លោក​ថាច់​មិញ​ហាយ ប្រ​ធាន​សមា​គម​អតីត​យុទ្ធ​ជន​សង្កាត់​៩ ឱ្យ​ដឹង៖ “លោក​កៀង​ថា​ ជា​គំ​រូ​មួយ​ក្នុង​ចំ​ណោម​គំរូ​ឆ្នើម​ជា​ច្រើន​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ អំ​ពី​ការ​ពង្រីក​សេដ្ឋ​កិច្ច។​ គ្រួ​សារ​គាត់​ ត្រូវ​បាន​ចាត់​ទុក​ជា​គ្រួ​សារ​មួយ​អនុវត្ត​ល្អ​ពិពិធ​កម្ម​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ។​ ក្រៅ​ពី​ពង្រីក​ប្រ​សិទ្ធ​ភាព​ទម្រង់​សេដ្ឋ​កិច្ច​ លោក​កៀង​ថា​ នៅ​ទាំង​ខ្នះ​ខ្នែង​ចូល​រួម​រាល់​ចលនា​អា​ស្រ័យ​សមា​គម​ បំ​ផុស​ចូល​រួម​ក្លិប​បរិស្ថាន​និង​អនុវត្ត​អនា​ម័យ​ដង​ផ្លូវ​ អា​ស្រ័យ​សាខា​សមា​គម​ទទួល​បន្ទុក។​ កាល​នៅ​ក្នុង​កង​ជួរ​ទ័ព​ គាត់​មាន​កិត្តិ​យស​បាន​រដ្ឋ​ជូន​បណ្ណ​សរ​សើរ​យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង ប្តេជ្ញា​ឈ្នះ​ឆ្នាំ​១៩៨៧។​ បច្ចុប្បន្ន​ គាត់​ជា​បុគ្គល​គំរូ​ជម្នះ​លំ​បាក​ កសាង​ជីវ​ភាព​គ្រួ​សារ​សម្បូរ​ធូរ​ធារ​និង​សុភ​មង្គល។​ ម្យ៉ាង​ទៀត​ គាត់​ខ្នះ​ខ្នែង​កៀរ​គរ​ចលនា​គ្រួ​សារ​និង​ប្រ​ជា​ជន​ សាមគ្គី​ចូល​ រួម​រាល់​ការ​ចលនា​កសាង​ជន​បទ​ថ្មី។​ វិសេស​ គាត់​បាន​សមាគម​អតីត​សង្កាត់​ស្ងើច​សរ​សើរ​ជាអតីត​យុទ្ធ​ជន​គំរូ”៕​

                              សឺន​ម៉ា​ល័យ​-មុនី​

ចែករំលែកអត្ថបទ