មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

05/06/2023 - 11:02

ពង្រីក​តួនា​ទី​រណសិរ្ស​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​

គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​ចូវ​ថាញ់​ ខេត្ត​ត្រា​វិញ​ តែង​ឈាន​មុខ​ក្នុង​ការ​ឃោស​នា ចលនា​ប្រ​ជា​ជន​ចូល​រួម​ក​សាង​ជន​បទ​ថ្មី​ ឆ្លង​តាម​រយៈ​សកម្ម​ភាព​និង​ទម្រង់​មាន​ប្រ​សិទ្ធ​ភាព​ជា​ច្រើន។

រណសិរ្សស្រុក​ចូវ​ថាញ់​ កាត់​ខ្សែ​បូស​ម្ពោធ​បើក​ឱ្យ​ប្រើ​ប្រាស់​ស្ពាន​ជន​បទ​នៅ​ភូមិ​ថាញ​ទ្រី B ឃុំ​ដា​ឡុក។

លោក​ស្រី​ង្វៀង​ធី​ហុង​យ៉េម ប្រធាន​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ស្រុក​ចូវ​ថាញ់​ ឱ្យ​ដឹង៖ “កំ​ណត់​ច្បាស់​ការ​កសាង​ជន​បទ​ថ្មី​ ដំបូង​បង្អស់​គឺ​ត្រូវ​ធ្វើ​ឱ្យ​អង្គ​ការ​រណសិរ្ស​រឹង​មាំ​ ជីវ​ភាព​របស់​កម្មាភិ​បាល​ សមា​ជិក គណៈ​កម្ម​ការ​ការ​ងារ​រណសិរ្ស ចាប់​ពី​ថ្នាក់​ស្រុក​ដល់​មូល​ដ្ឋាន​ ត្រូវ​បាន​លើក​កម្ពស់​ទាំង​ផ្នែក​ សម្ភារៈ​និង​ស្មារតី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ម៉្លោះ​ហើយ​ រណ​សិរ្ស​ស្រុក​បាន​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ សកម្ម​ភាព​ ភារ​កិច្ច​ជាក់​ស្តែង​ សម​ស្រប​ជា​មួយ​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​ភូមិ​ភាគ។ ឆ្លង​តាម​រយៈ​នោះ​ ពង្រីក​ស្មារតី​ឈាន​មុខ​របស់​កម្មាភិ​បាល​បម្រើ​ការ​ងារ​រណសិរ្ស សមា​ជិក​អង្គ​ការ​មហា​ជន​នានា​ និង​ប្រ​ជា​ជន​ចូល​រួម​ក​សាង​ជន​បទ​ថ្មី”។

រណសិរ្ស​ស្រុក​ចូវ​ថាញ់​ចលនា​កសាង​ស្ពាន​ជន​បទ​នៅ​ភូមិ​ថាញ​ទ្រី B ឃុំ​ដា​ឡុក។

រណ​សិរ្ស​ស្រុក​ ចង្អុល​ការ​រណ​សិរ្ស​ឃុំ​ហ្វា​មិញ​ ហឹុង​មី និង​លឿង​ហ្វា A រៀប​ចំ​ស្ទង់​មតិ​ការ​ពេញ​ចិត្ត​របស់​ប្រ​ជា​ជន​អំ​ពី​លទ្ធ​ផល​អនុវត្ត​កម្ម​វិធី​ ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់។ លទ្ធ​ផល​ ឃុំ​ហ្វា​មិញ​ មាន​គ្រួសារ​ប្រ​ជា​ជន​ពេញ​ចិត្ត​ចំ​នួន​ ២.៤៦២ សម្រេច​ជិត​ ៩៦% បើ​ប្រៀប​ជា​មួយ​នឹង​ចំ​នួន​គ្រួសារ​ដែល​ស្ទង់​មតិ; ឃុំ​ហឹុង​មី មាន​គ្រួសារ​ប្រ​ជា​ជន​ពេញ​ចិត្ត​ចំ​នួន​ ២.០៦២ សម្រេច​ជិត​ ១០០% និង​ឃុំ​លឿង​ហ្វាA មាន​គ្រួសារ​ប្រ​ជា​ជន​ពេញ​ចិត្ត​ចំ​នួន​ ២.០៨៧ សម្រេច​១០០%។ រណ​សិរ្ស​ស្រុក​ និង​ឃុំ​ចលនា​ប្រាក់​បាន​ជាង ​៩ ពាន់​លាន​ដុង​ ឧបត្ថម្ភ​អំ​ណោយ​ដល់​គ្រួសារ​ក្រី​ក្រ​ និង​កសាង​ស្ពាន​ជន​បទ​បាន​ ៥ ខ្សែ។

លោក​ថាច់​ជា នៅ​ភូមិ​ថាញ​ទ្រី B ឃុំ​ដា​ឡុក​ ឱ្យ​ដឹង៖ “ថ្មី​ៗនេះ​ គណៈ​កម្ម​ការ​ការ​ងារ​រណសិរ្ស​ភូមិ​ បាន​បំ​ផុស​ចលនា​កសាង​ឃុំ​ជន​បទ​ថ្មី​ ចលនា​ប្រ​ជា​ជន​រួម​កម្លាំង​ពល​កម្ម​កសាង​ស្ពាន​ជន​បទ​របស់​ភូមិ​ គ្រួសារ​ខ្ញុំ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ និង​កម្លាំង​ពល​កម្ម​ដើម្បី​កសាង។ បច្ចុប្បន្ន​ ស្ពាន​ជន​បទ​បាន​បើក​ឱ្យ​ប្រើ​ប្រាស់​ ប្រ​ជា​ជន​យើង​ខ្ញុំ​បាន​ទទួល​ផល​ច្រើន​ណាស់”។

ការ​កសាង​ស្រុក​ជន​បទ​ថ្មី​ចូវ​ថាញ់​ សម្រេច​ជោគ​ជ័យ​មាន​ការ​រួម​ចំ​ណែក​យ៉ាង​ច្រើន​របស់​រណ​សិរ្ស​ស្រុក។ ដើម្បី​រណសិរ្ស​ពី​ស្រុក​រហូត​ដល់​មូល​ដ្ឋាន​ ដំ​ណើរ​ការ​មាន​ប្រ​សិទ្ធ​ភាព​ ហើយ​រួម​ជា​មួយ​នឹង​ស្រុក​រក្សា​លំ​នឹង​កិត្តិ​នាម​ស្រុក​ ជន​បទ​ថ្មី​ រណសិរ្ស និង​អង្គ​ការ​មហា​ជន​នានា​ នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​ បន្ត​ការ​ផ្លាស់​ថ្មី​វិធាន​ការ​សកម្ម​ភាព​ ជំ​រុញ​ចលនា​សកម្ម​ភាព​ក្នុង​សម្ព័ន្ធ​យុវ​ជន​ សមា​ជិក​និង​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​ ពង្រីក​នូវ​ប្រ​ភព​កម្លាំង និង​ចលនា​ទូទាំង​ប្រ​ជា​ជន​ ចូល​រួម​កសាង​លើក​កម្ពស់​គុណ​ភាព​លក្ខ​ឋាន​ស្រុក​ជន​បទ​ថ្មី៕

                          សើុង​ម៉ាល័យ​-វិមាន​

ចែករំលែកអត្ថបទ