មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

26/12/2022 - 15:41

គ្រួសារ​គំ​រូក្នុង​ការ​ចិញ្ចឹម​កូន​រៀន​សូត្រ

ប្តី​ប្រ​ពន្ធ​បង​ លីសុី​យ៉ែន នៅ​ភូមិ​ត្រា​មាឃ ឃុំ​ថាម​ដូង​ ស្រុក​មី​ស្វៀង ខេត្ត​សុក​ត្រាំង បាន​ខិត​ខំ​ប្រឹង​ប្រែង​ចិញ្ចឹម​កូន​បី​នាក់​ឱ្យ​រៀន​សូត្រ​ក្លាយ​ជា​គ្រូ​បង្រៀន​និង​វេជ្ជបណ្ឌិត​។

កូន​ៗរៀន​សូត្រ​បាន​ជោគ​ជ័យ​អស់​ហើយ​ ប៉ុន្តែ​បង​យ៉ែន​ នៅ​តែ​សកម្ម​
ខ្នះខ្នែងក្នុងការបង្កបង្កើនផល។

បើ​តាម​ប្រសាសន៍​បង​ លី​ស៊ី​យ៉ែន ប្តី​ប្រ​ពន្ធ​បង​មាន​បំ​ណង​ប្រាថ្នា​តែ​មួយ​ គឺ​ចិញ្ចឹម​កូន​រៀន​សូត្រ​ឱ្យ​ក្លាយ​ជា​វេជ្ជបណ្ឌិត​។ ដូច្នេះ​ ពេល​ដែល​ចេញ​នៅ​ដោយ​ឡែក​ បង​មាន​គម្រោង​រក​ស៊ី​ដើម្បី​សន្សំ​ប្រាក់​ គិត​គូរ​ឱ្យ​កូន​ៗរៀន​សូត្រ។  បង​យ៉ែន ឱ្យ​ដឹង​៖ “ខ្ញុំ​រៀន​បាន​ថ្នាក់​ទី ១០ ដូច្នេះ​ ខ្ញុំ​ក៏​ដាក់​ពាក្យ​ទៅ​បង្រៀន​សាលា​ប​ឋម​សិក្សា​ថាម​ដូង​ ប៉ុន្តែ​ប្រាក់​បៀ​វត្សរ៍​គ្រូ​បង្រៀន​កាល​នោះ​គ្មាន​បាន​ប៉ុន្មាននោះ​ទេ។ ម៉្លោះហើយ​ ក្រៅ​ពី​ការ​បង្រៀន​ប្តី​ប្រ​ពន្ធ​ខ្ញុំ​នៅ​ឆ្លៀត​ធ្វើ​ស្រែ ១,៥ កុង​ បិត​ស្រា ចិញ្ចឹម​ជ្រូក សន្សែ​សន្សំប្រាក់​ដើម្បី​ទិញ​ដី​ស្រែ”។ ក្រៅ​ពី​នោះ​ បង​នៅ​ទាំង​ជួល​ដី​ភ្លឺ​ព្រែក​ដាំ​ដំ​ណាំ​រក​ចំ​ណូល​បន្ថែម​។ រហូត​ដល់​ឆ្នាំ​ ២០០៣ គ្រួសារ​បង​មាន​ដី​ស្រែ​ដល់​ទៅ​ ៥ ហិក​តា។

ចម្ការ​ដំ​ណាំ​នេះ​បាន​ជួយ​ឱ្យ​ បង​យ៉ែន រក​បាន​ប្រាក់​ចំ​ណូល​បន្ថែម​។ 

តាំង​ពី​ពេល​នោះ​មក​ ប្ដី​ប្រ​ពន្ធ​បង​តែង​ខិត​ខំ​ធ្វើ​ស្រែ​ចម្ការ ដាំ​ដំ​ណាំ ចិញ្ចឹម​ជ្រូក និង​បិត​ស្រា​ខួប​ឆ្នាំ​។ ភូមិ​ត្រា​មាឃ ជាភូមិ​ដាច់​ស្រ​យាល​ក្នុង​ឃុំ​ កាល​ពី​មុន​ផ្លូវ​ពិបាក​ធ្វើ​ដំ​ណើរ​ណាស់​ បង​ត្រូវ​ចែវ​ទូក​ជូន​កូន​ដល់​ផ្លូវ​ជាតិ​លេខ​ ១A រួច​ហើយ​ឱ្យ​កូន​ជិះ​កង់​ទៅ​រៀន​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​វ៉ាន់​ង៉ុក​ជិញ ឃុំ​ថាញ់​ភូ និង​វិទ្យា​ល័យ​ហ្វាង​យីវ ក្រុង​សុក​ត្រាំង។ ដោយ​យល់​ពី​ទឹក​ចិត្ត​ឪ​ពុក​ម្ដាយ កូន​ៗរបស់​គាត់​ក៏​ខិត​ខំ​រៀន​បាន​ក្លាយ​ជា​សិស្ស​ពូកែ​របស់​សា​លា​។ ឆ្នាំ​ ២០០៣ នៅ​ពេល​ដែល​កូន​ប្រុស​ច្បង​ចូល​រៀន​មហា​វិទ្យា​ល័យ​គរុកោ​សល្យ ប្តី​ប្រ​ពន្ធ​បង​សប្បាយចិត្ត​ណាស់​។  ហើយ​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង កូន​ពីរ​នាក់​ទៀត​ក៏​បាន​បន្ត​គ្នា​ចូល​មហា​វិទ្យា​ល័យ​ឱសថ​សាស្រ្ត​នៅ​ទីក្រុង​ហូ​ជី​មិញ​។ បង​យ៉ែន ឱ្យ​ដឹង​បន្ថែម​៖ “អា​ស្រ័យ​ដោយ​កូន​ៗ​ខំរៀន​និង​មាន​ផែន​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាមុន​ ទើប​ខ្ញុំ​មាន​គ្រប់​លក្ខ​ណៈ​ដើម្បី​គិត​គូរ​ឱ្យ​កូន​ៗ។ កាល​នោះ​ ក្នុង​មួយ​ខែ​ខ្ញុំ​ផ្ញើ​ប្រាក់​ឱ្យ​កូន​ម្នាក់​ជាង​ ៥ លាន​ដុង​ ដូច្នេះ​កូន​ៗ​ស្ងប់​ចិត្ត​រៀន​សូត្រ​បាន​ល្អ​ ឱ្យ​តែ​គ្រប់​ឆ្នាំ​គឺ​ចេញ​សា​លា​។ បច្ចុប្បន្ន​កូន​ប្រុស​របស់​ខ្ញុំ​ទាំង​ ៣ នាក់​ សុទ្ធ​តែ​មាន​ការ​ងារ​ធ្វើ​ មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ជីវ​ភាព​ធូរ​ធារ ដូច្នេះ​ខ្ញុំ​សប្បាយ​ចិត្ត​និង​មាន​សុភមង្គល​ណាស់​”។

កូន​ច្បង​របស់​បង​យ៉ែន​ គឺ​លីហឺវ​ហៀង​ បច្ចុប្បន្ន​ បង្រៀន​នៅ​សា​លា​បឋម​សិក្សា​ថាម​ដូង​ ២; លី​ហ្វាង​ខាយ​ និង​លីហ្វាង​ដាយ​ ជា​វេជ្ជបណ្ឌិត​ កំ​ពុង​បម្រើ​ការ​ងារ​នៅ​មន្ទីរ​ពេទ្យ​ឱសថ​សាស្ត្រ​ក្រុង​ហូជី​មិញ​។ “គ្រួ​សារ​បង​លី​ស៊ី​យ៉ែន មិន​ត្រឹម​តែ​ចិញ្ចឹម​កូន​រៀន​សូត្រ​បាន​ល្អ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ពូកែ​ក្នុង​ការ​ធ្វើ​សេដ្ឋ​កិច្ច​ ក្លាយ​ជា​គ្រួសារ​ធូរ​ធារ​នៅ​ក្នុង​ភូមិ​ស្រុក​ទៀត​ផង​។ គ្រួសារ​បង​ក៏​ជា​គ្រួ​សារ​គំ​រូ​លេច​ធ្លោ​គួរ​ឱ្យ​ស្ងើច​សរ​សើរ​” – លោក​តាំង​ទ្រុង​បាវ​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ថាម​ដូង​ បាន​ឱ្យ​ដឹង​ដូច្នេះ​៕

                                      លីធាន​-លេងមី

ចែករំលែកអត្ថបទ