នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេស ប៊ូយថាញសើុង បានទទួលជួបលោកស្រី ជា គឹមថា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសវៀតណាម អញ្ជើញមកជួបសម្ដែងការគួរសមក្នុងឱកាសបំពេញភារកិច្ច។
រដ្ឋមន្ត្រីការបរទេស ប៊ូយថាញសើុង ទទួលបដិសណ្ឋារៈលោកស្រី ជា គឹមថា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសវៀតណាម អញ្ជើញមកជួបសម្ដែងការគួរសមក្នុងឱកាសបំពេញភារកិច្ច។
ក្នុងឱកាសជំនួប រដ្ឋមន្ត្រី ប៊ូយថាញសើុង សម្ដែងភាពរីករាយចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លា គ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីររយៈពេលកន្លង ពិសេសគឺក្នុងវិស័យ ការពារប្រទេស-សន្តិសុខសេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគទេសចរណ៍និងទំនាក់ទំនងប្រជាជន។ លោក រដ្ឋមន្ត្រី ស្នើភាគីទាំងពីរសហការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងថ្នាក់កំពូល រៀបចំយន្តការសហប្រតិបត្តិការទ្វេភាគីសំខាន់ៗក្នុងពេលខាងមុខ ដូចជាកិច្ចប្រជុំលើកទី ២០ នៃគណៈកម្មាធិការចម្រុះវៀតណាម - កម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកទេសនិងកិច្ចប្រជុំលើកទី ១២ ស្ដីពីកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍បណ្ដាខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា។
ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រី ប៊ូយថាញសើុង សំណើឯកអគ្គរាជទូត ជាគឹមថា យកចិត្តទុកដាក់ជួយជំរុញខាងកម្ពុជា បន្តយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលដល់អ្នកមានដើមកំណើតវៀតណាមកំពុងរស់នៅ ធ្វើការរៀនសូត្រនៅកម្ពុជា រួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍរបស់កម្ពុជា និងទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ។
ឯកអគ្គរាជទូត ជាគឹមថា សម្ដែងនូវមោទនភាពពេលបានទទួលតួនាទីជាឯកអគ្គរាជទូតស្រ្តីដំបូងរបស់កម្ពុជា ប្រចាំនៅវៀតណាម; នាំពាក្យផ្ដាំផ្ញើសួរសុខទុក្ខរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ដល់រដ្ឋមន្ត្រី ប៊ូយថាញសើុង; សម្ដែងភាពរីករាយនៅពេលប្រទេសទាំងពីរ ទើបសហការរៀបចំនូវព្រឹត្តិការណ៍សំខាន់ៗ ក្នុងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ ២០២២ ប្រកបដោយជោគជ័យ; ទន្ទឹមនឹងនោះ បង្ហាញនូវបំណងចង់បានវៀតណាម បន្តគាំទ្រ និងចែករំលែកបទពិសោធន៍ ដើម្បីកម្ពុជារៀបចំជោគជ័យ SEA Games ៣២ នៅពេលខាងមុខ។ លោកស្រីឯកអគ្គរាជទូត អំណះអំណាង នឹងខិតខំប្រឹងប្រែងយកអស់ពីសមត្ថភាព ដើម្បីរួមចំណែកជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែស្អិតល្មួត និងប្រសិទ្ធភាព; ព្រមជាមួយនោះ បង្ហាញនូវបំណងចង់សហការជិតស្និទ្ធជាមួយក្រសួងការបរទេស ក៏ដូចជា ស្ថាប័នជាប់ពាក់ពន្ធរបស់វៀតណាម ដើម្បីបន្តពូនជ្រំនូវចំណងមិត្តភាពជាអ្នកជិតខាងល្អរវាងវៀតណាមនិងកម្ពុជា៕
ប្រភពៈ កាសែតជនជាតិនិងអភិវឌ្ឍន៍ - ប្រែសម្រួលៈ ពេជ្រសឿន