មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

31/01/2023 - 08:46

អត្ថ​ប្រយោជន៍​របស់​ចំ​បើង

មិន​ទុក​ចំ​បើង​ចោល​ទទេៗ ឬដុត​ចោល​ក្នុង​វាល​ស្រែ កសិករ​ជា​ច្រើន​នៅ​ក្រុង​កឹង​ធើ បាន​ប្រ​មូល​យក​ចំ​បើង​ដើម្បី​បណ្តុះ​ផ្សិត​និង​ច្នៃ​ធ្វើ​ជីកំ​ប៉ុស​បន្ទាប់​ពី​បណ្តុះ​ផ្សិត​រួច​។ ដំ​ណើរ​ការ​នេះ​ មិន​ត្រឹម​តែ​ជួយ​កសិករ​បង្កើន​ខ្សែ​សង្វាក់​តម្លៃ​ដើម​ស្រូវ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​ក្នុង​ការ​បង្កើត​ការ​ងារ​ធ្វើ​ និង​បង្កើន​ប្រាក់​ចំ​ណូល​ដល់​ពល​ករ​ជា​ច្រើន​នៅ​ជន​បទ​ទៀត​ផង​។

ម៉ាស៊ីន​មូរ​ចំ​បើង។

ប៉ុន្មាន​ឆ្នាំ​មក​នេះ​ កសិករ​ធ្វើ​ស្រែ​អាច​ប្រ​មូល​ចំ​បើង​បាន​ងាយ​ស្រួល ដោយ​សារ​មាន​ម៉ា​ស៊ីន​មូរ​ចំ​បើង និង​សេវា​កម្ម​ប្រមូល​ចំ​បើង​ដោយ​តម្លៃ​ជួល​មូរ​ប្រ​មាណ​ពី​ ៩.០០០-១០.០០០ ដុង​/ដុំ​។ កសិករ​អាច​ប្រ​មូល​ចំ​បើង​បាន​ពី​ ១៤០-១៦០ ដុំ​ក្នុង​មួយ​ហិក​តា។ ចំ​បើង​ប្រមូល​បាន​មក​ក្រោយ​ពី​ធ្វើ​ស្រូវ កសិករ​ទុក​សម្រាប់​បណ្ដុះ​ផ្សិត​ឬលក់​ចំ​បើង​ក្នុង​តម្លៃ​ ២០.០០០-២៦.០០០ ដុង​/ដុំ​ ឬ​ខ្ពស់​ជាង​។ អា​ស្រ័យ​ដោយ​ពង្រីក​ការ​បណ្ដុះ​ផ្សិត​ចំ​បើង ពល​ករ​ជា​ច្រើន​នៅ​តាម​ជន​បទ​មាន​ឱកាស​បង្កើន​ប្រាក់​ចំ​ណូល​ដោយ​ការ​ចូល​រួម​ក្នុង​ដំណើរ​ការ​បណ្ដុះ​ផ្សិត ប្រ​មូល​ផល​ទិញ​ និង​លក់​ផ្សិត​ចំ​បើង។ ចំ​ពោះ​តម្លៃ​ជួល​កម្មករ​បណ្ដុះនិង​ប្រមូល​ផល​ផ្សិត​ចំ​បើងពី​ ២៥.០០០- ៣០.០០០ ដុង​/ម៉ោង​។ រដូវ​កាល​បណ្ដុះផ្សិត​ចំ​បើងមាន​រយៈ​ពេល​ប្រ​មាណ​ ១ ខែ​ប៉ុណ្ណោះ​ ហើយ​ចំ​បើង ១ ដុំ​នៅ​ពេល​យក​ទៅ​បណ្ដុះ​ផ្សិត អាច​ផ្តល់​ទិន្ន​ផល​រហូត​ដល់​ ១,៥-២ គីឡូ​ក្រាម។ ប្រសិន​បើ​តម្លៃ​លក់​ផ្សិតចំ​បើង​នៅ​កម្រិត​ពី​ ៥០.០០០-៦០.០០០ ដុង​/គីឡូ​ក្រាម ក្នុង​ចំ​បើង ១​ដុំ​ៗ អាច​ជួយ​បង្កើន​ប្រាក់​ចំ​ណូល​បាន​ខ្ពស់​ពី​ការ​បណ្ដុះ​ផ្សិត​នេះ​។ ចំ​បើង​បន្ទាប់​ពី​បណ្ដុះ​ផ្សិតរួច​ ត្រូវ​ហាល​ឱ្យ​ស្ងួត​ដើម្បី​ច្នៃ​ធ្វើ​ជី​កំ​ប៉ុស​បាន​យ៉ាង​ល្អ​ កសិករ​អាច​ប្រើ​សម្រាប់​ដាក់​បន្លែ ផ្កា លម្អ​ និង​ដាំដំ​ណាំ​ផ្សេង​ៗ។ តម្លៃ​ចំ​បើង​បន្ទាប់​ពី​បណ្ដុះ​ផ្សិត​រួច​ បច្ចុប្បន្ន​លក់​ក្នុង​តម្លៃ​ប្រ​មាណ​ ១០០.០០០ ដុង​ ក្នុង​មួយ​បាវ​ទម្ងន់​ ៤០ គីឡូ​ក្រាម។ 

ចំ​បើង​បណ្ដុះ​ផ្សិត។

ដោយ​ការ​គាំ​ទ្រ​ពី​ផ្នែក​កសិកម្ម​ក្រុង​កឹង​ធើ និង​អង្គ​ភាព​ពាក់​ព័ន្ធ​ បច្ចុប្បន្ន​កសិករ​នៅ​ក្រុម​សហ​ករណ៍​កសិដ្ឋាន​បៃ​តង​នៅ​សង្កាត់​តឹង​ហុឹង ខណ្ឌ​ថូក​ណូក​ បាន​ប្រើ​ប្រាស់​ចំ​បើង​គួប​ផ្សំ​នឹង​អនុផល​ផ្សេង​ៗក្នុង​ការ​ដាំ​ដុះ​និង​ចិញ្ចឹម​សត្វ​ ដើម្បី​ច្នៃ​ធ្វើ​ជីកំ​ប៉ុស​ចម្រុះ​។ ក្រុម​សហ​ករណ៍​កសិដ្ឋាន​បៃ​តង​បាន​ធ្វើ​ការ​វេច​ខ្ចប់​ផលិត​ផល​ដាក់​ជា​បាវ​ ២០ គីឡូ​ក្រាម និង​កញ្ចប់ ២,៥ គីឡូ​ក្រាម​លក់​ក្នុង​តម្លៃ​ ៨០.០០០ ដុង​/កា​រុង​ និង​ ១២.០០០ ដុង​/កញ្ចប់៕

                                  វ៉ាន់​កុង​-ទីទុយ​

ចែករំលែកអត្ថបទ