មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

27/02/2023 - 16:42

អស់​ពី​ចិត្ត​ក្នុង​ការ​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​

គ្រូ​ពេទ្យ​ហ្វិញ​ត្វឹង​ បម្រើ​ការ​ងារ​នៅ​ដំ​ណា​ក់​សុខា​ភិបាល​ឃុំ​ដាឡុក​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ តែង​បាន​អ្នក​ជំ​ងឺ​ស្រ​ឡាញ់​រាប់​អាន ពី​ព្រោះ​បង​តែង​អស់​ពី​ចិត្ត​ក្នុង​ការ​ថែទាំ​អ្នក​ជំ​ងឺ​។​

គ្រូ​ពេទ្យ​ហ្វិញ​ត្វឹង​ កំ​ពុង​ធ្វើ​សំ​ណុំ​លិខិត​អ្នក​ជំ​ងឺ។​

កើត​និង​ធំ​ដឹងក្តី​ក្នុង​គ្រួ​សារ​កសិករ​ក្រី​ក្រ​មួយ​នៅ​ភូមិ​ចុង​ទង់​ ឃុំ​ដា​ឡុក​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ កាល​ពី​កុមារ​ភាព​ហ្វិញ​ត្វឹង​ បាន​បង្ហាញ​ពី​ភាព​សង្វាត​រៀន​សូត្រ​ ដែល​មាន​បំ​ណង​រៀន​មុខ​វិជ្ជា​ពេទ្យ​ ដើម្បី​ក្លាយ​ជា​គ្រូ​ពេទ្យ​ព្យា​បាល​ជំ​ងឺ​ដល់​មាមីង​ក្រី​ក្រ​ក្នុង​ភូមិ​ស្រុក។​

ឆ្នាំ​ ២០១៤ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ ហ្វិញ​ត្វឹង​ បាន​ទទួល​មក​បម្រើ​ការ​ងារ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ដាឡុក​ ស្រុក​ចូវ​ថាញ់ រហូត​មក​ដល់​សព្វ​ថ្ងៃ។​ គ្រូ​ពេទ្យ​ហ្វិញ​ត្វឹង​ ឱ្យ​ដឹង​៖ “ខ្ញុំ​តែង​ធ្វើ​ការ​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ “ធ្វើ​ដើម្បី​ប្រ​ជា​ជន​ស្រ​ឡាញ់​ និង​មាន​ទំ​នុក​ចិត្ត​” នោះ​គឺជា​ការ​វាស់​ស្ទង់​មួយ​ដ៏​មាន​ប្រ​សិទ្ធ​ភាព​របស់​យើង​ក្នុង​ការ​ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។​ ទោះ​បីដំ​ណាក់​សុខា​ភិបាល​ឃុំ​ចម្ងាយ​ពី​មន្ទីរ​ពេទ្យ​ស្រុក​មិន​ដល់​ ១០ គ.មក៏​ដោយ​ ប៉ុន្តែ​មាន​អ្នក​ជំ​ងឺ​មក​ពិនិត្យ​និង​ព្យា​បាល​ច្រើន។​ មធ្យម​ភាគ​ក្នុង​មួយ​ថ្ងៃ​ មាន​អ្នក​មក​ពិនិត្យ​និង​ព្យា​បាល​ជំ​ងឺ​ពី​ ៤០-៥០ លើក​នាក់”។​

គ្រូ​ពេទ្យ​ហ្វិញ​ត្វឹង​ កំ​ពុង​ពិនិត្យ​ជំ​ងឺ​ជូន​ប្រ​ជា​ជន​។​

ដាឡុក​ជាឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ៧០% នៃ​ចំ​នួន​ប្រ​ជា​ជន​សរុប​ទូទាំង​ឃុំ​។​ អា​ស្រ័យ​ហេតុ​នោះ​ គ្រូ​ពេទ្យ​ហ្វិញ​ត្វឹង​ តែង​និយាយ​ ២ ភាសា​គឺវៀត-ខ្មែរ​ ដើម្បី​ផ្សព្វ​ផ្សាយ​ ណែ​នាំ​ប្រ​ជា​ជន​ក្នុង​ការ​បង្ខិត​ជិត​រាល់​ព័ត៌​មាន​អំ​ពី​សុខ​ភាព​ ការ​ព្យា​បាល​និង​ប្រើ​ប្រាស់​ថ្នាំ។ល។​ ពូថាច់​វៀង​ នៅ​ភូមិ​ចុង​ទង់​ ឃុំ​ដា​ឡុក​ ឱ្យ​ដឹង​៖ “គ្រូ​ពេទ្យ​ហ្វិញ​ត្វឹង​ តែង​អស់​ពី​ចិត្ត​ថែទាំ​សុខ​ភាព​មាមីង​នៅ​ទីនេះ​។​ ខ្ញុំ​មាន​ជំ​ងឺ​សម្ពាធ​ឈាម​ខ្ពស់​ ទឹក​នោម​ផ្អែម​ មាន​ពេល​ខ្លះ​ក៏​ត្រូវ​ពឹង​គ្រូ​ពេទ្យ​ហ្វិញ​ត្វឹង​ យក​ថ្នាំ​មក​ឱ្យ​ដល់​ផ្ទះ​ផង​ដែរ​។​ សព្វ​ថ្ងៃ​ សុខ​ភាព​ខ្ញុំ​គ្រាន់​បើ​ជាង​មុន​ច្រើន។​ គ្រូ​ពេទ្យ​ហ្វិញ​ត្វឹង​ គាត់​អស់​ពី​ចិត្ត​នឹង​អ្នក​ជំ​ងឺ​ណាស់​ ម្ល៉ោះ​ហើយ​គាត់​តែង​បាន​មាមីង​ស្រ​ឡាញ់​រាប់​អាន”។​

អ្នក​ស្រី​វ៉ធីហុង​ ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ដា​ឡុក​ ឱ្យ​ដឹង​៖ “គ្រូ​ពេទ្យ​ហ្វិញ​ត្វឹង​ ជា​បក្ខ​ជន​វ័យ​ក្មេង​ សកម្ម​តែង​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ងារ​ និង​សម្រេច​ភារ​កិច្ច​ល្អ​ដែល​ដំ​ណាក់​ប្រ​គល់​ឱ្យ​។​ មាន​អ្នក​ជំ​ងឺ​ជា​ជន​ជាតិ​ខ្មែរ​ជា​ច្រើន​ ដែល​មក​ពិនិត្យ​ព្យា​បាល​ តែង​បាន​គ្រូ​ពេទ្យ​ហ្វិញ​ត្វឹង​ជួយ​បក​ប្រែ​ពន្យល់​ជា​ភាសា​ខ្មែរ​ ដើម្បី​គ្រូ​ពេទ្យ​និង​វេជ្ជ​បណ្ឌិត​អាច​នឹង​ពិនិត្យ​ព្យា​បាល​បាន​ល្អ​ប្រ​សើរ​”៕​

                            សើុង​ម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ