សមាគមជំរុញការសិក្សាខេត្តសុកត្រាំង សហការជាមួយនឹង Viettel សុកត្រាំង ធ្វើពិធីជូនអាហារូបករណ៍តាមរយៈកម្មវិធី “ដើម្បីប្អូនៗ សង្វាតរៀនសូត្រ” លើក IX ឆ្នាំ ២០២២ ដល់សិស្សកម្រិតបឋមសិក្សា អនុវិទ្យាល័យចំណុះក្របខ័ណ្ឌគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ ២៥០ នាក់ ដែលសង្វាតរៀនសូត្រឆ្នើម នៅឃុំ សង្កាត់ ទីប្រជុំជនលំបាកខ្លាំងចំនួន ២៥ តំបន់វាលកាត់មាត់ទន្លេ; តំបន់ជនជាតិភាគតិចលើភូមិសាស្រ្តខេត្តសុកត្រាំង។ អាហារូបករណ៍មួយចំណែកៗ មានតម្លៃទឹកប្រាក់ ២ លានដុង។
សមាគមជំរុញការសិក្សាខេត្តជូនអាហារូបករណ៍ “ដើម្បីប្អូនៗសង្វាតរៀនសូត្រ”
ដល់សិស្សានុសិស្ស។
អាហារូបករណ៍បានជំនួយទាន់ពេលដល់សិស្សដែលមានស្ថានភាពគ្រួសារលំបាក មានលក្ខណសម្បត្តិបន្តការរៀនសូត្រ ក៏ដូចជាលើកទឹកចិត្ត ជំរុញស្មារតីដល់ប្អូនៗឆ្លងកាត់ការលំបាករៀនពូកែ៕
លីធាន - ថាច់ធី