រយៈពេលកន្លង សមាគមកសិករស្រុកទ្រីតូង ខេត្តអាងយ៉ាង បានផ្តោតទៅលើដំណោះស្រាយឧបត្ថម្ភកសិករបង្ខិតជិតវិទ្យាសាស្ត្រ បច្ចេកវិទ្យាជឿនលឿន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិតកសិកម្ម។
កម្មាភិបាលសមាគមកសិករស្រុក ចុះពិនិត្យការអនុវត្តសាកល្បងទម្រង់ដាំដំណាំ។
លោកពូចៅចួក កសិករនៅភូមិភឿក -ថ ឃុំអូរឡឹម មានផ្ទៃដីផលិតកសិកម្ម ប្រមាណ ២,២ ហិកតា។ លោកពូ រៀបរាប់៖ ពីមុន ការផលិតនិងចិញ្ចឹមសត្វរបស់គ្រួសារគាត់ពុំសូវមានប្រសិទ្ធភាព។ ដោយមានការចលនា គាត់ក៏បានចូលរួមរាល់វគ្គសិក្ខាសាលា វគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្ត្របច្ចេកទេស ដែលសមាគមកសិករឃុំរៀបចំឡើង។ អាស្រ័យឧស្សាហ៍ព្យាយាមរៀនសូត្រ គួបផ្សំនឹងចំណេះដឹងដែលបានសិក្សា គាត់ក៏មិនរារែកអនុវត្តជាក់ស្តែង។ ហេតុនេះ ការផលិតកសិកម្មរបស់គ្រួសារគាត់ ផ្តល់ទិន្នផលខ្ពស់ រកបានប្រាក់ចំណូលជាង ៤៣០ លានដុង/ឆ្នាំ។ ជីវភាពគ្រួសារគាត់កាន់តែធូរធារឡើង។ “ដើម្បីសម្រេចប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ក្នុងការផលិតកសិកម្ម កសិករត្រូវសិក្សាស្វែងយល់និងអនុវត្តនូវវិទ្យាសាស្ត្របច្ចេកទេសជឿនលឿន។ ដើម្បីធ្វើបានដូច្នេះ គ្រប់ផ្នែកដែលពាក់ព័ន្ធ ពិសេសគឺសមាគមកសិករ ផ្នែកកសិកម្ម គប្បីឧបត្ថម្ភកសិករនូវដើមទុន ធ្វើការហ្វឹកហាត់វិទ្យាសាស្ត្របច្ចេកទេស រៀបចំការផលិត។ល។ ដើម្បីកសិករមាន “សន្ទូច” ឈានឡើងធ្វើមាន” - លោកចៅចួក បានឱ្យដឹងដូច្នេះ។
ទម្រង់ដាំដំណាំរួមផ្សំក្នុងរោងសំណាញ់នៅឃុំចូវឡាំងស្រុកទ្រីតូង។
ស្រុកទ្រីតូង មានជនរួមជាតិខ្មែររស់នៅជាង ៣៤%។ ដូច្នេះ រយៈពេលកន្លង សមាគមកសិករស្រុក តែងផ្តោតលើការឧបត្ថម្ភដើមទុន ហ្វឹកហាត់វិទ្យាសាស្ត្របច្ចេកទេសដល់កសិករ បំផុតគឺមាមីងកសិករខ្មែរលើកកម្ពស់ប្រសិទ្ធភាព ផលិតកម្មលើផ្ទៃដីតែមួយ។ ឆ្នាំ២០២២ សមាគមកសិករស្រុកសហការជាមួយនឹងផ្នែកកសិកម្ម រៀបចំបើកវគ្គផ្ទេរជូនបច្ចេកទេសផលិតតាមកម្មវិធី Vnsat និងតាមបទដ្ឋាន SRP (បទដ្ឋានអន្តរជាតិអំពីការផលិតស្រូវអង្ករប្រកបដោយចីរភាព) បាន ៧ លើក ជូនកសិករ ២៣០ នាក់។ ព្រមទាំងសហការជាមួយនឹងផ្នែកកសិកម្ម សម្ព័ន្ធក្រុមហ៊ុន VFC, Sygenta, ឡាងអាញ់, Anteco, តឹងថាញ់, អាងភូ, ដឹកវៀត, ណាមវៀតដុងថាប និងសម្ព័ន្ធក្រុមហ៊ុន ឡុកត្រើយ រៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយ ពីការប្រើប្រាស់ជី ថ្នាំការពាររុក្ខជាតិ បានជាង ៣០ លើក មានកសិករចូលរួមជាង ១.១៥០ នាក់។ អាស្រ័យហេតុនេះ ស្រុកទ្រីតូងមានកសិករបានទទួលស្គាល់ផលិតកម្មពូកែគ្រប់លំដាប់ថ្នាក់កាន់តែច្រើន។ ឆ្នាំកន្លង ទូទាំងស្រុកមានកសិករ ត្រូវបានទទួលស្គាល់ផលិតកម្មពូកែថ្នាក់ស្រុក ៩៩០ នាក់ ថ្នាក់ខេត្ត ៣៨៥ នាក់ និងមានកសិករ ៥៤ នាក់ ត្រូវបានស្នើទទួលស្គាល់ផលិតកម្មពូកែថ្នាក់មជ្ឈិម។
លោកចៅគឹមសង អនុប្រធានសមាគមកសិករស្រុកទ្រីតូង ឱ្យដឹង៖ នៅពេលខាងមុខ សមាគមកសិករស្រុកបន្តផ្លាស់ថ្មីខ្លឹមសារ បែបផែន សកម្មភាព ទិសដៅការងារសមាគមផ្តោតទៅលើសកម្មភាពផ្ទេរជូនវិទ្យាសាស្ត្របច្ចេកទេស ផ្ដល់សេវាកម្ម ពិគ្រោះនិងឧបត្ថម្ភកសិករអភិវឌ្ឍផលិតកម្ម និងធ្វើអាជីវកម្ម។ “គប្បីធ្វើឱ្យកសិករមានការយល់ដឹង និងកម្លាយនូវចំណេះដឹង ពីវិទ្យាសាស្ត្របច្ចេកទេស ពិសេសគឺបច្ចេកវិទ្យាទៅជាចំណេះដឹងរបស់ខ្លួន។ ផ្តើមពីនោះ អនុវត្តទៅលើដីស្រែចម្ការ ទើបអាចលើកកម្ពស់បានប្រសិទ្ធភាពសេដ្ឋកិច្ចជាជំហានៗ លើកស្ទួយបានជីវភាពសម្ភារៈនិងស្មារតី”-លោកចៅគឹមសង បានឱ្យដឹងដូច្នេះ៕
ថាញឡុង-មុនី