លោកគ្រូថាច់អូន អាយុជាង ៧០ ឆ្នាំ កើតនិងធំដឹងក្ដីនៅភូមិស្វឹងមិញ ២ ឃុំវុងលីម ខេត្តវិញឡុង ទើបគាត់យល់ច្បាស់ពីជីវភាពគ្រួសារនីមួយៗក្នុងភូមិស្រុក។ លោកគ្រូអូន មានប្រសាសន៍៖ ត្រង់នេះហើយគឺជាឧត្តមភាពរបស់លោកគ្រូ ពេលដែលក្លាយជាអ្នកមានប្រជាប្រិយនៅមូលដ្ឋាន។
លោកគ្រូថាច់អូន។
លោកគ្រូអូន ជាកូនប្រុសពៅក្នុងគ្រួសារធូរធារមួយ ដូច្នេះគាត់បានឪពុកម្តាយឱ្យទៅរៀននៅសាលារៀនខេត្ត។ ក្រោយមកក៏បានចូលវត្តសាងផ្នួស បានព្រះសង្ឃបង្រៀនអក្សរខ្មែរ។ លោកគ្រូអូន រៀបរាប់៖ “កាលនៅជាសិស្ស ខ្ញុំសង្កេតឃើញភាពថ្លៃថ្នូរ និងភាពស្ម័គ្រស្មោះរបស់លោកគ្រូអ្នកគ្រូ ហើយក៏ស្រឡាញ់អាជីពជាគ្រូបង្រៀនតាំងពីពេលណាក៏មិនដឹង។ ប្រាប់ពីបំណងប្រាថ្នារបស់ខ្លួន ឪពុកម្តាយគាត់ក៏ពេញចិត្តដែរ។ ក្រោយពីលាចាកសិក្ខាបទ ខ្ញុំក៏ក្លាយជាគ្រូបង្រៀន រួចហើយត្រឡប់មកបង្រៀននៅសាលាក្បែរផ្ទះវិញ”។
អស់រយៈពេលជាង ៣០ ឆ្នាំ ជាគ្រូបង្រៀននៅសាលារៀនមួយកន្លែង លោកគ្រូអូន តែងយកចិត្តទុកដាក់ដល់សិស្សគ្រប់រូបដូចកូនចៅក្នុងគ្រួសារ។ សម្រាប់លោកគ្រូ ការបង្រៀនមិនត្រឹមតែជាអាជីពប៉ុណ្ណោះទេ តែក៏ជាចំណង់ ចំណូលចិត្តរបស់គាត់ដែរ។ រាល់ពេលឃើញសិស្សចេះអាន ចេះសរសេរបានត្រឹមត្រូវ គាត់សប្បាយចិត្តជាខ្លាំង។ បងសើុងសយ លេខាសាខាបក្សនិងជាប្រធានភូមិស្វឹងមិញ ២ មានប្រសាសន៍៖ “ខ្ញុំមានកូនប្រុសពីរនាក់សុទ្ធតែផ្ញើលោកគ្រូអូន ជួយបង្ហាត់បង្រៀនទាំងអស់។ ប្តីប្រន្ធខ្ញុំទុកចិត្តគាត់ ព្រោះគាត់បង្រៀនទាំងអក្សរសាស្ត្រផងទាំងសីលធម៌ផង ដើម្បីកូនៗដឹងក្ដីស្គាល់ខុសត្រូវ។ បច្ចុប្បន្ន កូនខ្ញុំម្នាក់រៀនចប់មហាវិទ្យាល័យ មានការងារធ្វើស្រួលបួល និងកូនម្នាក់ទៀតកំពុងជានិស្សិតឆ្នាំទី ៣”។
លោកគ្រូថាច់អូន (ខាងឈ្វេង) និងលោកសើុងសយ លេខាសាខាបក្សនិងជាប្រធានភូមិស្វឹងមិញ ២ កំពុងពិភាក្សាការងារសង្គម និងការងារជំរុញការសិក្សារបស់ភូមិ។
ការជឿទុកចិត្តរបស់មាមីងនៅភូមិស្រុក កាន់តែបញ្ជាក់ច្បាស់នៅពេលដែលលោកគ្រូអូន ចូលនិវត្តន៍។ លោកគ្រូអូន ឱ្យដឹង៖ “ថ្ងៃដែលជ្រើសរើសខ្ញុំជាអ្នកមានប្រជាប្រិយ ខ្ញុំមិនចង់ទទួលទេ ពីព្រោះខ្ញុំចាស់ ហើយពេលចូលនិវត្តន៍ ខ្ញុំចង់សម្រាក។ ប៉ុន្តែ ពូសយ និងថ្នាក់ដឹកនាំជាច្រើនទៀតបាននិយាយថា នេះមិនមែនជាផលប្រយោជន៍ទេ តែនេះជាភារកិច្ចចំពោះមាមីងក្នុងភូមិស្រុកដែលខ្លួនរស់នៅ។ ដូច្នេះ ខ្ញុំក៏បន្តធ្វើទៀតទៅ”។
ទម្លាប់រស់នៅដោយការទទួលខុសត្រូវ និងស្មោះត្រង់ ម៉្លោះហើយលោកគ្រូក៏បានចូលរួមយ៉ាងអស់ពីចិត្តក្នុងការចលនារបស់មូលដ្ឋាន។ លោកម៉ាយបែ នៅភូមិស្វឹងមិញ២ បានរៀបរាប់៖ “ដោយជីវភាពលំបាកពេក ខ្ញុំមានបំណងឱ្យកូនប្រុសឈប់រៀន ប៉ុន្តែ លោកគ្រូអូន ណែនាំខ្ញុំឱ្យខិតខំពុះពារជម្នះការលំបាក។ កាលនោះ ខ្ញុំបានរដ្ឋឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គីមួយខ្នង និងជំនួយបុលទុនទិញគោចិញ្ចឹម... ឥឡូវនេះ ជីវភាពគ្រួសារខ្ញុំបានលំនឹងបង្គួរ ខ្ញុំអរគុណ លោកគ្រូអូនខ្លាំងណាស់ ដោយបានគាត់ជួយដាស់តឿនដោយស្ម័គ្រស្មោះ ទើបខ្ញុំមិនបោះបង់”៕
ហាថាញ-លេងមី