មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

03/07/2023 - 16:10

ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់​ដាំ​ក្រូច​ឆ្មារ​ឥត​គ្រាប់

កសិករខ្មែរ​ នៅ​ឃុំ​ហ្វៀង​ហូយ ស្រុក​កាង​ឡុង​ ខេត្ត​ត្រា​វិញ​ កំ​ពុង​អនុវត្ត​ទម្រង់​ដាំ​ក្រូច​ឆ្មារ​ឥត​គ្រាប់ ដោយ​អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន។ ទម្រង់​នេះ​ បាន​នាំ​មក​ប្រសិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។

ទម្រង់​ដាំ​ក្រូច​ឆ្មារ​ឥត​គ្រាប់​របស់​បង​ថាច់​ហ្វឹក​ក្វី (ពាក់​អាវ​ខ្មៅ​) ។

កសិករ ថាច់​ហ្វឹក​ក្វី នៅ​ភូមិ​ត្រា​អង មិន​ញ​ញើត​បង្វែរ​ផ្ទៃ​ដី​ ៧.០០០ ម៉ែត្រ​ការ៉េ ដែល​ផលិត​ស្រូវ​បាន​ផល​តិច​តួច ងាកមក​ដាំ​ក្រូច​ឆ្មារ​ឥត​គ្រាប់​វិញ​។ បង​ថាច់​ហ្វឹក​ក្វី ឱ្យ​ដឹង​៖ “មុន​នេះ​ ផ្ទៃដី​ធ្វើ​ស្រែ​ពុំ​សូវ​បាន​ផល​ ខ្ញុំ​ក៏​លើក​រង​ដាំ​ក្រូច​ឆ្មារ​ឥត​គ្រាប់​វិញ​ ហើយ​បាន​បុគ្គ​លិក​ក្រុម​ហ៊ុន​ The Fruit Republic សន្យា​ម៉ៅ​ទិញ​ផលិត​ផល​ ហើយ​ក្រុម​ហ៊ុន​ក៏​បាន​បញ្ជូន​បុគ្គ​លិក​ចុះ​មក​ណែ​នាំ​ពី​បច្ចេក​ទេស​ដាំដុះ។ ក្នុង​មួយ​កុង​ដាំ​បាន​ ៤៥ ដើម​ គម្លាត​ពី​មួយ​ដើម​ទៅ​មួយ​ដើម​៥ម៉ែត្រ​ រង​ចន្លោះ​ពី​គ្នា​ ៥ ម៉ែត្រ​ ទន្ទឹម​នឹង​ការ​ជំនួយ​បច្ចេក​ទេស​ដាំ ខ្ញុំ​ក៏​បំ​ពាក់​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រវត្តិ​តាម​គល់​ សរុប​ទឹក​ប្រាក់​ជិត​ ៣០ លាន​ដុង​។ ខ្ញុំ​សង្កេត​ឃើញ​ទម្រង់​ដាំ​ក្រូច​ឆ្មារ​ឥត​គ្រាប់ ផ្ដល់​ប្រាក់​ចំ​ណូល​ខ្ពស់​ជាង​ ពី​ ៧-៨ ដង​បើ​ប្រៀប​នឹង​ធ្វើ​ស្រែ។ ចំ​ណែក​ការ​ដាក់​ជី​ក៏​គ្មាន​អ្វី​លំ​បាក​ដែរ​ ត្រូវ​ការ​ជី​ទឹក​អតិ​សុខុម​ប្រាណ​ដើម្បី​ឱ្យ​ក្រួច​ឆ្មារ​ឆាប់​ចាក់​ឫស និង​លូតលាស់​ល្អ។ អា​ស្រ័យ​ដាំ​ក្រូច​ឆ្មារ ទើប​បច្ចុប្បន្ន​សេដ្ឋ​កិច្ច​គ្រួសារ​ខ្ញុំ​មាន​ភាព​លំ​នឹង។ ជា​មួយ​នឹង​ដំ​ណាំ​ក្រួច​ឆ្មារ​ឥត​គ្រាប់ ៧ កុង​របស់​គ្រួ​សារ​ ក្រោយ​ពី​ទូទាត់​ចំ​ណាយ​រួច​ស្រេច ក្នុង​មួយ​ខែ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ប្រមាណ​ជិត​ ៤០ លាន​ដុង”។

ដើម្បី​ស្វែង​រក​ច្រក​ចេញ​ប្រ​កប​ដោយ​ចីរ​ភាព​សម្រាប់​ទម្រង់​ក្រូច​ឆ្មារ​ឥត​គ្រាប់នេះ​ នៅ​ឆ្នាំ​ ២០២០ សហ​ករណ៍​កសិកម្ម​ ថាញ់​ជី នៅ​ឃុំ​ហ្វៀង​ហោយ បាន​បង្កើត​ឡើង​ដោយ​មាន​សមា​ជិក​ចូល​រួម​ ១០ នាក់។ ក្រោយ​រយៈ​ពេល​ ២ ឆ្នាំ​ដំ​ណើរ​ការ​មាន​ប្រ​សិទ្ធ​ភាព​ សព្វ​ថ្ងៃ​សមា​ជិក​កើន​ឡើង​ចំ​នួន​ ៤០ នាក់​ ដោយ​មាន​ផ្ទៃ​ដី​ដាំ​សរុប​ ៥៣ ហិក​តា។ លោក​ ង្វៀង​វ៉ាន់​ង្វៀន អនុ​ប្រធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហ្វៀង​ហោយ មាន​ប្រ​សាសន៍ ៖ “សហ​ករណ៍​កសិកម្ម​ ថាញ់​ជី មាន​ភាព​ជំ​នាញ​ក្នុង​ការ​ដាំ​ក្រូច​ឆ្មារ​ឥត​គ្រាប់ ហើយ​បាន​ក្រុម​ហុន​ The Fruit Republic សន្យា​ម៉ៅ​ទិញ​ផលិត​ផល​ ១០០% ដើម្បី​នាំ​ចេញ​ទីផ្សារ​តៃ​វ៉ាន់​ ដោយ​តម្លៃ​លក់​ខ្ពស់​ជាង​តម្លៃ​ទី​ផ្សារ​ ៥.០០០ ដុង​ក្នុង​មួយ​គីឡូ​ក្រាម។ នេះ​ជា​ប្រ​ភេទ​ពូជ​ថ្មី​ ងាយ​ស្រួល​ដាំ​លូត​លាស់​រហ័ស​ ពេល​វេលា​ដាំ​ប្រ​មាណ​ជិត​ ១៨ ខែ។ ក្រូចឆ្មារ អាច​ប្រ​មូល​ផល​បាន​ទាំង​ប្រាំង​វស្សា ប្រ​មូល​ផល​បាន​ពីរ​លើក​ក្នុង​មួយ​ខែ​ អូស​បន្លាយ​បាន​ ៨ ឆ្នាំ​ តម្លៃ​លក់​ក្រូច​នា​បច្ចុប្បន្ន​ពី​ ១៥.០០០ - ៣០.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម។ អា​ស្រ័យ​ទម្រង់​នេះ​ បាន​រួម​ចំ​ណែក​បំ​បាត់​ភាព​អត់​ឃ្លាន​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​លើភូមិ​សាស្រ្ត​ឃុំ​ហ្វៀង​ហោយ”៕

                          សើុង​ម៉ាល័យ​-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ