ស្វាហាប់ ស្រឡាញ់អាជីព និងពូកែក្នុងការងារមុខជំនាញ អ្នកកាសែត យ័ញចិន្តា បានទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រគល់ឱ្យទទួលបន្ទុកស្ថាប័នប្រចាំអចិន្រ្តៃយ៍ទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅខេត្តបាកលីវ ។
អ្នកកាសែត យ័ញ ចិន្តា (ឈរទី ៣ រាប់ពីឆ្វេង) ទទួលប័ណ្ណសរសើររបស់គណៈកម្មធិការ
ប្រជាជនខេត្តបាកលីវ។
ឆ្នាំ ២០១០ ក្រោយពីបញ្ចប់មហាវិទ្យាល័យគរុកោសល្យអក្សរសាស្រ្ត យ័ញចិន្តា បានប្រឡងជម្រើសចូលទីភ្នាក់ងារសារព័ត៌មានវៀតណាម ហើយត្រូវបានចាត់មកប្រចាំការនៅខេត្តសុកត្រាំង ក្នុងតួនាទីជាអ្នកយកព័ត៌មាន។ ស្រុកកំណើតនៅសុកត្រាំង ថែមទាំងជាជនជាតិខ្មែរ ម៉្លោះហើយអ្នកកាសែតចិន្តា មានការយល់ដឹងច្រើនអំពីទម្លាប់ផលិតកម្ម ក៏ដូចជាការរស់នៅរបស់ប្រជាជននៅភូមិភាគ ហេតុនោះការងារកាន់តែមានភាពងាយស្រួល។ អ្នកកាសែតចិន្តា បានឱ្យដឹង៖ “ភាពងាយស្រួលរបស់ខ្ញុំក្រៅពីធំដឹងក្តីនៅជនបទនៃខេត្តសុកត្រាំង ថែមទាំងមានឪពុកជាអ្នកកាសែត បម្រើការនៅសារព័ត៌មានភាសាខ្មែរសុកត្រាំង ទើបខ្ញុំរៀនសូត្របានបទពិសោធន៍ច្រើនក្នុងវិស័យសារព័ត៌មាន។ ម្យ៉ាងទៀត ខ្ញុំអានសៀវភៅ កាសែត និងមើលបទយកការណ៍ច្រើន ម៉្លោះហើយទើបមានទុនធានផ្នែកវាក្យស័ព្ទ និងបំណិនក្នុងសរសេរសារព័ត៌មាន”។ អ្នកកាសែត ចិន្តា តែងច្បាមខ្ជាប់ភូមិសាស្រ្ត ឧស្សាហ៍ចុះទៅមូលដ្ឋានដើម្បីយកព័ត៌មាន និងកសាងទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំមូលដ្ឋាន។ ដូច្នេះហើយ អត្ថបទទាំងឡាយរបស់អ្នកកាសែតចិន្តា បានឆ្លុះបញ្ចាំងទាន់ពេលវេលា ខិតជិតជាមួយនឹងភាពជាក់ស្តែងអំពី សកម្មភាព និងព្រឹត្តិការណ៍នៅភូមិភាគ លើគ្រប់វិស័យមានដូច៖ នយោបាយ វប្បធម៌ សង្គម សេដ្ឋកិច្ច។ល។ សុខាភិបាល អប់រំ សន្តិសុខ ការពារប្រទេស… ក្រៅពីនេះ អ្នកកាសែត ចិន្តា ថែមទាំងទទួលបន្ទុកផ្នែកទូរទស្សន៍ផងដែរ ដើម្បីបំពេញតម្រូវការនៃអ្នកសារព័ត៌មានពហុព័ត៌មាន។
ស្វាហាប់ វិនិច្ឆ័យព័ត៌មានរហ័សនិងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការងារ អ្នកកាសែត ចិន្តា បានថ្នាក់ដឹកនាំជឿទុកចិត្ត។ ឆ្នាំ ២០១៦ អ្នកកាសែត ចិន្តា ត្រូវបានស្ថាប័នបញ្ជូនទៅបំពេញការងារនៅទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ អ្នកកាសែត ចិន្តា ឱ្យដឹង៖ ការងាររបស់អ្នកយកព័ត៌មាននៅក្រៅប្រទេស ក្រៅពីការក្តោបក្ដាប់ តាមដានព្រឹត្តិការណ៍រៀបនឹងប្រព្រឹត្តឡើង គឺការប្រកួតប្រជែងផ្នែកព័ត៌មានមានភាពខ្លាំងក្លាណាស់។ ព្រោះថា ក្រៅពីស្ថាប័នប្រចាំអចិន្រ្តៃយ៍របស់វៀតណាម ប្រទេសដទៃក៏មានក្រុមអ្នកយកព័ត៌មាន “ត្រៀមប្រយុទ្ធ” ផងដែរ មានដូចជា៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួររ៉យទ័រ អេអេហ្វភី… ម៉្លោះហើយទាមទារអ្នកយកព័ត៌មាន ត្រូវមានភាពរហ័សរហួន និងពូកែទើបសម្រេចភារកិច្ចដែលថ្នាក់លើប្រគល់។ អ្នកកាសែត ចិន្តា ចែករំលែក៖ “អ្នកយកព័ត៌មានប្រចាំការនៅក្រៅប្រទេសត្រូវម្ចាស់ការខ្លួនឯង ទើបមានព័ត៌មានរហ័ស ទាន់ពេលវេលា និងត្រឹមត្រូវ។ ព្រោះថាស្ថាប័នប្រចាំអចិន្រ្តៃយ៍នានា ស្ថាប័នណាក៏ចង់បានព័ត៌មានផ្តាច់មុខ ម៉្លោះហើយអ្នកយកព័ត៌មានត្រូវតែស្វែងរកព័ត៌មានអំពីព្រឹត្តិការណ៍នេះដោយខ្លួនឯង បន្ទាប់មកត្រូវទំនាក់ទំនងជាមួយ ក្រសួងព័ត៌មានរបស់ប្រទេសមិត្ត ដើម្បីចុះឈ្មោះសុំប័ណ្ណបំពេញការងារ។ ក្រៅពីចេះភាសាប្រទេសមិត្តហើយ អ្នកយកព័ត៌មានត្រូវមានសមត្ថភាព បំណិន និងបទពិសោធន៍គ្រប់គ្រាន់ដើម្បីអនុវត្តព័ត៌មាន។ ទន្ទឹមនឹងនោះ អ្នកត្រូវចេះបើកបររថយន្ត ស្គាល់ផ្លូវ បកប្រែនិងរក្សាសុវត្ថិភាពផ្ទាល់ខ្លួនក្នុងព្រឹត្តិការណ៍សំខាន់ៗនៅកន្លែងដែលខ្លួនប្រចាំអចិន្ត្រៃយ៍”។
មានសមត្ថភាព បំណិន និងបទពិសោធន៍ការងារគ្រប់គ្រាន់ ម៉្លោះហើយក្រោយពី ៣ ឆ្នាំ ប្រចាំអចិន្ត្រៃយ៍នៅប្រទេសកម្ពុជា អ្នកកាសែតចិន្តា ក៏បានវិលត្រឡប់មកមាតុប្រទេសវិញ ហើយបន្តទទួលបន្ទុកប្រចាំអចិន្រ្តៃយ៍ទីភ្នាក់ងារសារព័ត៌មានវៀតណាមខេត្តបាកលីវរហូតមកដល់បច្ចុប្បន្ន។ ពិសេស អ្នកកាសែត ចិន្តា បាននាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនឥស្សរិយយសមិត្តភាពសហប្រតិបត្តិការ៕
យ្វីអាញ