មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

06/03/2023 - 17:24

គំ​រូ​ឆ្នើម​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​

លោក​លីអ៊ុក នៅ​ភូមិ​ត្បូង​នាយ ឃុំ​ចូវ​ដៀង ស្រុក​កូវ​កែ​ ខេត្ត​ត្រា​វិញ។​ គាត់​គឺជា​អ្នក​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​សាង​សង់​សាលា​រៀន​ ផ្លូវ​គមនា​គមន៍​ អា​គារ​វប្បធម៌​សហគមន៍ ​រួម​ចំ​ណែ​ក​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ​។​

ប្ដី​ប្រ​ពន្ធ​លោក​លីអ៊ុក (អង្គុយ​កណ្ដាល) កំ​ពុង​ពិភាក្សា​យោ​បល់ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​។​

លោក ឃឺវ​ជីកឿង​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ចូវ​ដៀង បញ្ជាក់​៖ “ចលនា​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជីមិញ​” នៅ​ឃុំ​ចូវ​ដៀង ត្រូវ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​ ម្ល៉ោះ​ហើយ​កម្មា​ភិបាល​និង​ប្រ​ជា​ជន​ចូល​រួម​យ៉ាង​សកម្ម​។​ ក្នុង​នោះ​ មាន​គ្រួ​សារ​លោក​លីអ៊ុក ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ជាង​ ១.០០០ម២ ព្រម​ទាំង​ថវិកា​និង​កម្លាំង​ពលកម្ម​ដើម្បី​ធ្វើ​ផ្លូវ​សាលា​រៀន​និង​អា​គារ​វប្បធម៌​ សហគមន៍​នៅ​ភូមិ​ត្បូង​នាយ។​ លោក​លី​អ៊ុក តែង​បាន​ប្រ​ជា​ជន​ក្នុង​ភូមិ​គោ​រព​រាប់​អាន និង​បាន​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ចូវ​ដៀង ជូន​លិខិត​សរ​សើរ​ចំ​ពោះ​ស្នា​ដៃ​ក្នុង​ចលនា​ “ទូទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជន​បទ​ថ្មី​ ក្រុង​ស៊ី​វិ​ល័យ​”។​ 

ប្ដី​ប្រ​ពន្ធ​លោក​លី​អ៊ុក (ឈរ​ខាង​ឆ្វេង​) បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​នៅ​ភូមិ​ត្បូង​នាយ។​ 

ក្នុង​នា​មជាអ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ លោក​លីអ៊ុក តែង​បញ្ចេញ​អស់​ពី​សមត្ថ​ភាព​របស់​ខ្លួន​ រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​អនុវត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ​ ពង្រឹង​ទំ​នុក​ចិត្ត​ប្រ​ជា​ជន​ចំ​ពោះ​ការ​ដឹក​នាំ​របស់​បក្ស​ ដោយ​កៀរ​គរ​ជន​រួម​ជាតិ​ខ្មែរ​ច្រើន​កុះ​ករ​ចូល​រួម​ចលនា​នៅ​ភូមិ​ភាគ។​ កាល​ពី​មុន​ ផ្លូវ​តភ្ជាប់​ភូមិ​នៅ​តូច​ចង្អៀត​ ទទឹង ២ ម៉ែ​ត្រ រដូវ​វស្សា​ភក់​ជ្រាំ​ពិបាក​ធ្វើ​ដំ​ណើរ។​ ឃើញ​ដូច្នោះ​ លោក​លី​អ៊ុក ក៏​ព្យា​យាម​កៀរ​គរ​ប្រ​ជា​ជន​បរិច្ចាគ​ដី​ កម្លាំង​កសាង​ផ្លូវ​។​ មក​ទល់​បច្ចុប្បន្ន​ ទទឹងផ្លូវ​តភ្ជាប់​ភូមិ​បាន​ពង្រីក​ទូលាយ​ ៣ ម៉ែត្រ និង​មាន​ចាក់​កៅ​ស៊ូ​ជួយ​មាមីង​ធ្វើ​ដំ​ណើរ​ទៅ​មក​ងាយ​ស្រួល​។​ ក្នុង​សកម្ម​ភាព​របស់​ភូមិ​ លោក​និង​គ្រួ​សារ​តែង​ជា​គំរូ​អនុវត្ត​មុន​ ក្រោយ​មក​ទើប​ផ្សព្វ​ផ្សាយ​កៀរ​គរ​លើក​ទឹក​ចិត្ត​ បង​ប្អូន​មាមីង​អនុវត្ត​តាម។​ ចំ​ពោះ​ទង្វើ​និង​សម្ដី​និយាយ​របស់​លោក​ បង​ប្អូន​មាមីង​ក្នុង​ភូមិ​ត្បូង​នាយ ក៏​ស្រុះ​ស្រួល​គាំ​ទ្រ ហើយ​ចូល​រួម​បរិច្ចាគ​ដី​កសាង​ជន​បទ​ថ្មី។​ លោក​លី​អ៊ុក ឱ្យ​ដឹង​៖ “អនុវត្ត​ចលនា​កសាង​ជន​បទ​ថ្មី​ ខ្ញុំ​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ កៀរ​គរ​ប្រ​ជា​ជន​បរិច្ចាគ​ដី​ ខ្ញុំ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ជាង​ ១.០០០ ម២។​ ខ្ញុំ​តែង​ប្រឹង​ប្រែង​ ផ្សព្វ​ផ្សាយ​ កៀរ​គរ​មាមីង​ចូល​រួម​កសាង​ជន​បទ​ថ្មី​ ការ​ពារ​បរិស្ថាន​ ហើយ​បាន​មាមីង​ឯក​ភាព​គាំ​ទ្រ។​ ក្រៅ​ពី​កិច្ច​ការ​កៀរ​គរ​មាមីង​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ ខ្ញុំ​នៅ​ទាំង​ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​ទៀត​ផង​”។​

លោក​ហ្វិញ​កុង​ហា​ ប្រ​ធាន​គណៈ​កម្ម​ការ​ការ​ងារ​រណសិរ្ស​ភូមិ​ត្បូង​នាយ ឱ្យ​ដឹង​៖ “គ្រួ​សារ​ លោក​លីអ៊ុក តែង​បាន​ប្រ​ជា​ជន​ក្នុង​ភូមិ​ទុក​ចិត្ត​ ភូមិ​ត្បូង​នាយ​តែង​សាមគ្គី​និង​ឯក​ភាព​ខ្ពស់​ក្នុង​រាល់​កិច្ច​ការ​ ជា​ពិសេស​គឺក្នុង​អនុវត្ត​ចលនា​ប្រ​ឡង​ប្រ​ណាំង​កសាង​ផ្លូវ​ជន​បទ​ថ្មី​សព្វ​ថ្ងៃ​”៕​

                             សើុង​ម៉ាល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ