ជាលេខាសាខាបក្សភូមិបាក់យឹង ឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង លោកឡឹមឃូ តែងជាគំរូឈានមុខក្នុងការចលនាប្រឡងប្រណាំង ជួយប្រជាជនដោយអស់ពីចិត្តនិងកសាងតំបន់ជនបទកាន់តែសម្បូរសប្បាយ។
លោកឡឹមឃូ។
ជាអ្នកធ្លាប់បួសរៀននិងជាគ្រូបង្រៀនអក្សរខ្មែរផង ម្ល៉ោះហើយខណៈពេលចូលនិវត្តន៍ លោកឡឹមឃូ បានមាមីងខ្មែរទំនុកចិត្ត គោរពរាប់អាន។ បច្ចុប្បន្ន លោកបានគណៈចង្អុលការគម្រោងបណ្តុះបណ្តាលភាសាខ្មែរសម្រាប់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិករបស់ខេត្ត អញ្ជើញចូលរួមចងក្រងកម្មវិធីនិងបង្ហាត់បង្រៀនភាសាខ្មែរ។ មិនត្រឹមតែជាគ្រូបង្រៀនបានលើកតម្កើងប៉ុណ្ណោះទេ គាត់ថែមទាំងជាលេខាសាខាបក្សភូមិអស់ពីចិត្ត ជួយប្រជាជនកសាងតំបន់ជនបទបាក់យឹង កាន់តែសម្បូរសប្បាយ។ លោកឡឹមឃូ ឱ្យដឹង៖ “ខ្ញុំអានសៀវភៅជាច្រើននិយាយអំពីអ៊ំហូ ម្ល៉ោះហើយរៀនសូត្រអ៊ំពីរបៀបរស់នៅសាមញ្ញ ជិតស្និទ្ធ និងធ្វើកិច្ចការអ្វីក៏ដើម្បីផលប្រយោជន៍របស់ប្រជាជនដែរ ទោះបីកិច្ចការនោះតូចបំផុតក៏ដោយ។ ខណៈពេលប្រជុំសាខាបក្ស ប្រជុំប្រជាជន ខ្ញុំតែងត្រងត្រាប់ស្តាប់យោបល់ ក្តាប់ពីគោលបំណងរបស់កម្មាភិបាល បក្ខជន ប្រជាជនដើម្បីរួមគ្នាដោះស្រាយនូវការលំបាក ជំពាក់ជំពិន; បង្កការសាមគ្គីក្នុងផ្ទៃក្នុងនិងក្នុងប្រជាជន”។
លោកឡឹមឃូ បង្រៀនថ្នាក់បកប្រែដល់កម្មាភិបាល អ្នករដ្ឋការបុគ្គលិកក្នុងខេត្ត។
ចាប់ពីឆ្នាំ ២០២០ មកទល់ពេលនេះ លោកឡឹមឃូ បានរួមជាមួយរដ្ឋអំណាចភូមិភាគ ចលនាសប្បុរសជនរួមវិភាគទានទឹកប្រាក់បានរាប់រយលានដុង ដើម្បីជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារគោលនយោបាយ ៤៨០ ចំណែកក្នុងឱកាសថ្ងៃបុណ្យទានផ្សេងៗ; សង់ផ្ទះមហាសាមគ្គីជូនគ្រួសារក្រីក្របាន ៩ ខ្នង; កសាងស្ពានជនបទ; ចលនាប្រជាជនបរិច្ចាគដី រួមវិភាគទានទឹកប្រាក់ សម្ភារៈ កម្លាំងពលកម្មដើម្បីកសាងផ្លូវគមនាគមន៍ជនបទក្នុងភូមិ; ដំឡើងអំពូលភ្លើងដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ៣៦ ដាំផ្កា ឈើលម្អសងខាងដងផ្លូវបេតុង៘ ក្រៅពីនេះ លោកថែមទាំងរួមជាមួយអង្គការមហាជន ឧទ្ទេសនាមសមាជិកដល់ធនាគារគោលនយោបាយសង្គម បង្កលក្ខណសម្បត្តិដើម្បីសមាជិកបានបុលទុនអភិវឌ្ឍសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ចាត់បក្ខជនត្រួតពិនិត្យ ណែនាំសមាជិកជ្រើសរើសទម្រង់ធ្វើការរកស៊ីសមស្របជាមួយនឹងលក្ខណៈសេដ្ឋកិច្ចគ្រួសារ ដើម្បីពង្រីកប្រសិទ្ធភាពនៃដើមទុន។ អាស្រ័យហេតុនោះ គ្រួសារក្រីក្រជាច្រើននៅតំបន់ជនបទបាក់យឹង បានបុលទុនដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ លក់ដូរ៘ ដើម្បីបង្កើនប្រាក់ចំណូលលំនឹងជីវភាព។
លោក សើុងសារាញ់ លេខាគណៈកម្មាធិការបក្សឃុំភូមី ឱ្យដឹង៖ “លោកឡឹមឃូ គឺជាបក្ខជនគំរូក្នុងការ “រៀនសូត្រនិងធ្វើតាមឧត្ដមគតិ សីលធម៌ ឥរិយាបថហូជីមិញ” ត្រូវបានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរ។ លោកឡឹមឃូ រស់នៅស្មោះត្រង់ ស្និទ្ធស្នាលនិងជួយប្រជាជនដោយអស់ពីចិត្ត ម្ល៉ោះហើយអ្នកណាក៏គោរពរាប់អានលោក។ អាស្រ័យជាអ្នកមានប្រជាប្រិយ ទើបលោកទទួលជោគជ័យក្នុងការផ្សព្វផ្សាយ ចលនាជនរួមជាតិខ្មែរអនុវត្តល្អគោលការណ៍ គោលមាគ៌ារបស់បក្ស ច្បាប់របស់រដ្ឋ។ អាស្រ័យហេតុនោះ ភូមិស្រុកបាក់យឹងរស់នៅសុខសាន្ត សាមគ្គីជួយគ្នារួមអភិវឌ្ឍ”៕
យ្វីអាញ-លីសៀ