ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/02/2023 - 09:18

អា​ជីវ​កម្ម​វៀត​ណាម​នៅ​កម្ពុជា​ ជំ​រុញ​កិច្ច​សហប្រតិ​បត្តិ​ការ​រួម​គ្នា​អភិវឌ្ឍន៍

នៅ​រាជ​ធានី​ភ្នំ​ពេញ​ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ក្លិប​អា​ជីវ​កម្ម​វៀត​ណា​មនៅ​កម្ពុជា​ ទើប​រៀប​ចំ​កិច្ច​ជំ​នួប​អា​ជីវ​កម្ម​វៀត​ណា​ម និង​អា​ជីវ​កម្ម​ខ្មែរ​មាន​ដើម​កំ​ណើត​វៀត​ណាម​នៅ​កម្ពុជា​។​

 ​  ទិដ្ឋ​ភាព​នៃ​កិច្ច​ប្រ​ជុំ​។​ 

បច្ចុប្បន្ន​ វៀត​ណាម​ជាប់​ចំ​ណាត់​ថ្នាក់​លេខ​ ៣ ក្នុង​ចំ​ណោម​ដៃ​គូពាណិជ្ជ​កម្ម​ធំ​ជាង​គេ​របស់​កម្ពុជា​ បន្ទាប់​ពី​អា​មេរិក​និង​ចិន​។​ កម្ពុជា​ជាប់​ចំ​ណាត់​ថ្នាក់​លេខ​ ២ ក្នុង​ចំ​ណោម​ ៧៩ ប្រ​ទេស​ និង​តំ​បន់​ដែល​វៀត​ណាម​វិនិ​យោគ​នៅ​បរ​ទេស​។​ ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ សហគមន៍​អា​ជីវ​កម្ម​វៀត​ណាម​នៅ​កម្ពុជា​ មាន​ការ​រួម​ចំ​ណែក​ច្រើន​ក្នុង​សកម្ម​ភាព​សុខុមាល​ភាព​សង្គម​របស់​កម្ពុជា​ កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ច្រើន​ បង្កើត​ការ​ងារ​ជូន​កម្ម​ករ​ក្នុង​ស្រុក​រាប់​ពាន់​នា​ក់ បាន​រដ្ឋា​ភិបាល​និង​ប្រ​ជា​ជន​កម្ពុជា​វាយ​តម្លៃ​ខ្ពស់​។​ រាល់​បទ​អន្ត​រា​គមន៍​ដែល​បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រ​ជុំ​ ផ្ដោត​សំ​ខាន់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​ បង្កើន​ការ​តភ្ជាប់​រវាង​អា​ជីវ​កម្ម​វៀត​ណា​ម និង​អា​ជីវ​កម្ម​ខ្មែរ​មាន​ដើម​កំ​ណើត​វៀត​ណា​ម បង្កើត​ជា​បណ្ដាញ​ព័ត៌​មាន​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ជម្នះ​លំ​បាក​ក្នុង​វិស័យ​អា​ជីវ​កម្ម​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​រួម​គ្នា​អភិវឌ្ឍន៍ សំ​ដៅ​រួម​ចំ​ណែក​កាន់​តែច្រើន​ថែម​ទៀត​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​នៃ​ប្រ​ទេស​នី​មួយៗ​។​

ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ​ ឯក​អគ្គ​រដ្ឋ​ទូត​វៀត​ណាមប្រ​ចាំ​នៅ​កម្ពុជា​ ង្វៀង​ហ្វីតាំង​ បាន​ស្នើ​ដល់​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌​មាន​ និង​ស្ថាន​ភាព​អំ​ពី​កម្ពុជា​ ទំ​នាក់​ទំ​នង​វៀត​ណា​ម-កម្ពុជា​ ក៏​ដូច​ជា​ធ្វើ​បច្ចុប្បន្ន​ភាព​ពី​គោល​ការណ៍​ គោល​នយោ​បាយ​ថ្មី​ ស្ដី​ពី​ពាណិជ្ជ​កម្ម​ វិនិ​យោគនៅ​កម្ពុជា​ ផ្ដើម​ពី​នោះ​ បង្កើត​ឡើង​នូវ​គោល​នយោ​បាយ​ យុទ្ធ​សាស្រ្ត​ធ្វើ​អា​ជីវ​កម្ម​នៅ​កម្ពុជា​ មាន​ប្រ​សិទ្ធ​ភាព​និង​សមស្រប​។​ ឯក​អគ្គ​រដ្ឋ​ទូត​វៀត​ណាម ង្វៀង​ហ្វីតាំង​ បាន​សំ​ណូម​ពរ​ប្រ​មែ​ប្រ​មូល​នូវ​សំ​ណើ​លើក​ឡើង​របស់​អា​ជីវ​កម្ម​ ជា​មួយ​នឹង​ស្ថាប័ន​មាន​សមត្ថ​កិច្ច​នៃ​ប្រ​ទេស​ទាំង​ពីរ ដើម្បី​មាន​ទិស​ដៅ​ឧបត្ថម្ភ​សម​ស្រប​ ជំ​រុញ​ដំ​ណើរ​ការ​វិនិ​យោគ​និង​ធុរកិច្ច​របស់​អា​ជីវ​កម្ម​វៀត​ណាម​នៅ​កម្ពុជា​៕​

               យោ​ង៖  VOV បកប្រែ៖ ថាច់​ធី

ចែករំលែកអត្ថបទ