ដឹងពីច្ចេកទេសដាំម្ទេស ទើបបងលីមិញហាយ នៅភូមិបាក់យ៉ឹង ឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង មិនអល់អែកដាំដំណាំម្ទេសទាំងប្រាំងវស្សា រកបានប្រាក់ចំណូលលំនឹង ជីវភាពឈានឡើងធូរធារ។
![ចែករំលែកបច្ចេកទេសដាំម្ទេសរបស់កសិករខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2023/20230109/images/khmer/53.jpg)
បងលីមិញហាយ កំពុងថែទាំដំណាំម្ទេស។
បច្ចុប្បន្ន គ្រួសារបងមិញហាយ ដាំដំណាំរួមផ្សំលើផ្ទៃដីជាង ៣ កុង គាត់តែងដាំបន្លែឆ្លាស់មុខគ្នា ដូចជា៖ ស្ពៃបូកគោ ខ្ទឹមស្លឹក អំបើស ម្ទេស។ល។ ដំណាំដែលគាត់ដាំច្រើនបំផុតគឺម្ទេស ដាំបានទាំងប្រាំងវស្សា។ តាមសម្តីបងហាយ ដំណាំម្ទេសរដូវប្រាំងផ្តល់ទិន្នផលខ្ពស់ជាងរដូវវស្សា ប៉ុន្តែតម្លៃទាបជាងរដូវវស្សា។ បងហាយ ឱ្យដឹង៖ “ដាំក្នុងរដូវវស្សាចំណាយពេលថែទាំច្រើននិងប្រឈមហានិភ័យខ្ពស់។ ពីព្រោះរដូវវស្សាដំណាំម្ទេសតែងប្រឈមនឹងជំងឺស្លោកស្លឹក រលួយផ្លែ និងសត្វល្អិតបំផ្លាញ។ ជាធម្មតាពេលខ្ទឹមស្លឹក ស្ពៃក្តោប អំបើស ។ល។ ជិតដល់ដំណាក់កាលប្រមូលផល ខ្ញុំក៏ចាប់ផ្ដើមដាំម្ទេសដើម្បីបាំងបានម្លប់។ ពេលប្រមូលផល ដំណាំរួចរាល់ ម្ទេសលូតលាស់ល្អ ម៉្លោះហើយកាត់បន្ថយការរាត់ដើម”។
![ចែករំលែកបច្ចេកទេសដាំម្ទេសរបស់កសិករខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2023/20230109/images/khmer/54.jpg)
ដាំម្ទេសរដូវប្រាំងប្រើផ្ទាំងកម្រាលកសិកម្ម ដាំបង្គោលចងខ្សែសន្ធឹងការពារកុំឱ្យរលំ។
តាមសម្តីបងហាយ ដាំម្ទេសរដូវវស្សាដាច់ខាតកុំប្រីជី URE ស្រោចតែជី DAP, NPK និងបាចកំបោរ។ ពេលម្ទេសចេញផ្កា ក្តិបត្រូវបាញ់ថ្នាំ បំប៉នជាប្រចាំ។ មុនពេលបណ្តុះ ត្រូវធ្វើដីឱ្យរសោះ ក្រោយពីបណ្តុះកូនម្ទេសប្រហែល ២៥ ថ្ងៃ អាចដកយកទៅដាំបាន។ ដាំគម្លាតពីគុម្ពមួយទៅគុម្ពមួយពី ៥០-៧០ សង់ទីម៉ែត្រ និងលើកថ្នាលខ្ពស់ដើម្បីបង្ការទឹកលិច។ បងហាយ ឱ្យដឹង៖ “ធម្មតាដាំម្ទេស ១ កុងក្នុងរដូវវស្សា ចាប់តាំងពីពេលដាំរហូតដល់ប្រមូលផលរួចរាល់ ខ្ញុំប្រើជីប្រហែល ៥ គីឡូក្រាម។ ដើម្បីជៀសវាងម្ទេសរលំ ត្រូវដាំបង្គោល ចងខ្សែសន្ធឹង ពីព្រោះពេលរលំផ្លែតិច មិនស្អាតនិងខូចច្រើនដោយសារប៉ះដី។ ចន្លោះពី ២-៣ ថ្ងៃប្រមូលផលម្តង បើរដូវប្រាំងអាចប្រមូលផលមួយថ្ងៃខានមួយថ្ងៃ។ ជាច្រើនឆ្នាំនេះ ខ្ញុំលក់ម្ទេសក្នុងតម្លៃពី ២០.០០០ -៧០.០០០ ដុង/គីឡូក្រាម បន្ទាប់ពីទូទាត់ នៅចំណេញជាង ២០ លានដុង/កុង។ អាស្រ័យចេះរបៀបដាំ ទើបដំណាំអំណោយផល លក់បានថ្លៃ និងចំណេញច្រើន ជីវភាពគ្រួសារឈានឡើងធូរធារ”។
បងហាយ ឱ្យដឹងបន្ថែម៖ ដាំម្ទេសរដូវវស្សាត្រូវប្រើផ្ទាំងកម្រាលកសិកម្ម ដើម្បីកូនម្ទេសលូតលាស់ល្អ។ បើដាំក្នុងរដូវប្រាំងមិនបាច់ប្រើផ្ទាំងកម្រាលកសិកម្ម គ្រាន់តែគ្របចំបើងដើម្បីរក្សាសំណើម។ ចំណុចសំខាន់ក្នុងការដាំម្ទេស គឺធ្វើយ៉ាងណាកុំឱ្យម្ទេសរលំ។ ម្ទេសគឺជាប្រភេទដំណាំចំណាយដើមទុនតិច ត្រូវការទឹកតិច ប្រមូលផលបានយូរដូច្នេះ មាមីងកសិករភាគច្រើន ជ្រើសរើសដាំរដូវប្រាំង៕
យ្វីអាញ-មុនី