ចុងឆ្នាំ ២០១៩ ឃុំអាងនិញ ស្រុកចូវថាញ់ ខេត្តសុកត្រាំង បានទទួលស្គាល់ជាឃុំសម្រេចបទដ្ឋានជនបទថ្មី ជីវភាពប្រជាជនបានលើកកម្ពស់ មុខមាត់ជនបទត្រូវបានផ្លាស់ប្តូរ។
ផ្លូវជនបទរបស់ភូមិសាឡាង ឃុំអាងនិញ ត្រូវបានចាក់បេតុងរួចរាល់។
ក្រោយរយៈពេល ១០ ឆ្នាំកសាងជនបទថ្មី ឃុំលំបាកខ្លាំងអាងនិញ ក៏បានកសាងសម្រេចលក្ខឋាន ១៩/១៩ ។ បច្ចុប្បន្ន ឃុំមាន ១០០% ផ្លូវលំភូមិស្អាតបាត មិនមានភក់ជ្រាំក្នុងរដូវវស្សា ក្នុងនោះ មានផ្លូវជាង ៨៣% ត្រូវបានកសាងយ៉ាងរឹងមាំ បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងដឹកទំនិញរបស់ប្រជាជន។ អគ្គិសនី ទឹកស្អាត សាលារៀន ដំណាក់សុខាភិបាល អាគារវប្បធម៌៘ ត្រូវបានរដ្ឋយកចិត្តទុកដាក់វិនិយោគ ឆ្លើយតបតម្រូវការប្រជុំជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ ទន្ទឹមនឹងនោះ ភាពជឿនលឿននៃវិទ្យាសាស្ត្រ បច្ចេកទេសក្នុងការដាំដុះ ចិញ្ចឹមសត្វត្រូវបានផ្សព្វផ្សាយ ប្រជាជនម្ចាស់ការអនុវត្តក្នុងការផលិតសម្រេចប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ រួមចំណែកបង្កើនប្រាក់ចំណូល លំនឹងជីវភាព។ ប្រាក់ចំណូលមធ្យមភាគក្នុងមនុស្សម្នាក់របស់ឃុំសម្រេច ៤៥,៥ លានដុង/ម្នាក់/ឆ្នាំ កាត់បន្ថយអត្រាគ្រួសារក្រីក្រនៅក្រោម ៤%...។
ឃុំអាងនិញ មាន ៥/៥ សាលារៀនសម្រេចបទដ្ឋានជាតិ។
លោកថាច់លៀង អាយុ ៧១ ឆ្នាំ នៅភូមិសាឡាង ឱ្យដឹង៖ “កាលពីមុនភូមិនេះផ្ទះស្លឹកច្រើន តិចមានផ្ទះឥដ្ឋ ផ្លូវដីភក់ជ្រាំពិបាកធ្វើដំណើរក្នុងរដូវវស្សា។ ឥឡូវនេះ តំបន់ជនបទផ្លាស់ប្តូរទាំងស្រុង ភាគច្រើនជាផ្ទះឥដ្ឋ អគ្គិសនី ទឹកស្អាតចុះដល់ផ្ទះ។ ផ្លូវគមនាគមន៍ ធារាសាស្ត្រត្រូវបានកសាងរួចរាល់ មាមីងផលិតស្រូវគុណភាពខ្ពស់ ២ រដូវ/ឆ្នាំ ឡានចុះទិញទំនិញដល់ស្រែ។ ចំណែកអ្នកក្រ មានរដ្ឋឧបត្ថម្ភបុលទុន ពូជដំណាំ ម៉្លោះហើយ នរណាក៏ខិតខំរកស៊ី ដើម្បីជីវភាពល្អប្រសើរឡើង”។
ព្រមជាមួយនោះ ឃុំក៏បានផ្គួបបញ្ចូលកម្មវិធីគម្រោងជាច្រើនវិនិយោគក្នុងតំបន់ជនរួមជាតិខ្មែរ ដើម្បីឧបត្ថម្ភបុលទុនអាទិភាព ពូជដំណាំ សត្វចិញ្ចឹម។ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើដល់ពលករជនបទ។ លោកលីង៉ុក ប្រធានភូមិសាឡាង មានប្រសាសន៍៖ “រដ្ឋមានគោលនយោបាយជាច្រើនសម្រាប់គ្រួសារខ្មែរក្រីក្រ ក្នុងនោះ ប្រសិទ្ធភាពបំផុតគឺ ឧបត្ថម្ភបុលទុននិងពូជដំណាំ ជួយមាមីងមានមធ្យោបាយផលិតកម្មសមស្របទៅនឹងលក្ខណៈសេដ្ឋកិច្ចគ្រួសារ។ ក្រៅពីនោះ ការបណ្តុះបណ្ដាលវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើសម្រេចប្រសិទ្ធភាពខ្ពស់ ជួយកូនចៅខ្មែរឱ្យមានការងារធ្វើ រកបានប្រាក់ចំណូលលំនឹង។ បច្ចុប្បន្ន ទូទាំងភូមិ មានជាង ៧០% ពលករមានការងារធ្វើ រកបានប្រាក់ចំណូលលំនឹង រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្របន្តិចម្តងៗ បង្កើនសមាមាត្រគ្រួសារគ្រាន់បើនិងធូរធារមួយថ្ងៃកាន់តែកើនឡើង”។
លោកស្រី ង៉ោធីគឹមឡាយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំអាងនិញ ឱ្យដឹង៖ “ក្នុងដំណាក់កាលកសាងជនបទថ្មី ឃុំពង្រីកតួនាទីសកម្មរបស់ប្រជាជន។ ទម្ទឹមនឹងនោះ ក៏បានផ្គួបបញ្ចូលកម្មវិធីគម្រោងជាច្រើនក្នុងការលុបបំបាត់ភាពក្រីក្រ។ បច្ចុប្បន្ន ឃុំកំពុងវិនិយោគលើការបង្កើនកម្រិតលក្ខឋានជនបទថ្មី និងបន្តជំរុញខ្លាំងការងារឃោសនា ចលនាប្រជាជនចូលរួមអនុវត្តលក្ខឋានជនបទថ្មីកម្រិតខ្ពស់ដើម្បីដល់ឆ្នាំ ២០២៣ សម្រេចទៅតាមផែនការ”៕
យ្វីអាញ-លេងមី