មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

20/03/2023 - 17:00

កូវ​ង៉ាង​ ខិត​ខំ​ដើម្បី​បាន​ទទួល​ស្គាល់​ជាស្រុក​ជន​បទ​ថ្មី​

ដោយ​កំ​ណត់​ច្បាស់​ការ​កសាង​ជន​បទ​ថ្មី​គឺជា​ភារ​កិច្ច​ដ៏​សំ​ខាន់​ ដើម្បី​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ ស្មារតី​របស់​ប្រ​ជា​ជន​ ម្ល៉ោះ​ហើយ​បក្ខ​ភាគ​ រដ្ឋ​អណាច និង​ប្រ​ជា​ជន​ស្រុក​កូវ​ង៉ាង​ ខេត្ត​ត្រា​វិញ​ បាន​ឯក​ច្ឆ័ន្ទ​ខិត​ខំ​ពុះ​ពារ​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​ស្រុក​ជន​បទ​ថ្មី​។​

កសាង​ដង​ផ្លូវ​ជន​បទ​ភូមិ​ផ្នោ​ព្រាម ឃុំ​គឹម​ហ្វា។​

រយៈ​ពេល​ ១២ ឆ្នាំ​ (២០១០-២០២២) ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ សរុប​ប្រ​ភព​កម្លាំង​កៀរ​គរ​កសាង​ជន​បទ​ថ្មី​របស់​ស្រុក​សម្រេច​ជាង​ ១.៨៨១ ពាន់​លាន​ដុង​; ក្នុង​នោះ​ ទឹក​ប្រាក់​ប្រ​ជា​ជន​រួម​វិភាគ​ទាន​បាន​ជាង​ ៤៧,៦១១ ពាន់​លាន​ដុង។​ ប្រ​សិន​បើ​កាល​ពី​ឆ្នាំ​ ២០១០ គ្រួ​សារ​ក្រី​ក្រ​របស់​ស្រុក​ ៨.៧២៨ គ្រួ​សារ​ ស្រូប​អត្រា​ ២៦,៨៦% លុះ​ដល់​ចុង​ឆ្នាំ​ ២០២២ គឺថយ​ចុះ​នៅ​ ៣,៤% ប៉ុណ្ណោះ​។​  ប្រាក់​ចំ​ណូល​ជា​មធ្យម​ភាគ​ក្នុង​មនុស្ស​ម្នាក់ឆ្នាំ​ ២០២២ សម្រេច​ ៦២,៤១ លាន​ដុង​/ឆ្នាំ​ កើន​ ៤៩,៧ លាន​ដុង​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ ២០១០ ។​ បច្ចុប្បន្ន​ ស្រុក​កូវ​ង៉ាង​មាន​ ១៣/១៣ ឃុំ​ បាន​ទទួល​ស្គាល់​ជា​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​; ទីប្រ​ជុំ​ជន​ចំ​នួន​ ២ គឺកូវ​ង៉ាង​និង​មីឡុង​ សម្រេច​បទ​ដ្ឋាន​ក្រុង​ស៊ី​វិល័យ​; មាន​ ៣/១៣ ឃុំ​ បាន​ទទួល​ស្គាល់​ជា​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់។​

លោក​ស្រី​ ង្វៀង​ធីហុង​យ៉េម លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​គឹម​ហ្វា ឱ្យ​ដឹង​៖ “ឃុំ​បាន​កំ​ណត់​ច្បាស់​លក្ខឋាន​ជន​បទ​ថ្មី​ណា​សំ​ខាន់​ គឺត្រូវ​អនុវត្ត​មុន​គេ និង​កំ​ណត់​ច្បាស់​ធ្វើ​ដល់​ណា​រឹង​មាំ​ដល់​នោះ​។​ ស្តី​ពី​ការ​វិនិ​យោគ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​វិញ​ ឃុំ​បាន​កៀរ​គរ​ជា​អតិបរ មា​រាល់​ប្រ​ភព​កម្លាំង​និង​គួប​ផ្សំ​រាល់​ប្រ​ភព​ទុន​ពី​កម្ម​វិធី​ គម្រោង​ជា​ច្រើន​ទៀត​របស់​មជ្ឈិម​ ខេត្ត​ និង​ស្រុក​ដែល​វិនិ​យោគ​លើ​ភូមិ​សាស្រ្ត​ ពិសេស​ ចលនា​ប្រ​ជា​ជន​ចំ​ណាយ​កម្លាំង​ពលកម្ម​ ធន​ធាន​ដើម្បី​កសាង​ជន​បទ​ថ្មី”។​

លោក​ពូ ថាច់​វ៉ាន់​ថាយ នៅ​ភូមិ​ផ្នោ​ព្រាម ឃុំ​គឹម​ហ្វា ឱ្យ​ដឹង​៖ “រយៈ​ពេល​កន្លង​ហើយ​ រដ្ឋ​មាន​គោល​ការណ៍​កសាង​ផ្លូវ​បេ​តុង​ប្រ​វែង​ ១,៤ គ.ម ទទឹង ៣ ម៉ែត្រ។​ គ្រួ​សារ​ខ្ញុំ​បាន​បរិច្ចាគ​ដី​ចំ​នួន​ ១.០០០ ម៉ែត្រ​ការ៉េ​ និង​ចលនា​មាមីង​រួម​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ ដើម្បី​ប្រ​ជា​ជន​ភូមិ​ស្រុក​ទទួល​បាន​ប្រ​យោជន៍​ រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី​”។​ លោក​ពូ​កៀង​កុង​ចាញ់​ នៅ​ភូមិ​ត្រកួន​ ឃុំ​គឹម​ហ្វា ឱ្យ​ដឹង​៖ “ដើម្បី​ជួយ​ប្រ​ជា​ជន​ផលិត​ស្រូវ​មាន​ប្រ​សិទ្ធ​ភាព​ បង្កើន​ប្រាក់​ចំ​ណូល​ ឃុំ​បាន​បំ​ផុស​ចលនា​កសាង​ទម្រង់​វាល​ស្រែ​ខ្នាត​ធំ​។​ ដូច្នេះ​ គ្រួ​សារ​ខ្ញុំ​បាន​ចូល​រួម​ដោយ​មាន​ផ្ទៃ​ដី​ ២,៣ ហិក​តា​ផង​ដែរ​។​ ខណៈ​ចូល​រួម​វាល​ស្រែ​ខ្នាត​ធំ​ កសិករ​ត្រូវ​បាន​ផ្នែក​ជំ​នាញ​ណែ​នាំ​បច្ចេក​ទេស។​ ម្យ៉ាង​ទៀត​ ទិន្ន​ផល​ស្រូវ​ក្នុង​វាល​ស្រែ​ខ្នាត​ធំ​កើន​ច្រើន​ជាង​ បើ​ប្រៀប​ធៀប​នឹង​ការ​ផលិត​ក្រៅ​ពី​ទម្រង់​ប្រ​មាណ​ ០,៥ តោន​/ហិក​តា​ បាន​ជា​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​លំ​នឹង​”។​

បច្ចុប្បន្ន​ ស្រុក​កូវ​ង៉ាង​ជា​សារ​វន្ត​បាន​សម្រេច​ ៩/៩ លក្ខឋាន​ស្រុក​ជន​បទ​ថ្មី។​ លោក​ស្រី​ ត្រឹង​ធីគឹម​ជុង លេខា​គណៈ​កម្មា​ធិការ​បក្ស​ស្រុក​កូវ​ង៉ាង​ ឱ្យ​ដឹង​៖ “រយៈ​ពេល​ខាង​មុខ​ ស្រុក​ផ្តុំ​កម្លាំង​ចង្អុល​ការ​កសាង​ស្រុក​ជន​បទ​ថ្មី​ ទន្ទឹម​នឹង​នោះ​ រក្សា​ខ្ជាប់​ឃុំ​ដែល​សម្រេច​បទ​ដ្ឋាន​ ក្នុង​នោះ​ បង្កើន​ការ​ទាក់​ទាញ​រាល់​ប្រ​ភព​កម្លាំង​សម្រាប់​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​ ដោយ​អា​ទិភាព​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​ដែល​ជា​សំ​ខាន់​; ជំ​រុញ​រចនា​សម្ព័ន្ធ​ឡើង​វិញ​ផ្នែក​កសិកម្ម​ សំ​ដៅ​បង្រើន​កម្រិត​រស់​នៅ​របស់​ប្រ​ជា​ជន​ ដើម្បី​ស្រុក​កូវ​ង៉ាង​ឆាប់​បាន​ទទួល​ស្គាល់​ជា​ស្រុក​ជន​បទ​ថ្មី​”៕​

                          សើុង​ម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ